អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យចក្រភពអង់គ្លេស។

តាមរយៈសេចក្ដីប្រកាសបើកទទួលពាក្យ លោកស្រី Emma Hennessey ប្រធានផ្នែកអាហារូបករណ៍ ប្រចាំនៅ UK Foreign, Commonwealth and Development Office (FCDO) មានប្រសាសន៍ថា  ដំណើរការជ្រើសរើសនិស្សិតជ័យលាភី គឺមានការប្រកួតប្រជែងខ្ពស់ ដើម្បីធានាថា អ្នកដែលត្រូវបានជ្រើសរើសទទួលបាន អាហារូបករណ៍ Chevening គឺជាបុគ្គលតំណាងឱ្យអ្នកដែលមានភាពលេចធ្លោ និងមានគំនិតជាអ្នកដឹកនាំល្អនៅលើពិភពលោក។ ក្រោយបញ្ចប់ការសិក្សា បេក្ខជននឹងត្រូវត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ដើម្បីទៅអភិវឌ្ឍន៍ប្រទេសជាតិ ដោយបង្ហាញសមត្ថភាពដែលទទួលបានពីការសិក្សាអាហារូបករណ៍។

ជាមួយគ្នានេះ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា អាហារូបករណ៍ Chevening ជាការលើកទឹកចិត្តដល់​ការ​សម្រេចក្ដីស្រមៃ និងជាឱកាសសម្រាប់និស្សិតអន្តរជាតិជាច្រើនប្រទេសរួមទាំងកម្ពុជា មានឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស ដែលរួមផ្សំនឹងឱកាសជាច្រើនក្នុងការសិក្សាអាហារូបករណ៍ ការបង្កើតទំនាក់ទំនង ភាពជាអ្នកដឹកនាំ និងក្លាយជាធនធានមនុស្សដ៏មានសក្ដានុពល។ អាហារូបករណ៍ផ្ដល់សម្រាប់សាធារណជនគ្រប់រូប ដោយមិនរើសអើង អាយុ ពណ៌សម្បុរ ភេទ រូបរាង សាសនា និងវប្បធម៌ឡើយ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាពលរដ្ឋនៃប្រទេសដែល Chevening ផ្ដល់សិទ្ធ (រួមទាំងកម្ពុជា), មានបំណងត្រឡប់មកកាន់ប្រទេសកំណើតវិញក្រោយបញ្ចប់ការសិក្សាក្នុងរយៈពេល២ឆ្នាំ, បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មានវិញ្ញាបនបត្របញ្ជាក់ភាសាអង់គ្លេស មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ ឬស្មើនឹង២៨០០ម៉ោង ។

រូបភាពពី Chevening Awards (FCDO)


យោងតាមសេចក្ដីប្រកាសជាផ្លូវការ បេក្ខជន បេក្ខនារីដែលមានបំណងដាក់ពាក្យស្នើអាហារូបករណ៍ Chevening អាចចូលទៅកាន់ https://www.chevening.org/apply/  និងពិនិត្យឱ្យបានច្បាស់លាស់។ សម្រាប់ព័ត៌មានបន្ថែមបេក្ខជនអាច ស្វែងរកនៅ https://www.chevening.org/resource-hub/guidance/ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!