តិចនិកជម្នះភាពខ្ជិល និងទម្លាប់ពន្យារពេល របស់ជនជាតិជប៉ុន

ប្រសិនបើអ្នកកំពុងព្យាយាមយកឈ្នះទម្លាប់ពន្យារពេល និងកង្វះការលើកទឹកចិត្តខ្លួន​ឯង អ្នកប្រហែលជាមិនមែនប្រឈមនឹងបញ្ហានេះតែម្នាក់ឯងនោះទេ។ មានមនុស្សជាច្រើន ក៏កំពុងព្យាយាមស្វែងរកវិធីជំរុញទឹកចិត្ត ដើម្បីយកឈ្នះលើបញ្ហាមួយនេះដូចគ្នា។ យ៉ាងណាមិញ ជនជាតិជប៉ុនបានបង្កើតឱ្យមានបច្ចេកទេសចំនួន ៨ ដែលអាចជួយអ្នកដោះស្រាយបញ្ហានេះបាន។

១. អ៊ីគិកៃ (Ikigai) ៖ បច្ចេកទេសនេះ គឺតម្រូវឱ្យអ្នកកំណត់គោលបំណងជីវិតជាចាំបាច់ ។ អ្នកត្រូវស្វែងរកមូលហេតុដែលនាំឱ្យអ្នកក្រោកពីដំណេកជារៀងរាល់ព្រឹក ព្រោះវាគឺជាកម្លាំងជំរុញដ៏សំខាន់។ ហើយគោលបំណងនោះទៀតសោត ត្រូវស្របជាមួយនឹងកម្លាំង និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងតម្រូវការរបស់សង្គម។ ទស្សនៈវិជ្ជា អ៊ីគិកៃ នឹងជួយឱ្យអ្នកអាចកំណត់និយមន័យសម្រាប់ជីវិតខ្លួនឯងបាន និងរស់នៅក្នុងជីវិតមួយដែលមានន័យ។

ប្រសិនបើអ្នកកំពុងព្យាយាមយកឈ្នះទម្លាប់ពន្យារពេល និងកង្វះការលើកទឹកចិត្តខ្លួន​ឯង អ្នកប្រហែលជាមិនមែនប្រឈមនឹងបញ្ហានេះតែម្នាក់ឯងនោះទេ។

២. ខៃហ្ស៊ីន (Kaizen) ៖ បច្ចេកទេស ខៃហ្ស៊ីន (Kaizen) គឺតម្រូវឱ្យអ្នកផ្ដោតលើការពង្រឹងខ្លួនឯងជាប្រចាំ និងជារៀងរាល់ថ្ងៃ ទោះជាពង្រឹងក្នុងកម្រិតតិចតួចក្ដី។ អ្នកមិនចាំបាច់ត្រូវសម្រេចកិច្ចការធំភ្លាមៗ ឬធ្វើអ្វីគ្រប់យ៉ាងឱ្យសម្រេចក្នុងរយៈ​ពេលខ្លីនោះទេ។ ប៉ុន្តែត្រូវអភិវឌ្ឍ និងពង្រឹងខ្លួនឯងម្ដងបន្តិចៗ ហើយមានភាពស្ថិតស្ថេរ។

៣. ប៉ូម៉ូដូរ៉ូ (Pomodoro) ៖ ប៉ូម៉ូដូរ៉ូ (Pomodoro) គឺជាបច្ចេកទេសធ្វើការ ដែលជួយឱ្យអ្នកផ្ដោតអារម្មណ៍បានល្អ និងជៀសផុតពីបញ្ហា Burn Out ព្រមទាំងជួយបង្កើនផលិតភាពការងារ។ អ្នកអាចអនុវត្តបច្ចេកទេសនេះ ដោយធ្វើការ ២៥នាទី និងសម្រាក ៥នាទី ហើយអនុវត្តវាសារចុះសារឡើងរហូតក្លាយជាទម្លាប់។

៤. ហារ៉ា ហាឈី ប៊ូ (Hara Hachi Bu) ៖ នេះជាបច្ចេកទេសញ៉ាំអាហារងាយៗ ដែលជួយឱ្យអ្នកសកម្មជាងមុន។ ដោយគ្រាន់តែញ៉ាំអាហារ ចំនួន ៨០ភាគរយ នៃភាពឆ្អែតប៉ុណ្ណោះ។ ដូច្នេះ អ្នកនឹងមិនមានអារម្មណ៍ថាឆ្អែតខ្លាំង ឬខ្ជិលក្រោយញ៉ាំអាហារនោះទេ។

៥. សូស៊ីន (Shoshin) ៖ សូស៊ីន មានន័យជាភាសាខ្មែរថា គំនិតនៃការចាប់ផ្ដើមដំបូង (Beginner’s mind)។ នេះគឺជាទស្សនៈដែលបង្រៀនឱ្យមនុស្សហ៊ានបើកចិត្ត រៀនសូត្រចំណេះដឹង និងសាកល្បងធ្វើរឿងថ្មីៗ ដោយមិនចាំបាច់ខ្វល់ ឬគិតច្រើន អំពីភាពល្អឥតខ្ចោះ។ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវធ្វើឱ្យអស់ពីលទ្ធភាព។

៦. វ៉ាប៊ិ សាប៊ិ (Wabi-sabi) ៖ ការទទួលយកភាពមិនល្អឥតខ្ចោះ! ជំនួសឱ្យការតានតឹងទៅលើ រឿងដែលយើងធ្វើមិនបានល្អឥតខ្ចោះ ជនជាតិជប៉ុនបានណែនាំឱ្យផ្ដោតទៅលើការធ្វើរឿងដែលសំខាន់ និងទទួលស្គាល់សម្រស់នៃភាពសាមញ្ញ។ ក្នុងទស្សនៈចង់បង្ហាញថា ការសម្រេចការងារឱ្យបានជោគជ័យ គឺប្រសើរជាងចង់ឱ្យលទ្ធផលដែលចេញមកល្អឥតខ្ចោះ។ ដូច្នេះ ត្រូវហ៊ានចាប់ផ្ដើមសកម្មភាព។

៧. ហ្វ័ររ៉េស បេដស៊ីង (Forest Bathing) ៖ ចំណាយពេលខ្លះជាមួយធម្មជាតិ! ការកាត់បន្ថយភាពតានតឹង និងពង្រឹងអារម្មណ៍វិជ្ជមាន ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះ ជនជាតិជប៉ុន បានណែនាំថា គួរចំណាយពេលខ្លះ ដើម្បីដើរនៅកន្លែងដែលមានដើមឈើ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងអនុញ្ញាតឱ្យធម្មជាតិសាកថ្មឱ្យអ្នក។

៨. កាកៃបុ (Kakeibo) ៖ បង្កើតទម្លាប់សន្សំ ហើយត្រូវអនុវត្តជាប្រចាំ! ជនជាតិជប៉ុនជាជនជាតិ ដែលពូកែសន្សំប្រាក់បំផុត ព្រោះគេយល់ថា នៅពេលដែលហិរញ្ញវត្ថុរបស់គេមានសុវត្ថិភាព គេនឹងអាចកាត់បន្ថយអារម្មណ៍តានតឹងបានមួយកម្រិត។ ដូច្នេះ គេនឹងមានកម្លាំងជំរុញកាន់តែខ្លាំង ក្នុងការសម្រេចគោលដៅសំខាន់ៗផ្សេងទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...