អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញគណិតវិទ្យា ចំនួន៥នាក់ ក្រោមកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬហៅកាត់ថា CSC-Type B ដែលសិក្សាជាភាសាចិន ឬភាសាអង់គ្លេស។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ ត្រូវបំពេញពាក្យនៅក្នុងទម្រង់ CSC Apllication form Type B តាមរយៈ https://studyinchina.csc.edu.cn/#/login និងភ្ជាប់ជាមួយ Study plan ឬ Personal Statement, Recommendation Letters ជាភាសាអង់គ្លេសចំនួន២ច្បាប់ ដែលសរសេរដោយសាស្ត្រាចារ្យរង ឬខ្ពស់ជាងនេះក្នុងវិស័យពាក់ព័ន្ធរបស់បេក្ខជនស្នើ, វិញ្ញាបនបត្រជំនាញភាសាអង់គ្លេស ( TOEFL, IELTS ឬវិញ្ញាបនបត្រភាសាអង់គ្លេសផ្សេងៗ) សម្រាប់កម្មវិធីដែលបង្រៀនភាសាអង់គ្លេស។ ចំពោះកម្មវិធីសិក្សាជាភាសាចិន បេក្ខជនត្រូវមាន​ វិញ្ញាបនបត្របញ្ជាក់ភាសាចិន HSK ៥ ឡើង។

រូបភាពពី Facebook Page: ACSC_Association of Cambodian Student in China

លក្ខខណ្ឌសម្រាប់ជ្រើសរើស ៖ បេក្ខជនដែលស្នើពាក្យសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងព្រឹត្តិបត្តិពិន្ទុថ្នាក់បរិញ្ញាបត្រ សម្រាប់ថ្នាក់បណ្ឌិត, បេក្ខជនត្រូវភ្ជាប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងព្រឹត្តិបត្តិពិន្ទុថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លិខិតឆ្លងដែនដែលមានសុពុលភាព លិខិតពិនិត្យសុខភាព និងបញ្ជាក់មិនធ្លាប់មានបទឧក្រិដ្ឋ។ សូមបញ្ជាក់ថា បេក្ខជនទាំងអស់ត្រូវបំពេញ និងផ្ញើឯកសារដោយខ្លួនឯងទៅកាន់ភាគីសាកលវិទ្យាល័យផ្ទាល់ និងចម្លងជូន រួចផ្ញើទៅកាន់ Email: acsccambodia@gmail.com ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតត្រឹមខែមីនា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...