​ជំហាន​ទាំង​៧​ ​ដែល​ធ្វើឱ្យ​សិស្ស​រៀន​ឆាប់​ចេះ​បំផុត​ ​៖ ​ការ​ឆ្លុះបញ្ចាំង​អាច​ផ្លាស់ប្តូរ​លទ្ធផល​រៀនសូត្រ​គ្រប់​យ៉ាង​

​ភ្នំពេញ​ ៖​ ​នៅ​ថ្ងៃទី​១៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​សាល​ទន្លេ​សាប ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ សមាគម​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​ការ​អប់រំ​ កម្ពុជា​ ​អាស៊ាន​-​ចិន ​(​CACE​) ​បាន​សហការ​ជាមួយ​សាលា​ភ្នំពេញ​ម៉ុន​តែ​សសូរី​អន្តរជាតិ​ ​Phnom​ ​Penh​ ​Montessori​ ​International​ ​School​ ​រៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​មួយ​ក្រោម​ប្រធានបទ​ «​ជំហាន​ទាំង​៧​ ​ដែល​ធ្វើឱ្យ​សិស្ស​រៀន​ឆាប់​ចេះ​បំផុត​៖​ ​ការ​ឆ្លុះបញ្ចាំង​អាច​ផ្លាស់ប្តូរ​លទ្ធផល​រៀនសូត្រ​គ្រប់​យ៉ាង​»​។​ កម្មវិធី​នេះ​ក៏​មាន​ការ​ចុះអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MoU​) ​រវាង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ​នៅ​កម្ពុ
​ជា​។​

​នៅក្នុង​សិក្ខាសាលា​នេះ​ លោក​ ​គូន ​ចំរើន​ ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​សកល ​អាប់​ស្គូល​ ​កម្ពុជា​ ​(​UCGE​) ​និង​ជា​នាយក​សាលា​ភ្នំពេញ​ម៉ុន​តែ​សសូរី​អន្តរជាតិ​ ​បាន​លើកឡើង​ថា​ ​ការ​សម្រេចចិត្ត​នាំយក​កម្មវិធី​ ​Upschool​ ​Australia​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​Gavin​ ​McCormack​ ​មកកាន់​កម្ពុជា​ ​គឺ​ដោយសារតែ​សាលា​បាន​មើលឃើញ​ពី​អត្ថប្រយោជន៍​ដ៏​មហាសាល​នៃ​កម្មវិធី​សិក្សា​ដ៏​សម្បូរបែប​និង​វិធីសាស្ត្រ​អប់រំ​កម្រិត​អន្តរជាតិ​។ ​ជាពិសេស​កម្មវិធី​ទាំងនោះ​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​ ​អស់​រយៈពេល​ ​១២​ ​ខែ ​ដោយ​បាន​លទ្ធផល​គួរឱ្យ​កត់សម្គាល់​ដូចជា​៖​
​-​ ​សិស្ស​បាន​អភិវឌ្ឍ​សមត្ថភាព​គិត​បែប​ឆ្លុះបញ្ចាំង​(​developing​ ​ability​ ​to​ ​think​ ​critically​) ​ដែល​ជួយ​ឱ្យ​ពួកគេ​រៀន​បាន​ឆាប់​ចេះ​ ​និង​ចងចាំ​បាន​យូរ​។​
​-​ ​សិស្ស​អាច​ផ្លាស់ប្តូរ​លទ្ធផល​សិក្សា​ពី​ការ​ទន្ទេញ​ មក​ជា​ការ​រៀន​ដើម្បី​យល់​ ​និង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​។​
​-​ ​សិស្ស​ទទួលបាន​បរិយាកាស​សិក្សា​ដែល​មាន​ «​សុវត្ថិភាព​ខាង​បញ្ញា​» ​ដែល​ជំរុញ​ឱ្យ​ពួកគេ​មាន​ទំនុកចិត្ត​ក្នុង​
ការ​សួរ​សំណួរ​ និង​បញ្ចេញមតិ​។​
​-​ ​សិស្ស​ទទួលបាន​បទពិសោធន៍​អន្តរជាតិ​ ​ដែល​ជួយ​ឱ្យ​ពួកគេ​មាន​សមត្ថភាព​ប្រកួតប្រជែង​ស្រប​តាម​ស្តង់ដា​ដាស​កល​។
​-​ ​សិស្ស​ទទួលបាន​កម្មវិធី​សិក្សា​អន្តរជាតិ​សម្បូរបែប​ស្រប​តាម​គោលការណ៍​ ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ ​United​ ​Nations​ ​for​ ​Sustainable​​ ​Development​ ​Goals​។
​-​ ​សិស្ស​បាន​បណ្តុះ​ទម្លាប់​ក្លាយជា​អ្នក​រៀន​ដោយ​ខ្លួនឯង​ពេញ​មួយ​ជីវិត​។​

​ឯកឧត្តម​បណ្ឌិត​ ​ប្រាក់​ កុសល ​អគ្គ​លេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​គាំពារ​ និង​អភិវឌ្ឍ​កុមារ​តូច​ នៃ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ក៏​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ ​ដែល​ស្រប​ទៅនឹង​ចក្ខុវិស័យ​ឆ្នាំ​ ​២០៣០​ ​និង​ ​២០៥០​ ​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ប្រកបដោយ​គុណភាព​ ​ដើម្បី​ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​ ​ចំណេះដឹង​និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​ដោយ​កត្តា​មូលធន​មនុស្ស​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​ ​យង់ ​ពៅ ​អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គ​សិក្ខាសាលា​ទាំងមូល ​ដោយ​បញ្ជាក់​ថា​ ​ការ​បំពាក់​បំប៉ន​សមត្ថភាព​គិត​បែប​ឆ្លុះបញ្ចាំង​ ​(​Reflective​ ​Thinking​) ​គឺជា​ភាព​ចាំបាច់​សម្រាប់​ធនធាន​មនុស្ស​ក្នុង​យុគសម័យ​ឌីជីថល​។ ​ទន្ទឹមនឹង​នេះ​ លោក​បណ្ឌិត​ សរ ​រិទ្ធី​ ​ប្រធាន​សមាគម​ ​CACE​ ​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សមាគម​ក្នុង​ការ​សហការ​ជាមួយ​មជ្ឈមណ្ឌល​អប់រំ​សកល ​អាប់​ស្គូល​ ​កម្ពុជា​ ​(​UCGE​)​ដឹកនាំ​ដោយ​លោក​ ​គូន ​ចំរើន​ ​ដើម្បី​ធ្វើជា​ ​«​ស្ពាន​ចម្លង​» តភ្ជាប់​បណ្តាញ​អប់រំ​នៅ​កម្ពុជា​ទៅកាន់​ដៃគូ​អន្តរជាតិ​ ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​ឱ្យ​ស្រប​តាម​ស្តង់ដា​អប់រំ​សកល​។​

​សម្រាប់​សមាសភាព​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​មាន​ការ​ចូលរួម​យ៉ាង​កុះករ​ពី​គណៈអធិបតី​ជាន់​ខ្ពស់​ ​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​និង​សាលា​អន្តរជាតិ​ល្បី​ៗ​ចំនួន​២៣​ស្ថាប័ន​។ ​លើស​ពី​នេះ​ ​ក៏​មាន​ការ​ចូលរួម​ពី​និស្សិត​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​និស្សិត​មកពី​សាកលវិទ្យាល័យ​បូណាម៉ារី ​(​BMU​) ​ដោយ​សរុប​អ្នកចូលរួម​ទាំងអស់​មាន​ចំនួន​ ​១៧០​ ​នាក់​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥