សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា ហើយជ្រើសរើសយកសាកលវិទ្យាល័យអន្តរជាតិមួយនេះ ដែលអាចផ្តល់ជូនចន្លោះពី ៥០% ដល់ ១០០%។

លោកបណ្ឌិតប៊ូឡាត់ អាក់មែដខារីម៉ូវ(Bulat Akhmetkarimov) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានគូសបញ្ជាក់ថា នេះជាកម្មវិធីរួមចំណែកផ្តល់ឱកាសដល់ និស្សិតកម្ពុជាដែលត្រឡប់ពីប្រទេសថៃអាចបន្តការសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យក្នុងស្រុក ជាពិសេសអ្នកដែលចង់មកសិក្សានៅសាកវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលសាលានឹងផ្តល់ជូនទៅតាមលក្ខណៈសម្បត្តិរបស់និស្សិត។

លោកសង្កត់ធ្ងន់ថា “នេះជាគំនិតផ្តួចផ្តើមដែលស្របនឹងឆន្ទៈរបស់រដ្ឋាភិបាល ដើម្បីផ្តល់លទ្ធភាពលើការបណ្តុះធនធានមនុស្សដែលមានទេពកោសល្យនៅក្នុងស្រុក ព្រមទាំងជាស្មារតីជួយយកអាសារគ្នា ក្នុងគ្រាលំបាក។ ខ្ញុំសង្ឃឹមថា និស្សិតដែលត្រឡប់ពីប្រទេសថៃវិញ នឹងទទួលបានផ្លែផ្កាជាវិជ្ជមាននៅក្នុងការផ្តល់ជូននេះ ដែលនឹងអាចចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា”។

លោកបណ្ឌិតបន្ថែមថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ប្តេជ្ញាចិត្តក្នុងការផ្តល់គុណភាពអប់រំមួយដែលប្រកបដោយស្តង់ដារខ្ពស់នៅក្នុងស្រុក ខណៈសាកលវិទ្យាល័យក៏បានទទួលស្គាល់គុណភាពអប់រំក្នុងតំបន់ពីស្ថាប័ន AUN របស់អាស៊ានផងដែរ ហើយជាងនេះទៅទៀត នាពេលថ្មីៗនេះ ផារ៉ាហ្គន បានសហការជាមួយអាជ្ញាធរគុណភាពអប់រំប្រទេសស្កុតលេន SQA ដែលជាស្ថាប័នកម្រិតពិភពលោកផងដែរ។

បណ្តានិស្សិតដែលទើបត្រឡប់មកពីប្រទេសថៃវិញ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ត្រូវមានសមត្ថភាពភាសាអង់គ្លេសស្របតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យបានកំណត់ និងត្រូវបំពេញបែបបទតាមប្រព័ន្ធអនឡាញ ដោយភ្ជាប់ជាមួយឯកសារដែលចាំបាច់ និងប្រតិបត្តិពិន្ទុរបស់ខ្លូនពីសាកលវិទ្យាល័យនៅប្រទេសថៃដែលខ្លួនសិក្សា និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរយៈតំណភ្ជាប់ https://forms.gle/TygYgNXf5nyb1pmSA ឱ្យបានមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន មានការបណ្តុះបណ្តាលលើ ១២មុខជំនាញ ក្នុងកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៤ ក្នុងនោះមានមហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញដូចជា ស្ថាបត្យកម្ម, វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។ មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ, រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ទំនាក់ទំនងអន្តរជាតិ ព្រមទាំង ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ។ មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្ត្រ មាន មុខជំនាញគណិតវិទ្យា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *