អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន បរិញ្ញាបត្ររដ្ឋបាលសាធារណៈ បរិញ្ញាបត្រគ្រប់គ្រងសាធារណៈ បរិញ្ញាបត្រគោលនយោបាយសាធារណៈ បរិញ្ញាបត្រគោលនយោបាយសង្គម បរិញ្ញាបត្រសង្គមកិច្ចវិទ្យា បរិញ្ញាបត្រសង្គមវិទ្យា បរិញ្ញាបត្រកិច្ចគាំពារសង្គម និង បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស។

បេក្ខជនជ័យលាភីអាហារូបករណ៍ អាចសិក្សាវេន ចន្ទ-សុក្រ ព្រឹក និងវេនល្ងាច នៅវិទ្យាស្ថានដែលមានអាសយដ្ឋាន អគារលេខ២០B វិថីឌួងងៀប២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ អាចទំនាក់ទំនងទៅកាន់ ០៧០ ៤០៦ ០៤៩ និង ០៨៩ ៣៤៤ ៣០៩។

លក្ខខណ្ឌសម្រាប់បេក្ខជនក្នុងការដាក់ពាក្យ អាហារូបករណ៍ផ្ដល់ជូនដល់សិស្ស-និស្សិតទូទាំងប្រទេស បេក្ខជនដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ(ទទួលបានអាទិភាព) ជាបេក្ខជនដែលធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត(ទទួលបានអាទិភាព) ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថាបានចូលរួមសកម្មភាពសង្គម ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានេះ បេក្ខជនត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន(មានគំរូ) សិស្ស-និស្សិតត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។ គួរជម្រាបថា បេក្ខជនដែលជ្រើសរើសថ្នាក់បរិញ្ញាបត្ររងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ។ បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនអាចស្នើពាក្យអាហារូបករណ៍បានតាម៣របៀប ដោយរបៀបទីមួយ បេក្ខជនអាចដាក់ពាក្យដោយផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំគារមន រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងទៅកាន់ ០៩៦ ៥៩១ ៦៩៤២។ របៀបទីពីរ តាមរយៈ Google Form (https://forms.gle/9nhkGWXEhDbeMnVd7) អាហារូបករណ៍អភិសន្តិភិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឬថតឱ្យច្បាស់។

របៀបទីបី តាមរយៈក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារតម្រូវ Scan ឱ្យបានច្បាស់ រួចផ្ញើទៅ Telegram របស់ក្រុមការងារតាមរយៈ៖ កញ្ញា លី សុគន្ធា (០១៧ ៦៨៤ ៨៨១) កញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍(០៩៦ ៥៤៩ ០៧៣៣) និង លោក ម៉ៅ រិទ្ធច័ន្ទសំណាង (០៩៦ ៥៩១ ៦៩៤២)។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១​៥ ខែធ្នូ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...