អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើមប្រកាសផ្តល់សម្រាប់មន្ត្រីរាជការកម្ពុជា ក្នុងឆ្នាំ២០០៧នេះ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុប ២៤ កន្លែង។
អាហារូបករណ៍ទាំង ២៤ កន្លែងនេះ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២២ កន្លែង សិក្សារយៈពេល ២ឆ្នាំ និងថ្នាក់បណ្ឌិត ចំនួន ២កន្លែង សិក្សារយៈពេល៣ឆ្នាំ ដោយមធ្យោបាយធ្វើដំណើរទៅមក កម្ពុជា-ជប៉ុន-កម្ពុជា ថ្លៃសិក្សា ប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន។
លក្ខខណ្ឌនៃការជ្រើសរើស
សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំងពីរភេទត្រូវ ៖
-មានសញ្ជាតិខ្មែរ
-មានសញ្ញាបត្របរិញ្ញាបត្រ
-មានអាយុចន្លោះពី២២-៣៩ឆ្នាំ គិតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៧
-មានចំណេះដឹងភាសាអង់គ្លេសគ្រប់គ្រាន់ (ការសិក្សាភាសាអង់គ្លេសជាយាន)
-មានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ ជាបុគ្គលិករដ្ឋដែលធ្វើការពេញម៉ោងតាមស្ថាប័នពាក់ព័ន្ធ (ចំពោះបុគ្គលិកជាប់កិច្ចសន្យាមិនត្រូវបានអនុញ្ញាត)។
-មានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា។
ចំណាំ ៖ បេក្ខជនដែលមិនមែនជាក្រុមគោលដៅរបស់គម្រោងអាហារូបករណ៍ JDS មានដូចជា៖ គ្រូបង្រៀន (បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សាកលវិទ្យាល័យ PTTC/RTTC/TEC/NIE/NISE/NIPSE) និងមន្ត្រីបម្រើការងារនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលក្រោមឱវាទក្រសួង ស្ថាប័ន បុគ្គលិកដែលបម្រើការងារនៅមន្ទីរពេទ្យ មន្ត្រីប៉ូលីស និងមន្ត្រីផ្នែកពន្លត់អគ្គិភ័យ ជាដើម។
សម្រាប់ថ្នាក់បណ្ឌិត បេក្ខជនទាំងពីរភេទត្រូវ ៖
-មានសញ្ជាតិខ្មែរ
-មន្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
-មានអាយុក្រោម ៤៥ឆ្នាំ គិតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៧
-ត្រូវមានអត្ថបទត្រួតពិនិត្យរួមគ្នាយ៉ាងហោចណាស់មួយអត្ថបទ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង ទស្សនាវដ្តីវិទ្យាសាស្ត្រ ដែលទទួលស្គាល់ជាអន្តរជាតិ ឬមានផែនការច្បាស់លាស់ក្នុងការបោះពុម្ពផ្សាយ ក្នុងកំឡុងពេលដាក់ពាក្យ (ការវាយតម្លៃពីសាស្ត្រាចារ្យដឹកនាំ តម្រូវឱ្យមានជាចាំបាច់ក្នុងលិខិតណែនាំ)
-មានសុខភាពល្អបរិបូណ៌ ទាំងកាយសម្បទា និងសតិបញ្ញា។

មុខជំនាញទៅសិក្សា (សម្រាប់ទាំងពីរកម្រិត)៖
- Strengthening of Connectivity
- Promoting Digital Economy and Society
- Private Sector Development
- Environment, Climate Change, Agriculture Development
- Promoting Human Development
- Improvement of Administrative Functions
- Legal and Judicial Development
- Building of International Relations
បេក្ខជនមានបំណងដាក់ពាក្យកម្មវិធីអាហារូបករណ៍នេះ សូមបំពេញពាក្យ និងភ្ជាប់ឯកសារផ្សេងៗ តាម ប្រព័ន្ធអនឡាញ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៧ ត្រឹមម៉ោង ១៥:០០នាទី និងសម្រាប់ថ្នាក់បណ្ឌិត ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៧ ត្រឹមម៉ោង ១៥:០០នាទី។
បេក្ខជនអាចស្វែងរកសេចក្តីណែនាំ អំពីការដាក់ពាក្យ និងទាញយកឯកសារផ្សេងៗ នៅលើគេហទំព័រ JDS ៖ https://jdsscholarship.org/ ។
សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងការិយាល័យអាហារូបករណ៍ JICE-JDS ដែលមានអាសយដ្ឋាន ៖ អគារ AURA Condominium ជាន់ទី៣ ផ្ទះលេខ៨៧ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (វិថីព្រះត្រសក់ផ្អែម) ទូរស័ព្ទលេខ៖ ០១២ ៦៨១ ៦១១ ឬអ៊ីម៉ែល៖ jds.cambodia.office@jice.org ៕














































































