រដ្ឋមន្ត្រីក្រសួងអប់រំ ៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនីជាព្រឹត្តិការណ៍សំខាន់ប្រៀបបានដូចកិច្ចប្រជុំអាស៊ាន

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចាត់ទុកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថា ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយ ដែលអាចប្រៀបបាននឹងកិច្ចប្រជុំអាស៊ាន និងជាឱកាសសម្រាប់កម្ពុជាបង្ហាញពីស្ថិរភាពនយោបាយ សន្តិសុខ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមទៅកាន់ពិភពលោក។

ឯកឧត្តម ហង់ជួន ណារ៉ុន លើកឡើងថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា បារាំង និងប្រទេសនិយាយភាសាបារាំងផ្សេងទៀត។

ឯកឧត្តមបានបញ្ជាក់ថា ការដែលកម្ពុជាអាចទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបែបនេះ គឺជាសក្ខីភាពបង្ហាញពីស្ថិរភាពនយោបាយ និងសុវត្ថិភាពនៅកម្ពុជា ព្រមទាំងជាឱកាសផ្សព្វផ្សាយអំពីវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទៅកាន់សហគមន៍អន្តរជាតិ។

«បន្ទាប់ពីកិច្ចប្រជុំអាស៊ាន នេះគឺជាកិច្ចប្រជុំធំជាងគេនៅអាស៊ី» ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ ដោយចាត់ទុកកិច្ចប្រជុំនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីមិនត្រឹមតែជាវេទិកាការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់កម្ពុជាបង្ហាញពីសក្តានុពលរបស់ខ្លួន និងផ្សព្វផ្សាយប្រទេសទៅកាន់ពិភពលោក។ ស្ថិរភាពនយោបាយ សន្តិសុខ និងសុខសន្តិភាពពេញលេញ ត្រូវបានចាត់ទុកថា ជាកត្តាសំខាន់ដែលអាចជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា។

ឯកឧត្តមបានបន្ថែមថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏មានសារៈសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងប្រវត្តិសាស្ត្ររវាងកម្ពុជា និងប្រទេសបារាំង ព្រមទាំងប្រទេសសមាជិក និងប្រទេសសង្កេតការណ៍នៃសហគមន៍ហ្វ្រង់កូហ្វូនី។

តាមរយៈការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ កម្ពុជារំពឹងថានឹងអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ខណៈជំរុញការផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក។

សូមជម្រាបថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពីប្រទេសប្រមាណ៩០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...