ភ្នំពេញ – ការខិតខំឱ្យសម្រេចតាមគោលដៅ និងបំណងប្រាថ្នាសិក្សានៅក្រៅប្រទេសមិនអាចពឹងលើឱកាសឱ្យមករកយើងបាននោះទេ ប៉ុន្តែបុគ្គលខ្លួនឯងមិនត្រូវបោះបង់ ហើយខិតខំដើរម្ដងមួយជំហ៊ានៗរហូតឈានដល់ចំណុចដែលបានគ្រោងទុក ។ នេះជាការលើកឡើងរបស់កញ្ញា តេត សុខឃី បេក្ខភាពអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំសិក្សា២០២២ ក្រោមកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលមួយឆ្នាំ នៅសាកលវិទ្យាល័យ Keio នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ។
តាមពិតទៅមុនសម្រេចក្តីស្រមៃទៅសិក្សានៅប្រទេសជប៉ុន កញ្ញា តេត សុខឃី បានជួបបញ្ហាជាច្រើន ក្នុងនោះបញ្ហាជីវភាពគឺជាជញ្ជាំងដ៏ធំដែលបិទបាំងការរៀនសូត្ររបស់កញ្ញា ។ សុខឃី បានបន្តថា ត្បិតតែជីវភាពបានបង្អាក់ការសិក្សារបស់នាង តែកញ្ញាមិនបានដើរចេញឆ្ងាយពីការអប់រំឡើយ ។ បើតាមការរៀបរាប់របស់ កញ្ញា តេត សុខឃី កាលពីឆ្នាំ២០១៥ កញ្ញាបានផ្អាកការសិក្សាខណៈដល់ឆ្នាំត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដោយត្រូវឡើងមកភ្នំពេញដើម្បីធ្វើការរកប្រាក់ជួយទ្រទ្រង់ជីវភាពគ្រួសារ រហូតដល់ឆ្នាំ២០១៩ ទើបកញ្ញាមានឱកាសចូលរៀនវិញ និងបានប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអក្សរសាស្ត្រភាសាជប៉ុន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
កញ្ញា តេត សុខឃី
“ក្ដីស្រមៃទៅប្រទេសជប៉ុន ទោះបីជាបានម្ដង មិនថាក្នុងឱកាសទៅសិក្សា ទៅធ្វើការ ឬទស្សនៈកិច្ចទេសចរណ៍ ជាកម្លាំងជម្រុញចិត្តឱ្យខ្ញុំខិតខំរៀនសូត្ររហូតទទួលបានឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុននេះ”

ស្របជាមួយប្រយោគលើកទឹកចិត្តឱ្យកញ្ញា សុខឃី សម្រេចបានជោគជ័យមួយនេះ កញ្ញាក៏បានប្រាប់ពីគន្លឹះដើម្បីទទួលបានឱកាសសិក្សានៅប្រទេសជប៉ុនផងដែរ ដោយក្នុងការដាក់ពាក្យអាហារូបករណ៍នេះ បេក្ខភាពត្រូវជានិស្សិតឆ្នាំទី២ឡើងទៅ បន្ទាប់មកក្នុងការដាក់ពាក្យអាហារូបករណ៍និស្សិតត្រូវរៀបចំសំណេរតែងសេចក្ដីចំនួន២ច្បាប់ ដោយទីមួយ បេក្ខជនត្រូវតែងសេចក្ដីដោយនិយាយអំពីគោលដៅសិក្សា (និស្សិតគួរលើកយកគម្រោងសិក្សារបស់ខ្លួនដែលនឹងចង់ធ្វើអ្វីនៅប្រទេសជប៉ុនប្រសិនបើជាប់អាហារូបករណ៍នេះ) ។
ជាមួយគ្នានេះ នៅក្នុងសំណេរទីពីរ បេក្ខភាពត្រូវនិយាយពីគោលដៅក្រោយបញ្ចប់ការសិក្សានៅប្រទេសជប៉ុន (និស្សិតគួរនិយាយពីគម្រោងក្រោយបញ្ចប់ការសិក្សា និងយកចំណេះដឹងដែលទទួលបានពីការសិក្សាអាហារូបករណ៍មកធ្វើជាប្រយោជន៍រួមអ្វីខ្លះនៅកម្ពុជា)។ ក្រោយជាប់វគ្គជ្រើសរើស (Shortlist) បេក្ខជននឹងត្រូវប្រឡងសរសេរដែលមាន៣កម្រិត (កម្រិតធម្មតា, កម្រិតមធ្យម និងកម្រិតខ្ពស់) ក្រោយមកបេក្ខជនត្រូវរង់ចាំលទ្ធផលដើម្បីអាចទៅដល់វគ្គសម្ភាសន៍ ។
កញ្ញា តេត សុខឃី បានបន្តថា នៅក្នុងវគ្គសម្ភាសន៍នេះផងដែរ បេក្ខជនដែលមានគោលបំណងទៅសិក្សានៅប្រទេសជប៉ុនគួរតែបានស្គាល់ និងស្វែងយល់បន្ថែមខ្លះពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសជប៉ុន ។ គួរបញ្ជាក់ដែរថា អាហារូបករណ៍នឹងគាំទ្រលើថ្លៃសិក្សារបស់និស្សិត ថ្លៃសំបុត្រយន្តហោះ(ទៅមកកម្ពុជា-ជប៉ុន) និងថ្លៃស្នាក់នៅប្រចាំខែចំនួន ១១៧០០យេនក្នុងមួយខែ(បូកបញ្ចូលទាំងថ្លៃអាហារ និងចំណាយផ្សេងៗ) ។

មុនចេញដំណើរទៅផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស កញ្ញា សុខឃី ក៏មានក្ដីកង្វល់មួយចំនួនផងដែរ ដូចជាម្ហូបអាហារជាដើម ព្រោះកញ្ញាមិនសូវចេះញ៉ាំម្ហូបអាហាររបស់ជប៉ុនប៉ុន្មានទេ ចំណែកការធ្វើដំណើរវិញ ក៏កញ្ញាមានការព្រួយបារម្ភខ្លះដែរ ព្រោះតម្រូវឱ្យកញ្ញាធ្វើដំណើរពីព្រលានយន្តហោះទៅកាន់អន្តេរវាសិកដ្ឋានស្នាក់នៅដោយខ្លួនឯង(នៅថ្ងៃធ្វើដំណើរទៅដល់ជប៉ុនដំបូង) ។ សម្រាប់វប្បធម៌ និងការទំនាក់ទំនងកញ្ញាមិនមានការព្រួយបារម្ភឡើយ ព្រោះកញ្ញាបានស្វែងយល់ពីវប្បធម៌របស់ប្រទេសជប៉ុនរួចហើយ ដោយឡែកចំពោះបញ្ហាអាកាសធាតុ កញ្ញានឹងរៀនសម្របខ្លួនឱ្យបានល្អ ព្រោះកញ្ញាក៏ចូលចិត្តអាកាសធាតុត្រជាក់ៗផងដែរ ។ ជាចុងក្រោយកញ្ញា តេត សុខឃី ក៏លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ និងអ្នកដែលមានក្ដីស្រមៃ សូមកុំបោះបង់ក្ដីស្រមៃ ប្រសិនបើអ្នកមានអារម្មណ៍គិតថា អ្នកមិនទាន់មានលទ្ធភាពសិក្សា អ្នកអាចផ្អាកសិន និងស្វែងរកឱកាសផ្សេងៗ ដូចជាអាហារូបរកណ៍ដើម្បីសម្រេចវាឱ្យបាន ។ អ្នកអាចយឺតពេលបន្តិច តែវាជាមោទនភាពសម្រាប់ខ្លួនឯងនៅពេលក្ដីស្រមៃរបស់អ្នកក្លាយជាការពិត ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2023
កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...

ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសរុស្ស៊ី! សាកលវិទ្យាល័យ Sechenov បើកទទួលពាក្យអាហារូបករណ៍ InteRussia 2026 ផ្នែកវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2026
សម្រាប់គ្រូពេទ្យ និស្សិតឯកទេស និងឱសថការីកម្ពុជា ដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ, ពេលនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រឈានមុខគេលេខ១

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...

រដ្ឋាភិបាលឆែក ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក បានប្រកាសពីការបើកទទួលពាក្យស្នើសុំអាហារូបករណ៍ជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨ ដល់និស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































