Description
តួនាទីស្ថាប័ន មានសមត្ថកិច្ច ក្នុងការបង្ការ និងទប់ស្កាត់ ការឆបោកអនឡាញ | ដោយលោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការឆបោកតាមអនឡាញកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងទម្រង់ផ្សេងៗគ្នា។ ក្នុងករណីនេះ សមត្ថកិច្ចកម្ពុជា កំពុងចាត់វិធានការ និងដោះស្រាយបញ្ហានេះ យ៉ាងដូចម្ដេចខ្លះ?

អំពី Anti-Cyber Scam Podcast
Anti-Cyber Scam Podcast ជាវេទិកា សម្រាប់អ្នកជំនាញ ផ្នែកសុវត្ថិភាព ឌីជីថល ប៉ូលីសប្រឆាំងបទល្មើសលើប្រព័ន្ធអនឡាញ និងជនរងគ្រោះដោយសារ ការឆបោកតាមអ៉ីនធឺណិត មកជជែក ចែករំលែក ចំណេះដឹង បទពិសោធ និងការ ណែនាំ ពីរបៀបការពារខ្លួនពីការឆបោក និងវិធីសាស្ត្រដោះស្រាយបញ្ហា បន្ទាប់ពី ត្រូវបានគេវាយប្រហារ ឬឆបោក។ មាតិកានៃកម្មវិធី ផ្តោតលើជ្រុងចំនួន ៤ រួមមាន វិធីសាស្ត្របោកប្រាស់ទូទៅ ដែលជនបោកប្រាស់អនុវត្ត វិធីសាស្ត្រការពារជនពីការឆបោក កិច្ចការពារ របស់ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ និងការអនុវត្តច្បាប់ និងស្ថាប័នរដ្ឋ។
