វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សឱ្យចូលរៀនឥតគិតថ្លៃ។

វគ្គសិក្សានេះ គឺស្ថិត​ក្នុង​វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់) ដោយ​មានរយៈពេល៤ខែ ទៅលើមុខជំនាញដូចជា ៖ ១.ការផលិតនំ, ២.ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ), ៣.ការធ្វើម្ហូបខ្មែរ, ៤. សេវាកម្មសម្អាងកាយ និង ៥. ការរចនាក្រាហ្វិកដោយកុំព្យូទ័រ។

អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល រួមមាន ៖ ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ, ឱកាសការងារសមរម្យ និងចំណូលទៀងទាត់, ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ។

សម្រាប់ការ​ចុះឈ្មោះចូលរៀន សូមទំនាក់ទំនង​ទៅកាន់វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 098 267 716, 069 967 979៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...