ការសិក្សា ៖ ខួរក្បាលកុមារ និងក្មេងជំទង់ ជាខួរក្បាលងាយរងគ្រោះ ដោយសារបណ្ដាញសង្គម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ចាប់ផ្ដើមពីអាយុ ១០ឆ្នាំ ខួរក្បាលរបស់កុមារឆ្លងកាត់ការផ្លាស់ប្ដូរជាមូលដ្ឋានជាច្រើន ដែលធ្វើឱ្យពួកគេចង់បានការយកចិត្តទុកដាក់ និងការទទួលស្គាល់ពីមិត្តភក្ដិ និងមនុស្សជុំវិញខ្លួន។

ស្របពេលជាមួយគ្នានេះ អាណាព្យាបាលមួយចំនួនបានផ្ដល់ទូរស័ព្ទឱ្យមនុស្សវ័យក្មេង ដែលធ្វើឱ្យពួកគេមានឱកាស ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ដូចជា Facebook, Instagram, YouTube, TikTok និង Snapchat ជាដើម។ នេះជាពេលមួយដែលពួកគេអាចភ្ជាប់ទំនាក់ទំនងបានច្រើនជាមួយអ្នកដទៃ ប៉ុន្តែសកម្មភាពនេះ ក៏ផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពផ្លូវចិត្ត មួយចំនួន ដូចជា ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការព្រួយបារម្ភអំពីសម្រស់ និងរូបភាពរាងកាយ។

របាយការណ៍ស្រាវជ្រាវបង្ហាញថា នៅអាយុចន្លោះពី ១០ ទៅ១២ឆ្នាំ ខួរក្បាលកុមារចាប់ផ្ដើមផលិតអរម៉ូនរីករាយ ដូចជា អុកស៊ីតូស៊ីន និងដូប៉ាមីន ហើយការកើនឡើងនៃសារធាតុនេះក្នុងខួរក្បាល បានធ្វើឱ្យក្មេងជំទង់កាន់តែមានភាពរស៊ើបចំពោះការយកចិត្តទុកដាក់ និងការកោតសរសើរពីអ្នកដទៃ។

លោក Mitch Prinstein ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ APA លើកឡើងថា ការចំណាយពេលជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការជំរុញការបញ្ចេញ អុកស៊ីតូស៊ីន និងអុកស៊ីតូស៊ីន ដែលធ្វើឱ្យពួកគេ ទទួលអារម្មណ៍រំភើប និងរីករាយ ដែលធ្វើឱ្យពួកគេពិបាកផ្ដាច់ខ្លួនពីបណ្ដាញសង្គម និងឈានទៅដល់ការចំណាយពេលច្រើនហួសហេតុជាមួយអេក្រង់។

ការស្រាវជ្រាវនៅឆ្នាំ២០១៩ បានបង្ហាញពីភាពងាយរងគ្រោះ ដោយសារកត្តាជីវសាស្ត្រ នៃការប្រើប្រាស់បណ្ដាញសង្គម ទៅលើជីវិតកុមារ និងក្មេងជំទង់។ អ្នកប្រើប្រាស់វ័យក្មេង ទំនងជាមានបញ្ហារូបភាពរាងកាយ ខណៈដែលក្មេងៗ ដែលប្រើ Instagram និង Snapchat មុនអាយុ ១១ឆ្នាំ ប្រឈមនឹងហានិភ័យខ្ពស់ នៃការបៀតបៀនតាមអនឡាញ។

ដើម្បីធានាថាកុមារ មានសុវត្ថិភាពលើបណ្ដាញសង្គម អាណាព្យាបាលត្រូវកំណត់ពេលវេលាសម្រាប់កូនៗប្រើប្រាស់បច្ចេកវិទ្យា គ្រប់គ្រង និងជជែកជាមួយកូនៗអំពីការប្រើប្រាស់បណ្ដាញសង្គមឱ្យបានត្រឹមត្រូវ បង្ហាញភាពជាគម្រូក្នុងការប្រើប្រាស់បណ្ដាញសង្គមឱ្យបានត្រឹមត្រូវ និងតាមដានអាកប្បកិរិយារបស់កូន ចំពោះការប្រើប្រាស់បណ្ដាញសង្គមឱ្យបានជាប់លាប់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *