កម្មវិធី​ ​NASA ​International Space ​Apps ​Challenge ​Phnom Penh 2026 ​ផ្តល់​ឱកាស​ឱ្យ​យុវជន​កម្ពុជា​ចូលរួម​ដោះស្រាយ​បញ្ហា​ផែនដី ​និង​អវកាស​

​កម្ម​វិធី​ ​NASA ​International Space ​Apps ​Challenge ​2026 ​ដែល​ជា​ព្រឹត្តិការណ៍​សកល​របស់​ ​NASA ​ដោយ​បង្កើត​វេទិកា​ថ្មី​មួយ​បាន​នាំយក​កម្មវិធី​ ​Hackathon ​ផ្នែកន​វានុវត្តន៍​ ​សម្រាប់​សិស្ស​ ​និស្សិត​ ​អ្នក​បច្ចេកវិទ្យា​ ​អ្នក​ស្រាវជ្រាវ​ ​និង​អ្នក​ច្នៃប្រឌិត​កម្ពុជា​ ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ផែនដី ​និង​អវកាស​។ ​កម្មវិធី​នេះ​ ​បើក​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី​២៦​ ​ខែ​សីហា ​រហូតដល់​ថ្ងៃ​ទី​២០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​ឥត​គិត​ថ្លៃ​។

​កញ្ញា​ ប៉ែន​ វនាត ​អ្នក​ដឹកនាំ​កម្មវិធី​ ​NASA Space ​Apps ​Challenge ​Phnom Penh ​បញ្ជាក់​ថា​ ​កម្មវិធី​ ​NASA Space ​Apps ​គឺជា​កម្មវិធី​បង្កើតន​វានុវត្តន៍​អន្តរជាតិ ​ដែល​រៀបចំឡើង​ដោយ​ ​រដ្ឋបាល​ជាតិ​អាកាសចរណ៍​ ​និង​អវកាស ​(​NASA​)​ ​ដែល​ជា​ទីភ្នាក់ងារ​អវកាស​ស៊ីវិល​របស់​សហរដ្ឋ​អាមេរិក​។ ​កម្មវិធី​នេះ​ ​ប្រមូលផ្តុំ​មនុស្ស​មក​ពី​មជ្ឈដ្ឋាន ​និង​ជំនាញ​ចម្រុះ ​ដើម្បី​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​ដោយ​ប្រើប្រាស់​ទិន្នន័យ​បើកចំហ ​និង​ធនធាន​របស់​ ​NASA​។​ ​អ្នក​ចូលរួម​នឹង​ធ្វើការ​ជា​ក្រុម ​ដើម្បី​បង្កើត​គំនិត​ ​និង​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ធ​នឹង​ផែនដី​ ​អវកាស​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​សង្គម​។

កញ្ញា ប៉ែន វនាត អ្នកដឹកនាំកម្មវិធី NASA Space Apps Challenge Phnom Penh

​កញ្ញា​ ប៉ែន​ វនាត ​បន្ថែម​ថា​ NASA Space ​Apps ​Phnom Penh ​មាន​គោលបំណង​ចូលរួមចំណែក​ក្នុង​ចលនា​នេះ​ ​តាមរយៈ​ការ​បង្កើត​ច្រក​ចូល​មួយ​ដែល​ងាយស្រួល​សម្រាប់​យុវជន​កម្ពុជា​ ​ក្នុង​ការ​ស្វែងយល់​អំពី​វិទ្យាសាស្ត្រ​អវកាស​ ការ​អង្កេត​ផែនដី​ ​ទិន្នន័យ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​។ ​ការ​ចាប់ផ្តើម​កម្មវិធី​នេះ​ ​កើតឡើង​នៅពេល​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ ​ខណៈ​ដែល​ប្រទេស​កំពុង​ស្វែងរក​ឱកាស​ ​និង​កំណត់​ចក្ខុ​វិស័យ​កាន់តែ​ខ្ពស់​ក្នុង​វិស័យ​អវកាស​ ​និង​បច្ចេកវិទ្យា​ផ្កាយ​រណប​។ ​កម្ពុជា​បាន​បង្ហាញ​មហិច្ឆតា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្កាយ​រណប​ផ្ទាល់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ​ហើយ​កំពុង​សិក្សា​ ​និង​រៀបចំ​សមត្ថភាព​ផ្នែក​ស្ថាប័ន​ បច្ចេកទេស​ ​និង​ធនធាន​មនុស្ស​ដែល​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​អវកាស​របស់​កម្ពុជា​។​

​យើង​ប្រហែលជា​មិន​ទាន់​ដឹង​ថា​ ​អ្នក​ណា​នឹង​ក្លាយជា​អ្នក​ចូលរួម​បង្កើត​ផ្កាយ​រណប​ដំបូង​របស់​កម្ពុជា​នោះ​ទេ​ ​ប៉ុន្តែ​បុគ្គល​នោះ​អាច​ជា​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ដែល​យើង​កំពុង​ជំរុញ​ ​និង​បំផុស​គំនិត​នៅ​ថ្ងៃ​នេះ

​អ្នក​ដឹកនាំ​កម្មវិធី​ ​NASA Space ​Apps ​Challenge ​Phnom Penh ​បន្ថែម​ថា​ ​សម្រាប់​យើង​ Space ​Apps ​មិន​មែន​គ្រាន់តែ​ជា​កម្មវិធី​ ​Hackathon ​ប៉ុណ្ណោះ​ទេ​,​ វា​ជា​ឱកាស​មួយ​ដើម្បី​បើក​ទូលាយ​ការ​យល់ដឹង​របស់​យុវជន​កម្ពុជា​ជំនាន់​ថ្មី​អំពី​វិទ្យាសាស្ត្រ​អវកាស ​និង​បង្ហាញ​ពួកគេ​ថា​ ​ពួក​គេ​ក៏​អាច​ចូលរួមចំណែក​ក្នុង​ការ​កសាង​អនាគត​របស់​កម្ពុជា​ក្នុង​វិស័យ​អវកាស​បាន​ដែរ​។ កញ្ញា​ ប៉ែន​ វនាត ​បន្ត​ថា​ ​ក្រុមការងារ​រៀបចំ ​មាន​ចក្ខុ​វិស័យ​រួមគ្នា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​យុវជន ​និង​អ្នក​ច្នៃប្រឌិត​កម្ពុជា​ ​ឱ្យ​បាន​ស្វែងយល់ ​ចូល​រួម​ក្នុង​វិស័យ​បច្ចេកវិទ្យា ​និង​ការ​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ ​ព្រមទាំង​ផ្សារ​ភ្ជាប់​សហគមន៍​បច្ចេកវិទ្យា​របស់​កម្ពុជា​ទៅកាន់​វេទិកា​សកលលោក​។

​បើ​តាម ​កញ្ញា​ ប៉ែន​ វនាត ​កម្ម​វិធី​នេះ​ បើក​ទូលាយ​សម្រាប់​អ្នក​ចូលរួម​ដែល​មាន​ប្រវត្តិ​ ​និង​ជំនាញ​ចម្រុះ​។ ​អ្នក​ចូលរួម​មិន​ចាំបាច់​ជា​វិស្វករ​អវកាស​ ​ឬ​អ្នក​វិទ្យាសាស្ត្រ​អវកាស​នោះ​ទេ​។ សិស្ស​ ​និស្សិត​ ​អ្នក​សរសេរ​កម្មវិធី​ ​អ្នក​រចនា​ ​អ្នក​វិភាគ​ទិន្នន័យ​ ​អ្នក​ស្រាវជ្រាវ​ ​វិស្វករ​ ​សហគ្រិន ​និង​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ការ​ដោះស្រាយ​បញ្ហា​ ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ទាំងអស់​គ្នា​។ ​សម្រាប់​សិស្សានុសិស្ស​ដែល​មាន​អាយុក្រោម​ ​១៨​ឆ្នាំ​ ត្រូវ​មាន​ការ​យល់ព្រម​ពី​មាតាបិតា​ ​ឬ​អាណាព្យាបាល​ដើម្បី​ចូលរួម​។

​ដើម្បី​ចូលរួម​ ​តម្រូវ​ឱ្យ​បំពេញ​កិច្ច​ការ​ចុះ​ឈ្មោះ​ជា ២​ជំហាន​ ​ដូច​ខាង​ក្រោម​៖​

​ជំហាន​ទី ​១ ​ចុះ​ឈ្មោះ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ ​NASA Space ​Apps ​សម្រាប់​ព្រឹត្តិការណ៍​ភ្នំពេញ​ ​(​Phnom Penh ​Local ​Event​)

ជំហាន​ទី ​២​ ​បំពេញ​ទម្រង់​ពាក្យ​ Pre​-​Event ​Meetup ​ក្នុង​ស្រុក​របស់​យើង​

​គួរ​ជំរាប​ជូន​ថា ​បន្ទាប់ពី​វគ្គ​វាយតម្លៃ​ ​និង​សម្ភាសន៍​ ក្រុមការងារ​នឹង​ជ្រើសរើស​បេក្ខជន​ ​Shortlisted ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ Pre-​Event ​Meetup ​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៨ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ដែល​ជា​វគ្គ​ត្រៀម​ខ្លួន​ ផ្គូរ​ផ្គង​ក្រុម​មុននឹង​ឈាន​ទៅដល់​ព្រឹត្តិការណ៍​ ​Hackathon ​រយៈពេល​ ២​ថ្ងៃ​ពេញ​ ​នៅ​ថ្ងៃ​ទី​ ​១៤​-​១៥​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...