តើផ្លែចេកអាចប្រើប្រាស់ជាអាហារពេលព្រឹកបានទេ?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ផ្លែចេកត្រូវ​គេឃើញ​លក់ក្នុងទីផ្សារស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ។ ជាទូទៅគេបានដឹងហើយថា ផ្លែចេកទុំផ្តល់អត្ថប្រយោជន៍ទៅកាន់សុខភាពមនុស្ស ហើយគេអាចបំប្លែងផ្លែឈើប្រភេទនេះ ទៅធ្វើជាគ្រឿងផ្សំធ្វើនំដោយបំពងជាមួយម្សៅឱ្យក្លាយជាចេកជៀន, ធ្វើជាទឹកផ្លែឈើស្រស់ ឬទឹកក្រឡុក, យកទៅបបរឱ្យក្លាយជាបង្អែម ឬលាយជាមួយនឹងផ្លែឈើដទៃទៀតដើម្បីឱ្យក្លាយជាបង្អែមផ្លែឈើមួយមុខ ហើយជម្រើសដ៏ងាយស្រួលនោះគឺញាំផ្លែចេកទុំទាំងឆៅតែម្តង ចំណែកឯតម្លៃវិញក៏មានភាពសមរម្យអាចឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈមានលទ្ធភាពក្នុងការទិញយកមកទទួលទាន។ ជាមួយគ្នានោះមានមន្ទិលមួយចោទសួរថា តើគេអាចញាំផ្លែចេកសុទ្ធ ជាអាហារពេលព្រឹកបានទេ?

តាមរយៈ Healthline បានឱ្យដឹងថា ផ្លែចេកទុំ មានតួនាទីជួយឱ្យរាងកាយមានថាមពល គេច្រើនទទួលទាន មុនពេលធ្វើលំហាត់ប្រាណ ឬក៏ធ្វើកិច្ចការដែលប្រើកម្លាំងបាយ ដែលនេះគឺជាពេលដ៏សមស្របមួយ ក្នុងការប្រើប្រាស់ផ្លែចេកជំនួយឱ្យថាមពលមានការកើនឡើង។ ជាងនេះទៅទៀត ចេកក៏អាចប្រើប្រាស់ជាអាហារសម្រន់បានដែរ ព្រោះក្រៅពីមានជាតិសរសៃ ចេកក៏អាចទប់នឹងការឆាប់ឃ្លានអាហារបានមួយកម្រិតដែរ។ ប៉ុន្តែដើម្បីកាត់បន្ថយហានិភ័យ ត្រូវមានការផ្សែផ្សំអាហារដទៃទៀត ដែលមានជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។ ហើយបើប្រើផ្លែចេក ជាអាហារពេលព្រឹក នោះគួរជៀសវាងការបរិភោគផ្លែចេកទាំងពោះទទេ។ ដោយឡែកបើនិយាយអំពីចំនួន និងពេលវេលានៃការបរិភោគវិញ គឺអាស្រ័យទៅលើតម្រូវការរាងកាយរបស់បុគ្គលម្នាក់ៗ ប៉ុន្តែជាទូទៅត្រូវបានផ្តល់យោបល់មកថា ដើម្បីឱ្យកាន់តែទទួលបានប្រសិទ្ធភាពពីផ្លែឈើប្រភេទនេះ គួរតែយកវាជាផ្នែកមួយនៃអាហារពេលព្រឹក ដោយលាយជាមួយទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ល្អ ឬក៏ជាតិប្រូតេអ៊ីនច្រើន។

គួរជម្រាបជូនថា ផ្លែចេក មិនត្រឹមតែមាន​ជីវជាតិ​ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយ ​ប៉ូតាស្យូម ជាតិ​សរសៃ និងមានសារធាតុ​វីតាមីន B6 និង C ភ្ជាប់មកជាមួយ ប៉ុន្តែផ្លែចេកក៏បានបង្កប់នូវសារជាតិកាបូអ៊ីដ្រាត និងកម្រិតជាតិស្ករធម្មជាតិក្នុងចំនួនច្រើន ដែលជាហេតុផលបង្ហាញឱ្យឃើញថា បើទោះបីជាផ្លែចេក មានសមត្ថភាពង្កើនថាមពលទៅកាន់រាងកាយភ្លាមៗពេលដែលប្រើវាជាអាហារពេលព្រឹកក៏ដោយ ភាពអវិជ្ជមាននោះគឺកម្រិតជាតិស្ករនៅក្នុងចេកអាចបណ្តាលឱ្យបុគ្គលដែលកំពុងមានជំងឺទឹកនោមផ្អែមប្រភេទទី២ទទួលរងនូវហានិភ័យដូចជា ឡើងសម្ពាធជាតិស្ករក្នុងឈាម។ បន្ថែមពីនោះ បរិមាណកាបូអ៊ីដ្រាត ដែលច្រោះចេញពីផ្លែចេកសុទ្ធ ជំរុញឱ្យទប់ភាពស្រេកឃ្លានក្នុងរយៈពេលខ្លីមែន តែបង្កើនហានិភ័យនៃការឡើងទម្ងន់ក្នុងរយៈពេលវែង។

ដូច្នេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីផ្លែចេក គួរតែញាំជាមួយអាហារ ឬក៏ភេសជ្ជៈដែលមានជាតិខ្លាញ់ផ្តល់ផលល្អទៅកាន់សុខភាពបេះដូង និងប្រភពប្រូតេអ៊ីនចំពោះរាងកាយ ព្រោះការរួមបញ្ចូលគ្នារវាងអាហារទាំងពីរប្រភេទនេះ អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយអាការឃ្លានខ្លាំង និងជំរុញឱ្យមានថាមពលបានមួយថ្ងៃពេញ។ ហើយដើម្បីឱ្យកាន់តែមានភាពងាយស្រួល ក្នុងការប្រើប្រាស់ផ្លែចេកជាអាហារពេលព្រឹកដែលមានសុវត្ថិភាព គួរព្យាយាមបញ្ចូលសារធាតុផ្សេងៗឱ្យក្លាយទៅជាភេសជ្ជៈក្រឡុក ដោយផ្សំជាមួយ យូហ្គើត និងគ្រឿងផ្សំដែលមានប្រូតេអ៊ីនខ្ពស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *