អ្នកចូលរួម ៖ យុវជន សិស្ស និស្សិត គួរ​ចូលរួម​ពិព័រណ៍​ការងារ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍​ថ្មីៗ

យុវជន សិស្ស និស្សិត ដែលបាន​ចូលរួម​ក្នុង​ពិព័រណ៌​ការងារ និងផលិតភាពជាតិ ២០២៤ បាន​លើកឡើងថា វេទិកាមួយនេះ ពិតជាមានសារៈសំខាន់​ដោយ​ផ្តល់នូវចំណេះដឹង និង​បទពិសោធន៍​ជាច្រើនដល់ពួកគេ ដូច្នេះ យុវជន សិស្ស និស្សិត ដែលមិនទាន់បានចូលរួម គួរ​តែចូលរួមកម្មវិធី​នេះ​។

កញ្ញា សុខ លី ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា នៃវិទ្យាស្ថានពាណិជ្ជសាស្រ្ត និយាយថា រូបនាងចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដោយសារចង់ដឹងកម្មវិធីនេះ ធ្វើពីអ្វីខ្លះ និងមានការងារអ្វីខ្លះនៅទីនេះ និងចង់ដឹងពីរបៀបដាក់ពាក្យការងារ ដើម្បីត្រៀមខ្លួនជាមុន។

កញ្ញា សុខ លី ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា នៃវិទ្យាស្ថានពាណិជ្ជសាស្រ្ត

និស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា នៃវិទ្យាស្ថានពាណិជ្ជសាស្រ្ត រូបនេះ បញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំនេះ រៀបចំបានល្អ ដោយមានឃើញស្តង់តាំងបង្ហាញរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន ជាច្រើន។ ជាពិសេស ការស្វែងរកព័ត៌មានអំពីជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារ។

ខ្ញុំមិនធ្លាប់មកកម្មវិធីនេះពីមុនទេ ហើយនៅពេលបានមកដល់ គឺជួបអ្វីថ្មីៗច្រើន។

កញ្ញា សុខ លី លើកទឹកចិត្តយុវជន ដែលជាសិស្ស និស្សិត គួរចូលរួមកម្មវិធីពិព័រណ៍ការងារយ៉ាងហោចណាស់ឱ្យបានម្ដង ដោយសារតែនៅពេលយើងចូលរួមកម្មវិធីនេះ នឹងទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ថ្មិៗច្រើន។

លោក យ៉ុន ណេន ជានិស្សិតឆ្នាំទី១ ផ្នែករដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យធនធានមនុស្ស

សម្រាប់ លោក យ៉ុន ណេន ជានិស្សិតឆ្នាំទី១ ផ្នែករដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យធនធានមនុស្ស លើកឡើងដែរថា នេះជាលើកទីមួយដែលលោកចូលរួមកម្មវិធីពិព័រណ៍ការងារនេះ ធ្វើឱ្យលោកបានស្គាល់មនុស្សជាច្រើន និងទទួលចំណេះដឹងថ្មីៗ ក៏ដូចជាការណែនាំពីថ្នាក់ដឹកនាំក្នុងកម្មវិធីផងដែរ។

និស្សិតឆ្នាំទី១ ផ្នែករដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យធនធានមនុស្ស រូបនេះ បន្ថែមថា លោកសង្កេតឃើញថា នៅទីនេះមានការងារមួយចំនួនដែលទាមទារឱ្យសិស្ស និស្សិត មានចំណេះដឹង និងបទពិសោធន៍ ដើម្បីទទួលបានឱកាសការងារ។ លោក យ៉ុន ណេន បន្តថា សម្រាប់រូបលោក គឺនៅបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ឱកាសការងារដែលលោកពេញចិត្ត និងត្រូវតាមជំនាញដែលបានរៀននៅសាកលវិទ្យាល័យ។

លោក យ៉ុន ណេន ក៏បានលើកទឹកចិត្តយុវជន ជាពិសេសនិស្សិតផ្នែកភាសាបរទេស និងបច្ចេកវិទ្យា មកចូលរួមកម្មវិធីពិព័រណ៍ការងារនេះ ដើម្បីដឹងអំពីឱកាសការងារដែលក្រុមហ៊ុនធំៗកំពុងមានតម្រូវការ។

គួរជម្រាបជូនថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ប្រារព្ធឡើង រយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ប្រធានបទ “បង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *