វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ កំពុងប្រកាសជ្រើសរើស យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ គ្រួសារដែលមានសមាជិកមានបណ្ណសម្គាល់ជនមានពិការភាព បណ្ណមូលនិធិសមធម៌សុខាភិបាល ឱ្យចូលរៀនជំនាញបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដោយឥតបង់ថ្លៃ សរុបចំនួន ១៣៥០កន្លែង។
មុខជំនាញដែលផ្តល់ជូនរួមមាន ៖ ការងារការ៉ូ, ការដំឡើងបណ្តាញបំពង់ទឹក, ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប), ការផលិតនំ, ធុរកិច្ចភេសជ្ជៈ, សេវាកម្មកាត់សក់បុរស, សេវាកម្មសម្អាងកាយ។
វេនសិក្សា ថ្ងៃចន្ទ-សុក្រ (ព្រឹក-រសៀល) សិក្សារយៈពេល ៤ខែ, វេនចន្ទ-សុក្រ (យប់) សិក្សារយៈពេល ៨ខែ និងវេនសិក្សា សៅរ៍-អាទិត្យ (ព្រឹក-រសៀល) សិក្សារយៈពេល ៨ខែ។
លក្ខខណ្ឌ នៃការជ្រើសរើស ៖ ជាយុវជនមានអាយុចាប់ពី១៥ឆ្នាំឡើង, មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារងាយរងហានិភ័យ, យុវជនមកពីគ្រួសារដែលសមាជិកមានបណ្ណសម្គាល់ជនមានពិការភាព, យុវជនមកពីគ្រួសារដែលសមាជិកមានបណ្ណមូលនិធិសមធម៌សុខាភិបាល, យុវជនដែលឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់។




អត្ថប្រយោជន៍ ៖ សិក្សាដោយឥតបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុង១ខែ ដោយសិក្សាពេញម៉ោង សម្រាប់យុវជនមានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារងាយរងហានិភ័យ, មានផ្តល់ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ផ្តល់កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ និងឱកាសបន្តការសិក្សា, ទទួលបានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, ទទួលបានឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់។
ឯកសារភ្ជាប់ក្នុងការដាក់ពាក្យចូលរៀន
-សៀវភៅគ្រួសារ (កូពី) ១ច្បាប់
-សំបុត្រកំណើត (កូពី) ១ច្បាប់
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (កូពី) ១ច្បាប់
-រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ4×6) ៤សន្លឹក
-រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ 3×4) ២សន្លឹក
-បណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ឬបណ្ណសម្គាល់ជនមានពិការភាព ឬបណ្ណមូលនិធិសមធម៌សុខាភិបាល ឬលិខិតឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក/ក្រុង/ឃុំ/សង្កាត់ (ច្បាប់ដើម)។
ការចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងវិទ្យាស្ថាន មានទីតាំងស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឬតាមរយៈទូរស័ព្ទលេខ 095 934 447៕













































































