យុវតី តេត សុខឃី ពីបេក្ខជនខកខានប្រឡងបាក់ឌុប រហូត​​អាច​សម្រេចក្ដីស្រមៃទៅ​សិក្សា​នៅប្រទេសជប៉ុន

ភ្នំពេញ – ការខិតខំឱ្យសម្រេចតាមគោលដៅ និងបំណងប្រាថ្នាសិក្សានៅក្រៅប្រទេសមិនអាចពឹងលើឱកាសឱ្យមករកយើងបាននោះទេ ប៉ុន្តែបុគ្គលខ្លួនឯងមិនត្រូវបោះបង់ ហើយ​ខិតខំដើរម្ដងមួយជំហ៊ានៗរហូតឈានដល់ចំណុចដែលបានគ្រោងទុក ។ នេះជាការលើកឡើងរបស់កញ្ញា តេត សុខឃី បេក្ខភាពអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំសិក្សា២០២២ ក្រោមកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆ្នាំ នៅសាកលវិទ្យាល័យ Keio នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ។

តាមពិត​ទៅ​មុនសម្រេចក្តីស្រមៃទៅសិក្សា​នៅ​ប្រទេស​ជប៉ុន កញ្ញា​ តេត សុខឃី បានជួប​បញ្ហា​ជាច្រើន ក្នុង​នោះបញ្ហាជីវភាពគឺជាជញ្ជាំងដ៏ធំដែលបិទបាំងការរៀនសូត្ររបស់កញ្ញា ។ សុខឃី បានបន្តថា ត្បិតតែជីវភាពបានបង្អាក់ការសិក្សារបស់នាង តែកញ្ញាមិនបានដើរចេញឆ្ងាយពីការអប់រំឡើយ ។ បើតាម​ការ​រៀបរាប់​របស់ កញ្ញា តេត សុខឃី កាលពីឆ្នាំ២០១៥ កញ្ញាបានផ្អាកការសិក្សាខណៈ​ដល់ឆ្នាំត្រូវ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដោយ​ត្រូវ​ឡើងមកភ្នំពេញដើម្បីធ្វើការរកប្រាក់ជួយទ្រទ្រង់ជីវភាពគ្រួសារ រហូតដល់ឆ្នាំ២០១៩ ទើបកញ្ញាមានឱកាសចូលរៀនវិញ និង​បាន​ប្រឡងយក​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ហើយ​ក៏​​បានបន្តការ​សិក្សាថ្នាក់បរិញ្ញាបត្រជំនាញអក្សរសាស្ត្រភាសាជប៉ុន នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

កញ្ញា តេត សុខឃី

“ក្ដីស្រមៃទៅប្រទេសជប៉ុន ទោះបីជាបានម្ដង មិនថាក្នុងឱកាសទៅសិក្សា ទៅធ្វើការ ឬទស្សនៈកិច្ចទេសចរណ៍ ជាកម្លាំងជម្រុញចិត្តឱ្យខ្ញុំខិតខំរៀនសូត្ររហូតទទួលបានឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុននេះ”

ស្របជាមួយប្រយោគលើកទឹកចិត្តឱ្យកញ្ញា សុខឃី សម្រេចបានជោគជ័យមួយនេះ កញ្ញាក៏បានប្រាប់ពីគន្លឹះដើម្បីទទួលបានឱកាសសិក្សានៅប្រទេសជប៉ុនផងដែរ ដោយក្នុងការដាក់ពាក្យអាហារូបករណ៍នេះ បេក្ខភាពត្រូវជានិស្សិតឆ្នាំទី២ឡើងទៅ បន្ទាប់មកក្នុងការដាក់ពាក្យអាហារូបករណ៍និស្សិតត្រូវរៀបចំសំណេរតែងសេចក្ដីចំនួន២ច្បាប់ ដោយទីមួយ បេក្ខជនត្រូវតែងសេចក្ដីដោយ​និយាយអំពីគោលដៅសិក្សា (និស្សិតគួរលើកយកគម្រោងសិក្សារបស់ខ្លួនដែលនឹងចង់ធ្វើអ្វីនៅប្រទេសជប៉ុនប្រសិនបើជាប់អាហារូបករណ៍នេះ) ។

ជាមួយគ្នានេះ នៅក្នុងសំណេរទីពីរ បេក្ខភាព​ត្រូវ​និយាយពីគោលដៅក្រោយបញ្ចប់ការសិក្សានៅប្រទេសជប៉ុន (និស្សិតគួរនិយាយពីគម្រោងក្រោយបញ្ចប់ការសិក្សា និងយកចំណេះដឹងដែលទទួលបានពីការសិក្សាអាហារូបករណ៍មកធ្វើជាប្រយោជន៍រួមអ្វីខ្លះនៅកម្ពុជា)។ ក្រោយជាប់វគ្គជ្រើសរើស (Shortlist) បេក្ខជននឹងត្រូវប្រឡងសរសេរដែលមាន៣កម្រិត (កម្រិតធម្មតា, កម្រិតមធ្យម និងកម្រិតខ្ពស់) ក្រោយមកបេក្ខជនត្រូវរង់ចាំលទ្ធផលដើម្បីអាចទៅដល់វគ្គសម្ភាសន៍ ។

កញ្ញា តេត សុខឃី បានបន្តថា នៅក្នុងវគ្គសម្ភាសន៍នេះផងដែរ បេក្ខជនដែលមានគោលបំណងទៅសិក្សានៅប្រទេសជប៉ុនគួរតែបានស្គាល់ និងស្វែងយល់បន្ថែមខ្លះពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសជប៉ុន ។ គួរបញ្ជាក់ដែរថា អាហារូបករណ៍នឹងគាំទ្រលើថ្លៃសិក្សារបស់និស្សិត ថ្លៃសំបុត្រយន្តហោះ(ទៅមកកម្ពុជា-ជប៉ុន) និងថ្លៃស្នាក់នៅប្រចាំខែចំនួន ១១៧០០យេនក្នុងមួយខែ(បូកបញ្ចូលទាំងថ្លៃអាហារ និងចំណាយផ្សេងៗ) ។​

មុនចេញដំណើរទៅផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស កញ្ញា សុខឃី ក៏មានក្ដីកង្វល់មួយចំនួនផងដែរ ដូចជាម្ហូបអាហារជាដើម ព្រោះកញ្ញាមិនសូវចេះញ៉ាំម្ហូបអាហាររបស់ជប៉ុនប៉ុន្មានទេ ចំណែកការធ្វើដំណើរវិញ ក៏កញ្ញា​មានការព្រួយបារម្ភខ្លះដែរ ព្រោះតម្រូវឱ្យកញ្ញាធ្វើដំណើរពីព្រលានយន្តហោះទៅកាន់អន្តេរវាសិកដ្ឋានស្នាក់នៅដោយខ្លួនឯង(នៅថ្ងៃធ្វើដំណើរទៅដល់ជប៉ុនដំបូង) ។ សម្រាប់​វប្បធម៌ និងការទំនាក់ទំនងកញ្ញាមិនមានការព្រួយ​បារម្ភឡើយ ព្រោះកញ្ញាបានស្វែងយល់ពីវប្បធម៌របស់ប្រទេសជប៉ុនរួចហើយ ដោយ​ឡែកចំពោះបញ្ហាអាកាសធាតុ កញ្ញានឹងរៀនសម្របខ្លួនឱ្យបានល្អ ព្រោះកញ្ញាក៏ចូលចិត្តអាកាសធាតុត្រជាក់ៗផងដែរ ។ ជាចុងក្រោយកញ្ញា តេត សុខឃី ក៏​លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ និងអ្នកដែលមានក្ដីស្រមៃ សូមកុំបោះបង់ក្ដីស្រមៃ ប្រសិនបើអ្នកមានអារម្មណ៍គិតថា អ្នកមិនទាន់មានលទ្ធភាពសិក្សា អ្នកអាចផ្អាកសិន និងស្វែងរកឱកាសផ្សេងៗ ដូចជាអាហារូបរកណ៍ដើម្បីសម្រេចវាឱ្យបាន ។ អ្នកអាចយឺតពេលបន្តិច តែវាជាមោទនភាពសម្រាប់ខ្លួនឯងនៅពេលក្ដីស្រមៃរបស់អ្នកក្លាយជាការពិត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...