ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor’s International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន (រួមទាំងកម្ពុជា) ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

អត្ថប្រយោជន៍ដែលទទួលបាន ៖ សាច់ប្រាក់ឧបត្ថម្ភចំនួន $5,000 AUD (ផ្តល់ជូនតែម្តងគត់)។ ថវិកានេះនឹងត្រូវផ្តល់ជូនបន្ទាប់ពីនិស្សិតបានបំពេញលក្ខខណ្ឌ និងឆ្លងកាត់កាលបរិច្ឆេទជំរឿន (Census date) ក្នុងឆមាសដំបូងនៃការសិក្សា។

មុខជំនាញដែលត្រូវជ្រើសរើស ៖ អាហារូបករណ៍នេះផ្តល់ជូនសម្រាប់ការសិក្សាលើមុខជំនាញសំខាន់ៗដូចជា ពាណិជ្ជកម្ម និងវិភាគអាជីវកម្ម (Commerce & Business Analytics), វិស្វកម្ម និងវិទ្យាសាស្ត្រ (Engineering & Science), សន្តិសុខសាយប័រ និងការរចនាហ្គេម (Cyber Security & Game Design), ហិរញ្ញវត្ថុអនុវត្ត (Applied Finance), ប្រវត្តិសាស្ត្របុរាណ និងសិក្សាអន្តរជាតិ (Ancient History & International Studies) និងវិស័យសិល្បៈ (Arts) ជាដើម។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ត្រូវតែជានិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន (ASEAN), មានលទ្ធផលសិក្សាឆ្នើម (Academic Excellence), ត្រូវតែទទួលបានការអនុញ្ញាតឱ្យចូលរៀន (Offer of Admission) ក្នុងវគ្គសិក្សាពេញម៉ោងនៅសាកលវិទ្យាល័យ Macquarie។

របៀបដាក់ពាក្យ និងព័ត៌មានបន្ថែម ៖ បេក្ខជនដែលចាប់អារម្មណ៍សូមត្រៀមឯកសារពាក់ព័ន្ធដូចជា លិខិតឆ្លងដែន (Passport): ដែលមានសុពលភាព, ព្រឹត្តិបត្រពិន្ទុ (Academic Transcripts): ពិន្ទុបាក់ឌុប (សម្រាប់ថ្នាក់បរិញ្ញាបត្រ), វិញ្ញាបនបត្របញ្ជាក់ការសិក្សា (Completion Certificate): សញ្ញាបត្របណ្ដោះអាសន្ន ឬសញ្ញាបត្រផ្លូវការ។ លទ្ធផលតេស្តភាសាអង់គ្លេស: ដូចជា IELTS, TOEFL ឬ PTE, ប្រវត្តិរូបសង្ខេប (CV/Resume), លិខិតបញ្ជាក់គោលបំណង (Statement of Purpose): សរសេររៀបរាប់ពីមូលហេតុដែលអ្នកចង់សិក្សានៅទីនោះ និងសមិទ្ធផលរបស់អ្នក។

សម្រាប់ការដាក់ពាក្យសូមចូលទៅកាន់ ៖ https://it-mqu.formstack.com/forms/international_scholarship_applcation_form

ផុតកំណត់ (Deadline) : ១០ កុម្ភៈ ឆ្នាំ២០២៦
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ scholarships@mq.edu.au ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧