យុវជន ប៊ិន ស៊ិនពុទ្ធិវង្ស ចាប់យកជំនាញវិទ្យាសាស្ត្រដំណាំ ដើម្បីជួយដោះស្រាយបញ្ហារបស់កសិករ​នៅសហគមន៍

ធំធាត់ឡើងដោយបានឃើញគំរូពីម្ដាយចូលចិត្តដាំដំណាំ បង្កាត់ពូជកូនផ្កាអគីដេ រុក្ខជាតិលម្អ និងផ្កាផ្សេងៗដែលធ្វើយុវជនម្នាក់មកពីខេត្តពោធិ៍សាត់សម្រេចចិត្តជ្រើសរើសជំនាញវិទ្យាសាស្ត្រដំណាំដើម្បីសិក្សា និងស្វែងយល់បន្ថែមអំពីដំណាំ។ នេះជាដំណើរដើមទង នៃការសិក្សាជំនាញវិទ្យាសាស្ត្រដំណាំរបស់យុវជន ប៊ិន ស៊ិនពុទ្ធិវង្ស និស្សិតកំពុងសិក្សាឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។

យុវជន ប៊ិន ស៉ិនពុទ្ធិវង្ស បានប្រាប់ AMS ថា ជំនាញវិទ្យាសាស្ត្រដំណាំនេះ គឺគេសិក្សាអំពី សត្រូវដំណាំដូចជា សត្វល្អិតចង្រៃ ពពួកមេរោគ (ផ្សិត បាក់តេរី​វីសុស) និងសិក្សាលើការធ្វើរបាយការផ្សិត ការបង្កាត់ពូជ ការបណ្ដុះជាលិកាជាដើម។ ស៉ិនពុទ្ធិវង្ស បន្ថែមថា ការដែល​ខ្លួន​សម្រេចចិត្តរៀនជំនាញនេះ ព្រោះខ្លួនបានឃើញម្ដាយដាំដំណាំនៅផ្ទះ និងបង្កាត់ពូជរុក្ខជាតិជាច្រើននៅផ្ទះដែលធ្វើឱ្យខ្លួនចង់ចេះ ចង់ដឹងអំពីជំនាញនេះបន្ថែម ហើយក៏យល់ឃើញថា បើមានចំណេះជំនាញមួយនេះច្បាស់លាស់ នឹងអាចជួយដល់កសិករនៅក្នុងសហគមន៍ ដោះស្រាយបញ្ហាដែលពួកគាត់ជួបប្រទះ។

ចំពោះការសម្រេចចិត្តរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ យុវជនអាយុ២១ឆ្នាំរូបនេះ បានរៀបរាប់ថា ក្រោយទទួលបានលទ្ធផលមិនល្អក្នុងការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ខ្លួនបានស្វែងរកសាលារៀនជំនាញផ្នែកកសិកម្មដែលជាក្ដីស្រមៃរបស់ខ្លួនតាំងពីតូច ប៉ុន្តែសាលាកសិកម្មនៅក្នុងខេត្តពោធិ៍សាត់មិនមានជំនាញនេះ ក៏បន្តស្វែងរកនៅភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួន។ ជាចៃដន្យ ពុទ្ធិវង្ស បានឃើញពីការផ្សព្វផ្សាយសិក្សាជំនាញវិទ្យាសាស្ត្រដំណាំនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងកំពុងផ្ដល់អាហារូបករណ៍១០០%ផងនោះ ខ្លួនក៏សម្រេចចិត្តដាក់ពាក្យស្នើសុំអាហារូបករណ៍ដើម្បីសិក្សា។ ក្នុងអំឡុងពេលសិក្សាឆ្នាំទី១ និងទី២ ពុទ្ធិវង្ស បានរៀនថ្នាក់បរិញ្ញាបត្ររង និងបានដាក់ពាក្យស្វ័យរិនប្រឡងថ្នាក់ទី១២។ នៅពេលសិក្សាដល់ឆ្នាំទី២ ពុទ្ធិវង្ស បានចុះហាត់ការងារនៅខេត្តត្បូងឃ្មុំ ដែលការងារភាគច្រើន សិក្សាទៅលើការថែទាំដំណាំហូបផ្លែ ការថែទាំដំណាំត្រសក់ផ្អែម ដំណាំស្លឹក ដំណាំជលព្រឹក្ស ដូចជាប៉េងប៉ោះ ម្ទេសប្លោកជាដើម។

ក្រោយចប់ឆ្នាំទី២ លទ្ធផលប្រឡងស្វ័យរិនក៏ជាប់ យុវជន ពុទ្ធិវង្ស បានសម្រេចបន្តសិក្សា​ទៅថ្នាក់បរិញ្ញាបត្រវិទ្យាដំណាំនេះបន្ថែម។ មកដល់ពេលនេះ ត្រឹមឆ្នាំទី៣ ពុទ្ធិវង្ស ក៏ធ្លាប់ទទួលលឺពាក្យអ្នកជិតខាងគេលើកឡើងថា «រៀនកសិកម្មធ្វើអី បើរៀនចប់ធ្វើស្រែចម្ការដដែលហ្នឹង គួរណាតែទៅរៀនជំនាញផ្សេងៗដែលមានលើទីផ្សារនានា» ប៉ុន្តែមតិទាំងនោះមិនបានបង្អាក់ចិត្តឱ្យ វង្ស បោះបង់រៀនជំនាញនេះឡើយ ព្រោះ វង្ស នៅតែបន្តសិក្សាជំនាញនេះដោយសារក្ដីស្រលាញ់ និងមើលឃើញពីសារប្រយោជន៍នៃជំនាញនេះ។

យុវជន ប៊ិន ស៉ិនពុទ្ធិវង្ស បានលើកឡើងបន្ថែមថា ការរៀនជំនាញវិទ្យាសាស្រ្តដំណាំកាលពីដំបូងៗ គឺធ្លាប់យល់ឃើញថា រៀនជំនាញនេះហត់ ក្ដៅ និងពិបាកក្នុងការរៀន ព្រោះត្រូវ ប្រើប្រាជ្ញាផង ប្រើកម្លាំងច្រើនផង ប៉ុន្តែយ៉ាងណា ស៉ិនពុទ្ធិវង្ស អាចសម្របខ្លួនបានក្រោយសិក្សាបានកន្លះឆ្នាំ។ ជាក់ស្ដែងការរៀនជំនាញនេះ ប្រើកម្លាំងតែតាមមុខជំនាញមួយចំនួនតែប៉ុណ្ណោះដែលត្រូវកាប់ដីសម្រាប់អនុវត្ត ឬពិសោធន៍ ចំណែកមុខវិជ្ជាផ្សេងៗត្រូវសិក្សាចំណេះដឹងទូទៅដូចជំនាញដទៃដែរ។

បច្ចុប្បន្ននេះ យុវជន ពុទ្ធិវង្ស កំពុងសិក្សាឆ្នាំទី៣ និងមានតួនាទីជាប្រធាន និងជាអ្នកមើលការខុសត្រូវកន្លែងស្នាក់នៅខាងអន្តេវាសិកដ្ឋាន។ ពុទ្ធិវង្ស បន្ថែមថា ក្រោយបញ្ចប់ជំនាញនេះ អ្នកសិក្សាអាចចេញទៅខាង Lap ក្នុងការពិសោធន៍ទាក់ទងទៅនឹងផ្នែកគុណភាពផ្សេងៗ អាចធ្វើការតាមដេប៉ូផ្នែកលក់ជីកសិកម្ម ឬថ្នាំកសិកម្ម និងការប្រឡងដាក់ពាក្យធ្វើជាគ្រូកសិកម្ម ឬមន្ត្រីកសិកម្ម។

ជារួមយុវជន ប៊ិន ស៉ិនពុទ្ធិវង្ស យល់ឃើញថា សម្រាប់អ្នកដែលចង់សិក្សាជំនាញផ្សេងៗដែលទាក់ទងនឹងផ្នែកកសិកម្ម ឬជំនាញវិទ្យាសាស្ត្រកសិកម្ម សូមតាំងចិត្តសិក្សាឱ្យបានជាប់លាប់ និងច្បាស់លាស់ព្រោះអាចជួយឱ្យអ្នករៀនមានជំនាញច្បាស់លាស់ ជួយខ្លួនឯងឱ្យមានការងារច្បាស់លាស់ និងត្រឹមត្រូវសម្រាប់ផ្គត់ផ្គងខ្លួនឯង និងគ្រួសារនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧