យុវជនជនជាតិដើមភាគតិចចង់បានចំនួនកូត្តាអាហារូបករណ៍ជាក់លាក់ និងកន្លែងស្នាក់នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ ជាគោល​បំ​ណ​ង​របស់​យុវ​ជ​ន​ជ​ន​ជា​តិ​ដើម​ភាគ​តិច​នានៅ​កម្ពុជា​ពេល​បច្ចុ​ប្បន្ន បន្ទាប់ពីពួកគេ​បានបញ្ចប់​ការ​សិក្សាថ្នាក់វិទ្យាល័យ។ ប៉ុន្តែមធ្យោបាយសិក្សា លទ្ធភាពរស់នៅ និងការចំណា​​យ​ផ្សេងៗ​ក្នុង​ពេ​ល​សិក្សានៅទី​ក្រុង​ជាកង្វល់​ចម្បង​ដែល​យុវជនជនជាតិដើមភាគតិចកំពុងជួបប្រទះ បើទោះ​បីពួក​គេ​ភាគ​ច្រើន​ទទួល​បាន​អាហា​រូបក​រណ៍​សម្រាប់​បង់ថ្លៃសិក្សានៅតាមគ្រឹៈស្ថានសិក្សា។ អាហារូបករណ៍ទាំងនេះ ហាក់មិនទាន់ជួយសម្រាលបន្ទុកចំណាយពេញលេញសម្រាប់យុវជនជនជាតិដើមភាគតិចឡើយ។ នេះ​ជា​ការ​យល់ឃើញ​របស់​លោក រិទ្ធី វីរៈ និងជាប្រធាន​កម្មវិធី​នៃស​មាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា ។  ​

លោក រិទ្ធី វីរៈ ប្រធានកម្មវិធីនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ​(CIYA) មានប្រសាសន៍ថា យុវជនជនជាតិដើមភាគតិចភាគច្រើនមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ប៉ុន្តែពុំមានអាហារូបករណ៍ជាក់លាក់និងកន្លែងស្នាក់នៅបន្តការសិក្សា។ មូលហេតុនេះបណ្តាលឱ្យនិស្សិតជនជាតិដើមភាគតិចមួយចំនួនត្រូវស្វែងរកអាហារូបករណ៍រៀនដោយខ្លួនឯង ឬការងារក្រៅម៉ោងដើម្បីទទួលបានថវិកាគាំទ្រលើការសិក្សា ការចំណាយប្រចាំថ្ងៃ និងសម្រួលដល់ជីវភាពគ្រួសាររបស់ពួកគេ។ ចំណែកនិស្សិតទទួលបានអាហារូបករណ៍មួយចំនួន តែងជួបបញ្ហាជីវភាពខ្វះខាតជារឿយៗ ព្រមទាំងបោះបង់ការសិក្សាផងដែរ។

យុវជនជនជាតិដើមភាគតិចគ្រឹង មកពីខេត្តរតនគិរីរូបនេះ បានបញ្ជាក់ទៀតថា សិស្សជនជាតិដើមភាគតិចដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានពីចិតសិបទៅប៉ែតសិបភាគរយចង់បន្តការសិស្សានៅថ្នាក់ឧត្តមសិក្សា ប៉ុន្តែជាក់ស្ដែងមានតែប្រាំភាគរយប៉ុណ្ណោះដែលបានបន្តការសិក្សាតាមរយៈអាហារូបករណ៍ទូទៅ។ លោកថាចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តែបើប្រៀបធៀបជនជាតិដើមភាគតិចដែលបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅមានចំនួនតិចតួចនៅឡើយ។

“សិស្សជនជាតិដើមភាគតិចមិនអាចបន្តរៀននៅថ្នាក់ឧត្តមសិក្សាបានដោយសារបញ្ហាជីវភាពខ្វះខាត ខ្វះការជំរុញលើកទឹកចិត្តឱ្យបន្តការសិក្សា ពុំទទួលបានព័ត៌មានអាហារូបករណ៍ ការរៀបការនៅវ័យក្មេង មួយចំនួននៅមានការរើសអើងលើជនជាតិដើមភាគតិច និងបញ្ហាជាច្រើនទៀតកើតមាននៅក្នុងសហគមន៍ជនជាតិដើមភាគតិច”

លោក រិទ្ធី វីរៈ

បច្ចុប្បន្នសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងគាំទ្រដល់និស្សិតជនជាតិដើមភាគតិចមកពីបណ្តាខេត្តនានាឱ្យទទួលបានការសិក្សាបានចំនួន ៥៤នាក់ ក្នុងនោះស្រីមាន២៤នាក់ ដោយផ្ដល់កន្លែងស្នាក់នៅ និងមាននិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្របច្ចុប្បន្ននៅភ្នំពេញជាងមានចំនួន១០០នាក់។ និស្សិតទាំងនោះកំពុងសិក្សាជំនាញផ្នែកច្បាប់ រដ្ឋបាលសាធារណៈ គណនេយ្យ ព័ត៌មានវិទ្យា អក្សរសាស្រ្ដខ្មែរ អក្សរសាស្រ្ដអង់គ្លេស អភិវឌ្ឍជនបទ កសិកម្ម និងជំនាញគ្រូបង្រៀនជាដើម។

លោក ហាយ៉ិ រូយុទ្ធ ជនជាតិដើមភាគតិចគ្រឹង កំពុងសិក្សាផ្នែកវិទ្យាសាស្រ្ដកសិកម្មឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងស្នាក់នៅសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា បាននិយាយថា នៅស្រុកភូមិដែលលោករស់នៅប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចម្ការតាមបែបប្រពៃណី ហើយលោកមានបំណងចាប់យកជំនាញវិទ្យាសាស្រ្ដកសិកម្មទៅជួយ​អ​ភិ​វឌ្ឍកសិកម្មនៅស្រុកភូមិឱ្យមានលក្ខណៈទំនើប និងជួយដល់ប្រជាសហគមន៍។

“ខ្ញុំមានគំនិតចង់យកជំនាញវិទ្យាសាស្រ្ដកសិកម្មក្រោយរៀនចប់ទៅអភិវឌ្ឍភូមិស្រុកលើផ្នែកដាំដុះតាមបែបទំនើបនឹងគេ និងណែនាំប្រជាជនឱ្យចេះបង្កើនទិន្នផលលក់នៅលើទីផ្សារ ប៉ុន្តែខ្ញុំត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដោយស្វែងរកការងារធ្វើដើម្បីត្រៀមថវិកាសម្រាប់ការសិក្សាផង និងទុកអនុវត្តគម្រោងកសិកម្មផង”

លោក ហាយ៉ិ រូយុទ្ធ

សម្រាប់លោក រិទ្ធី វីរៈ ក៏ដូចជាសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា យល់ឃើញថា ប្រសិនបើក្រសួងអប់រំ យុវជន និងកីឡា ផ្តល់ចំនួនកូត្តាអាហារូបករណ៍ និងអន្តេរវាសិកដ្ឋានជាក់លាក់ជាអាទិភាពដល់​សិស្ស​ជន​ជាតិ​ដើម​ភាគ​តិច នោះពួកគេនឹងមានឱកាសបន្តការសិក្សាបានពេញលេញនៅថ្នាក់ឧត្តមសិក្សា។ អាហារូបករណ៍ទូទៅដែលក្រសួងផ្តល់ឱ្យកន្លងទៅ នៅមិនទាន់គ្រប់តាមតំរូវការជាក់ស្តែង និងមិនទាន់កំណត់កូត្តាជាក់លាក់សម្រាប់សិស្សនិស្សិតជនជាតិដើមភាគតិចនៅ​ឡើ​យ​។

ជុំវិញការងារលើកម្ពស់ការអប់រំសម្រាប់សិស្សជនជាតិដើមភាគតិចនៅកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទមានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច បា​នអនុម័តក្នុងឆ្នាំ២០០៩ នៅផ្នែកវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណុចទី២.២ បានចែងថា “រដ្ឋរៀបចំឱ្យមានប្រព័ន្ធអប់រំពេញលេញ និងឯកភាពសមស្របទៅតាមតម្រូវការនៃជនជាតិដើមភាគតិច ដើម្បីបង្កើតបាននូវកាលានុវត្តភាពអប់រំមួយសមស្របសម្រាប់កុមារ យុវជន យុវនារី ប្រជាពលរដ្ឋជនជាតិដើមភាគតិច។ រដ្ឋបង្កើនការយកចិត្តទុកដាក់ទៅលើការសិក្សារបស់ជនជាតិដើមភាគតិចតាមរយៈកម្មវិធីសម្ភាររូបវន្ត កំណែទម្រង់កម្មវិធីសិក្សាដែលមានប្រយោជន៍ដល់សង្គម ផ្តល់អន្តេវាសិកដ្ឋាន អាហារូបករណ៍ក្នុងការសិក្សា ផ្តល់ប្រាក់ឧបត្ថម្ភ និងពង្រាយគ្រូឱ្យទៅបង្រៀននៅកន្លែងខ្វះគ្រូ និងគ្មានគ្រូ ដើម្បីឱ្យពួកគាត់បានបន្តការសិក្សានៅសាលាមធ្យមសិក្សា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សា” ។

ឆ្លើតតបនឹងការលើកឡើងនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ជាទូទៅរៀងរាល់ឆ្នាំបន្ទាប់ពីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យ​ម​សិក្សាទុ​តិយភូមិ នាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា មានភារកិច្ចរៀបចំដំណើរការជ្រើសរើស និងការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍រដ្ឋឱ្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។ អាហារូបករណ៍ទាំងនោះត្រូវបានបែងចែកលើគោលការណ៍អាទិភាព មានដូចជាសិស្សពូកែទូទៅ សិស្សនារី សិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ និងសិស្សមានពិការភាព។

ឯកឧត្តមបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយជាសាធារណ: និងលើកទឹកចិត្តសិស្ស-និស្សិតស្តីពីឱកាសអាហារូបករណ៍ជាតិ តំបន់ និងអន្តរជាតិតាមយន្តការដែលមានស្រាប់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសហការណ៍ជាមួយក្រសួង-ស្ថាប័ន គ្រប់គ្រឹះស្ថានសិក្សាពាក់ពន្ធ័ ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា និងប្រទេសជាមិត្ត។ ឱកាសអាហារូបករណ៍មានផ្សព្វផ្សាយជូនតាមយន្តការផ្សេងៗ ដូចជាបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាដើម។

សូមជម្រាបថា ជុំវិញការងារលើកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទមានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច បានអនុម័តក្នុងឆ្នាំ២០០៩។ ការបង្កើតគោលនយោបាយនេះ ដើម្បីកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច និងលើកកម្ពស់គុណភាពនៃជីវិតឱ្យកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍច្រើនវិស័យ រួមមានវប្បធម៌ ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕ ​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។