អ្នកចិត្តសាស្ត្រ ៖ តាមដានព័ត៌មានច្រើនហួសហេតុ នាំឱ្យស្ត្រេស ថប់បារម្ភ និងបាក់ទឹកចិត្ត

ការទទួលយកព័ត៌មានលើសចំណុះ គឺជាស្ថានភាពមួយ ដែលបរិមាណនៃព័ត៌មានលើសពីសមត្ថភាពដែលខួរក្បាលអាចទទួលបាន។ បាតុភូតនេះ កំពុងរីករាលដាលខ្លាំងក្នុងសម័យឌីជីថលដែលនាំឱ្យមនុស្សប្រឈមនឹងអារម្មណ៍ស្ត្រេស ថប់បារម្ភ បាក់ទឹកចិត្ត ចុះខ្សោយមុខងារយល់ដឹងរបស់ខួរក្បាល និងធ្លាក់ចុះគុណភាពជីវិត។

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) មានប្រសាស៍ថា បញ្ហាទទួលយកព័ត៌មានច្រើនហួសហេតុ (Information Overload) កើតឡើងនៅសម័យឌីជីថល ព្រោះជាទូទៅ មនុស្សភ្ជាប់ខ្លួនជាមួយនឹងបច្ចេកវិទ្យាច្រើន។ លោកបន្តថា កាលណាមនុស្សកាន់តែច្រើននៅជាមួយបច្ចេកវិទ្យា ព័ត៌មានកាន់តែច្រើន នឹងផលិតឡើងដើម្បីផ្ដល់ឱ្យមនុស្សដូចគ្នា ហើយនេះជាផ្នែកមួយដែលធ្វើឱ្យព័ត៌មានចម្រុះកើតឡើង។

បើតាមលោក សេធុល នៅពេលដែលមនុស្សទទួលយកព័ត៌មានច្រើនពេក ជាពិសេសក្នុងពេលមួយរយៈចុងក្រោយនេះ មានព័ត៌មានជាច្រើន អំពីជម្លោះកម្ពុជា-ថៃ សកម្មភាពនេះនឹងជះឥទ្ធិពលខ្លាំងលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

លោកបន្តថា ចំពោះសុខភាពផ្លូវកាយ អាចលេចចេញនូវរោគសញ្ញាមួយចំនួន ដូចជាបញ្ហាដំណេក យល់សប្តិអាក្រក់ ការផ្លាស់ប្ដូរទម្លាប់រស់នៅ មានអាកប្បកិរិយាច្រង៉េងច្រង៉ាង និងការហូបចុកមិនទៀងទាត់។ កាលណាសម្រាក ឬគេងមិនគ្រប់គ្រាន់ សុខភាពរាងកាយ និងប្រព័ន្ធភាពស៊ាំរបស់យើងនឹងទ្រុឌទ្រោម ដែលអាចប្រឈមមុខនឹងបញ្ហាសុខភាពទូទៅ និងជំងឺផ្សេងៗ។

ដោយឡែក ចំពោះបញ្ហាទាក់ទងនឹងអារម្មណ៍ លោក សេធុល លើកឡើងថា អ្នកដែលទទួលព័ត៌មានច្រើនលើសលប់ អាចនឹងមានកំហឹងច្រើន ឧស្សាហ៍ជេរ ដៀមដាម ប្រើពាក្យអសីលធម៌ ការចងគំនុំ ភាពគុំកួន ការគិតបែបអវិជ្ជមាន និងភាពស្អប់ ដែលនេះសុទ្ធតែជាសញ្ញានៃបញ្ហាផ្លូវចិត្ត។ បញ្ហាទាំងនេះ អាចបណ្ដាលឱ្យមនុស្សម្នាក់ប្រឈមនឹងអារម្មណ៍ស្ត្រេស ថប់បារម្ភ បាក់ទឹកចិត្ត ចុះខ្សោយមុខងារយល់ដឹងខួរក្បាល ធ្លាក់ចុះគុណភាពជីវិត ឬឈានដល់ការប៉ះទង្គិចផ្លូវចិត្តថែមទៀត។

សម្រាប់អ្នកដែលកំពុងមានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត ដោយសារទទួលព័ត៌មានច្រើនលើសលប់ លោក សេធុល បានផ្ដល់អនុសាស្ត្រថា ជំហានដំបូង ត្រូវសង្កេតមើលខ្លួនឯងថា តើកំពុងប្រឈមមុខនឹងបញ្ហាប្រែប្រួលអារម្មណ៍ ប្រែប្រួលទម្លាប់ហូបចុក និងការរស់នៅច្រើនដែរឬទេ? ជំហានទី២ ត្រូវព្យាយាមដកខ្លួនចេញពីព័ត៌មានទាំងអស់នោះ ដើម្បីឱ្យផ្លូវចិត្តស្ងប់ និងជំហានទី៣ ត្រូវប្រើការគិតឱ្យបានស៊ីជម្រៅ ក្នុងការទទួលយកព័ត៌មានទាំងអស់នោះថា តើព័ត៌មានពីប្រភពណាខ្លះ ដែលអាចទុកចិត្តបាន? តើព័ត៌មាននេះ មានស្ថាប័នត្រឹមត្រូវទេ? មានវិជ្ជាជីវៈត្រឹមត្រូវទេ? បើមិនដូច្នេះទេ ព័ត៌មានគ្មានប្រភព នឹងមានឥទ្ធិពលអវិជ្ជមានមកលើការរស់នៅប្រចាំថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...