វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស-និស្សិត និងប្រជាពលរដ្ឋឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1 -1.5M) ដោយឥតគិតថ្លៃ សម្រាប់វគ្គសិក្សាថ្មីដែលនឹងចាប់ផ្តើមចូលរៀននៅក្នុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
កម្មវិធីនេះផ្តោតគោលដៅចម្បងលើ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ព្រមទាំងសាធារណជនទូទៅដែលមានបំណងចង់មានជំនាញច្បាស់លាស់មួយសម្រាប់អនាគត។
មុខជំនាញដែលត្រូវបើកបង្រៀន
សម្រាប់វគ្គសិក្សាថ្មីនេះ NIEI បានជ្រើសរើសមុខជំនាញចំនួន ៤ ដែលជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន រួមមាន៖
1. ធុរកិច្ចភេសជ្ជៈ (ជំនាញឆុងកាហ្វេ និងការរៀបចំភេសជ្ជៈ)
2. ការផលិតនំ (គ្រប់ប្រភេទ)
3. ការធ្វើម្ហូបខ្មែរ (រចនាបថដើម និងទំនើប)
4. សេវាកម្មសម្អាងកាយ

អត្ថប្រយោជន៍ទទួលបានពីការសិក្សា
- ទទួលបានជំនាញច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។
- បង្កើនឱកាសទទួលបានការងារធ្វើសមរម្យ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួនជាមួយចំណូលទៀងទាត់។
- ប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់សិស្សដែលមាន ប័ណ្ណសមធម៌ ឬ ប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតបញ្ចប់វគ្គ។
បេក្ខជនដែលមានបំណងចង់ចូលរៀន អាចដាក់ពាក្យស្នើសុំបានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ តាមរយៈ [តំណភ្ជាប់] ឬចុះឈ្មោះដោយផ្ទាល់ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)៕






























