៧ចំណុចដែលគួរដឹងពីការ​បែងចែកភារកិច្ចពេលធ្វើការងារជាក្រុម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ធ្លាប់មានបទពិសោធន៍ជាប់គាំងនឹងការងារ ដោយសារតែវាមានទំហំលើសពីសមត្ថភាព ឬពេលវេលាដែលខ្លួនមាន ឬទេ? ការសម្រេចកិច្ចការជាក្រុម ត្រូវការទាំងជំនាញសម្របសម្រួល និងជំនាញបច្ចេកទេស តួយ៉ាងកិច្ចការជាក្រុមត្រូវការមនុស្សដែលមានជំនាញបែងចែកភារកិច្ចទៅតាមជំនាញ និងតួនាទី ឬក៏ទៅតាមស្ថានភាពជាក់ស្តែងនៃការងារនីមួយៗ។ ការបែងចែក មិនត្រឹមតែជួយសម្រាលបន្ទុកគ្នា ក្នុងនាមជាសមាជិកក្រុមប៉ុណ្ណោះទេ ប៉ុន្តែបានជំរុញទៅដល់ការប្រមូលស្មារតីក្រុម រក្សាបច្ចុប្បន្នភាពនៃការងារ និងសាមគ្គីភាពទៅក្នុងរយៈពេលវែង។

តាមរយៈគេហទំព័រ Minuteddock បានបង្ហាញគន្លឹះ៧ចំណុចដែលទទួលបានពីការផ្ទេរកិច្ចការ ផ្តល់ទំនួលខុសត្រូវទៅកាន់អ្នកដទៃ ដូចជា យល់ពីប្រភេទកិច្ចការដែលត្រូវផ្ទេរ និងការជ្រើសរើសមនុស្ស ដែលសាកសមជាដើម។

១.ការយល់ពីប្រភេទការងារដែលត្រូវផ្ទេរ ៖ ការផ្ទេរចំនួនការងារ និងទំនួលខុសត្រូវទៅកាន់គ្នា គឺជាភាពសាមគ្គី និងការអភិវឌ្ឍរួមគ្នា។ ចំណុចនេះដែរ មានភាពសំខាន់ចំពោះអ្នកដឹកនាំ ឬសម្រាប់ក្រុមមួយដែលត្រូវការប្រសិទ្ធភាពការងារខ្ពស់ និងលឿន។ បន្ថែមពីនោះត្រូវដឹងអំពីការចែករំលែកការងារគ្នា ផ្តល់ឱកាសឱ្យខ្លួនឯង ផ្តោតលើការងារដែលចាំបាច់ បញ្ជូនការងារទាន់ពេលវេលា និងជំរុញឱ្យមានការអភិវឌ្ឍន៍សមត្ថភាពការងារក្រុម។ ហើយការចែកកិច្ចការគ្នា មិនមែនជាការដាក់បន្ទុកទេ ប៉ុន្តែជាការរួមសាមគ្គីដើម្បីសម្រេចលទ្ធផលល្អទាំងអស់គ្នា។

២.ស្គាល់ប្រភេទការងារដែលត្រូវចែក ឬផ្ទេរ ៖ ជាក់ស្តែង មិនមែនការងារទាំងអស់សុទ្ធតែត្រូវបែងចែកនោះទេ ក្នុងនាមជាតំណាងក្រុម ឬអ្នកបែងចែកការងារ គួរស្វែងយល់ពីទំហំទំនួលខុសត្រូវមួយៗ រួមទាំងសមត្ថភាព និងលទ្ធភាពក្នុងក្រុមរបស់ខ្លួន ដើម្បីយកមកវិភាគឱ្យឃើញថា តើប្រភេទការងារណាដែលសមនឹងសមាជិកក្រុមនីមួយៗ? បន្ថែមពីនោះ កត់ត្រារៀបរាប់លម្អិតទៅតាមផ្នែក និងតួនាទីនីមួយៗជាមុនសិន ទើបបែងចែកការងារគ្នាតាមក្រោយ។

៣.ការជ្រើសរើសមនុស្សឱ្យទទួលខុសត្រូវ ៖ ផ្ទេរការងារទៅកាន់នរណាម្នាក់ គឺត្រូវដឹងពីតួនាទី សមត្ថភាព លទ្ធភាព តាមរយៈការយល់ពីចំណុចខ្លាំង និងចំណុចខ្សោយដែលពួកគេមានរួមទាំងជំនាញរបស់សមាជិកក្រុមជាមុន ទើបអាចធ្វើសេចក្ដីសម្រេចចិត្តតាមក្រោយ រួចធ្វើការផ្គូផ្គងទៅតាមតម្រូវការ នៃទំហំគោលដៅការងារ ធ្វើយ៉ាងណាឱ្យស្រប ជាមួយលទ្ធភាពដែលទៅរួចរបស់សមាជិកក្រុមម្នាក់ៗ ជ្រើសរើសមាជិកណាដែលយើងមានទំនុកចិត្តក្នុងការផ្តល់សិទ្ធ ហើយពិភាក្សាអំពីការរំពឹងទុក និងការចង់បានរៀងៗខ្លួនឱ្យច្បាស់ៗ ដើម្បីប្រាកដអំពីអ្វីទៅជាគោលដៅសមិទ្ធផលរួម។

៤​.ផ្ទេរទាំងរបៀបធ្វើ និងយុទ្ធសាស្រ្ត ៖ ដើម្បីផ្ទេរកិច្ចការមួយប្រកបដោយប្រសិទ្ធភាពទៅបាន គួរបង្ហាញអ្វីទៅដែលជាបញ្ហាប្រឈម និងដំណោះស្រាយប្រសិនបើមាន រួមទាំងកាលបរិច្ឆេទ រួមទាំងលទ្ធផលរំពឹងទុកក្រោយការបញ្ចប់ការងារទាំងនោះ។ ជំនួសឱ្យការតាមដាន នូវចំណុចតូចៗប្រចាំថ្ងៃ គឺត្រូវផ្តល់នូវការណែនាំមួយអំពីដំណើរការងារ ផ្តល់យោបល់ដើម្បីស្ថាបនា ឬការគាំទ្រតាមដែលអាចធ្វើបាន និងទុកពេលឱ្យអភិវឌ្ឍតាមរយៈបទពិសោធន៍ការងារ។ យ៉ាងណាត្រូវផ្តល់សិទ្ធ សេរីភាពពេញលេញ ក្នុងការធ្វើកិច្ចការ ឬភាពម្ចាស់ការ និងបង្ហាញពីទំហំការងារនៅក្នុងដែនកំណត់មួយដែលគេអាចធ្វើសេចក្ដីសម្រេចចិត្តបាន។

៥.ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្ទេរកិច្ចការ ៖ ទោះបី គុណសម្បត្តិ នៃការផ្ទេរការងារទៅកាន់នរណាម្នាក់ មានច្រើនចំណុច ប៉ុន្តែបញ្ហាប្រឈម និងក្ដីព្រួយបារម្ភ ក៏នៅតែកើតមានដោយចៀសពុំរួច ជាពិសេសចំពោះការគ្រប់គ្រងការងារ និងទំនុកចិត្តដែលខំដាក់ទុន។ តែយ៉ាងណាបញ្ហាប្រឈមមួយនេះ នឹងអាចដោះស្រាយ ឬក៏បន្ថយសម្ពាធបានតាមរយៈការធ្វើផែនការសកម្មភាពដ៏ត្រឹមត្រូវមួយ និងការពិភាក្សាគ្នា។ ត្រូវបង្ហាញឱ្យជាក់លាក់ ពីកម្រិតដែលពួកគេអាចធ្វើសេចក្ដីសម្រេចចិត្តបាន ដើម្បីប្រាកដថា អ្នកគ្រប់គ្នានៅក្នុងក្រុមយល់ពីតួនាទី។ ប្រសិនបើមានភាពថ្លោះធ្លោយ ក្រោយធ្វើផែនការ គួរគិតថា កំហុសជាឱកាស ក្នុងការរៀនសូត្រ និងពន្លឿនសមត្ថភាព ការស្គាល់ពីកំហុសអាចជួយឱ្យមានការសម្រេចចិត្តបានល្អក្នុងកិច្ចសហការណ៍ក្រុម។

៦.បែងចែកការងារដោយមានភាពជាដឹកនាំ ៖ ការផ្ទេរការងារទៅកាន់សមាជិកក្រុម មិនមែនគ្រាន់តែដើម្បីសម្រាលបន្ទុកក្រុមនោះទេ ប៉ុន្តែវាមានភាពសំខាន់ក្នុងការប្រើប្រាស់ជំនាញភាពជាអ្នកដឹកនាំនៅពេលបែងចែក​។ ការបែងចែកកិច្ចការដែលមានប្រសិទ្ធភាព គឺដើម្បីបង្កើនសក្តានុពលក្រុម អនុញ្ញាតឱ្យពួកគេមានឱកាសរៀនសូត្រ ដុសខាត់ជំនាញ និងពង្រឹងអាជីពវិជ្ជាជីវៈ។ ម្យ៉ាងវិញទៀត តាមរយៈការបែងចែកទំនួលខុសត្រូវ គឺបំផុសឱ្យមានកិច្ចសហការណ៍ និងបង្កើតបាននូវការចូលរួមពីគ្រប់ភាគី ដែលពាក់ព័ន្ធនៅក្នុងក្រុម។ បើនិយាយអំពីទស្សនៈក្នុងរយៈពេលវែងវិញ ការបែងចែកការងារបានជំរុញនូវផលិតភាព ហើយសមាជិកក្រុមទាំងអស់ទទួលបានការសាទរ និងផ្តល់តម្លៃ បង្កើនកម្លាំងចិត្ត និងមានការបំផុសស្មារតីក្នុងការប្តេជ្ញាចិត្តបញ្ចប់ផែនការទាំងអស់គ្នា។

៧.អនុវត្តន៍ (ផែនការសកម្មភាព) ៖ គិតមកត្រឹមចំណុចនេះ យើងបានយល់ពីឥទ្ធិពលនៃការបែងចែកការងារគ្នាធ្វើហើយ ជាកិច្ចបន្ទាប់ គឺជាពេលវេលាក្នុងការអនុវត្តម្តង។ តើអនុវត្តន៍យ៉ាងដូចម្តេច? ជាដំបូង ឆ្លុះបញ្ចាំងអំពីការងារបច្ចុប្បន្ន ដែលមានច្រើន និងកំណត់ថា តើការងារណាដែលអាចចែករំលែកទៅកាន់អ្នកដទៃបាន និងចាប់ផ្តើមអនុវត្តន៍រាល់យុទ្ធសាស្រ្ត និងគន្លឹះ ក្នុងការជជែក និងផែនការសកម្មភាពតូចៗដោយមានពេលវេលាជាក់លាក់ និងផ្តល់ទំនុកចិត្តទៅកាន់សមាជិកក្រុម។ កត្តាដែលត្រូវធ្វើក្នុងនាមជាអ្នកតំណាងក្រុមពេលបែងចែកការងារ គឺតាមដានភាពលូតលាស់របស់ក្រុម ផ្តល់​ជំនួយ ឬការគាំទ្រ​ និងភាពបត់បែនក្នុងការកែតម្រូវផែនការប្រសិនបើចាំបាច់។ ការបែកចែកការងារ ធ្វើឡើងដើម្បីជាមធ្យោបាយមួយក្នុងការបង្កើនប្រសិទ្ធភាព និងផលិតភាពប៉ុណ្ណោះ និងជាការបន្ថយបន្ទុកខ្លួនឯង ក៏ដូចជាសមាជិកក្រុមទាំងអស់ រួមទាំងសិក្សារៀនសូត្រពីគ្នាដើម្បីភាពរីកចម្រើនជារួម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *