ភាពជាគម្រូចំនួន ៩ ដែលម្ដាយឪពុកអាចបង្ហាញដល់កូនៗ

គ្រួសារនីមួយៗមានគុណតម្លៃ និងទំនៀមទម្លាប់ខុសៗគ្នា ទៅតាមគោលការណ៍ និងរបៀបរស់​​នៅរបស់ឪពុកម្ដាយ។ របៀបដែលម្ដាយឪពុកមើលថែ ចិញ្ចឹមបីបាច់ និងបង្ហាញភាពជាគម្រូសម្រាប់កូនអាចកំណត់អំពីអ្វីដែលមានតម្លៃ និងអត្ថន័យបំផុតសម្រាប់គ្រួសារ ព្រមទាំងជួយកូនៗឱ្យដឹងខុស ដឹងត្រូវ។ ត្បិតថា គ្រួសារទាំងអស់មានភាពជាគោលការណ៍ និងឧត្តមគតិផ្សេងៗគ្នា ប៉ុន្តែជាទូទៅតែងតែអនុវត្តនូវគុណតម្លៃទាំង ៩ដូចខាងក្រោម​៖

១. គុណតម្លៃសីលធម៌ ៖ វាគឺជាក្រមសីលធម៌ស្នូលផ្ទាល់ខ្លួន ដែលនាំឱ្យសមាជិកគ្រួសារសម្ដែងចេញនូវអត្ដចរិត និងរបៀបសម្របខ្លួនទៅក្នុងសង្គម។ លក្ខណៈសីលធម៌របស់គ្រួសារមួយ អាចរួមបញ្ចូលនូវការធ្វើអំពើល្អ សុចរិតភាព ភាពទៀងត្រង់ ទឹកចិត្តសប្បុរស ភាពក្លាហាន ការអត់ធ្មត់ និងយុត្តិធម៌។ ចំណុចទាំងនេះ គួរតែត្រូវបានម្ដាយឪពុកបង្ហាញភាពជាគម្រូសម្រាប់កូនៗ ។ ម្យ៉ាងការបង្ហាញពីទំនួលខុសត្រូវចំពោះសកម្មភាពខ្លួន​​ឯង ក៏ត្រូវបានចាត់ទុកជាសីលធម៌មួយផងដែរ។

២. ចរិតផ្ទាល់ខ្លួន និងឥរិយាបថសង្គម ៖ គុណតម្លៃនេះ ស្ដែងចេញតាមរយៈការធ្វើអន្តរកម្មជាមួយមនុស្សជុំវិញខ្លួន និងសង្គម ។ ការបង្ហាញក្ដីគោរពចំពោះស្ត្រី មនុស្សវ័យចំណាស់ និងអាជ្ញាធរ ព្រមទាំងការធ្វើអំពីល្អចំពោះអ្នកដទៃ និងលើកទឹកចិត្តនរណាម្នាក់ដែលកំពុងត្រូវការជំនួយ គឺជាឥរិយាបថស្នូលដែលគ្រួសារគួរបង្រៀនកូនៗ។ វាជួយឱ្យក្មេងៗអាចរក្សាចិត្តស្ងប់ នៅពេលដែលគេមិនអាចសម្រេចអ្វីមួយតាមដែលគេចង់បាន ដោយជំរុញឱ្យពួកគេក្លាយជាមនុស្សអត់ធ្មត់ និងធន់នឹងបញ្ហា។

៣. គុណតម្លៃផ្លូវអារម្មណ៍ និងសាសនា ៖ គ្រួសារមួយចំនួនបង្ហាញជំនឿលើអ្វីមួយ ដែលលើសពីសមត្ថភាពមនុស្សទៅកាន់កូនៗរបស់គាត់ ។ គុណតម្លៃផ្លូវអារម្មណ៍ និងសាសនា ភាគច្រើនគឺកើតចេញពីគ្រួសារ ហើយវាក៏មានទំនោរសាបព្រួសនូវគុណតម្លៃនៃសីលធម៌ផងដែរ។ ការមានចំណេះដឹងផ្នែកសាសនា បំផុសឱ្យមានមានគុណតម្លៃផ្លូវអារម្មណ៍ និងសាសនា ព្រមទាំងជំរុញឱ្យកូនៗក្លាយជាមនុស្សដែលមានចិត្តមេត្តាធម៌ ។

៤. ក្រមសីលធម៌ការងារក្នុងគ្រួសារ ៖ គ្រួសារជាច្រើនបានកំណត់ថា ការមានក្រមសីលធម៌ការងារល្អ មានសារៈសំខាន់ខ្លាំងសម្រាប់គុណតម្លៃគ្រួសារ។ គុណតម្លៃនេះ ជំរុញឱ្យក្មេងៗមើលឃើញតម្លៃនៃការរៀនសូត្រ និងរបៀបដែលសមាជិកគ្រួសារបំពេញការងារ គ្រប់គ្រងហិរញ្ញវត្ថុ និងការធ្វើការជុំគ្នា។

៥. ឱ្យតម្លៃការអប់រំ ៖ ឱកាសដែលទទួលបានការសិក្សាល្អ គឺជាហេតុផលអាទិភាព ដែលជំរុញឱ្យសមាជិកគ្រួសារមានការសម្រេចចិត្តត្រឹមត្រូវ ។ គ្រួសារដែលឱ្យតម្លៃលើគំនិតនៃការអប់រំ ក៏ឱ្យតម្លៃលើភាពចង់ដឹងចង់ឮ និងការរស់នៅដោយមានគោលដៅផងដែរ។ ពួកគេអាចចំណាយពេលអានជុំគ្នា និងវិនិយោគលើការរៀនសូត្រ តាមរយៈការទៅសារៈមន្ទីរ បណ្ណាល័យ និងចូលរួមការធ្វើបាឋកថាជាដើម។

៦. សុខភាព និងកាយសម្បទាគ្រួសារ ៖ គ្រួសារមួយចំនួនកំណត់ការលើកកម្ពស់សុខភាព និងកាយសម្បទាជាកិច្ចការអាទិភាពដែលត្រូវធ្វើ។ ការញ៉ាំអាហារសុខភាពនៅពេលល្ងាចជុំគ្នា ឡើងភ្នំ ឬជិះកង់កម្សាន្ត ជាមធ្យោបាយមួយ ដែលម្ដាយឪពុកអាចបង្រៀនកូនៗអំពីរបៀបដែលពួកគេអាចមើលថែខ្លួន​​ឯង។ ការធ្វើលំហាត់ប្រាណ គឺមានសារៈសំខាន់ខ្លាំងចំពោះសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលអាចអនុវត្តគុណតម្លៃដទៃទៀត។

៧. ទំនៀមទម្លាប់ក្នុងគ្រួសារ ៖ ទំនៀមទម្លាប់ ដែលអ្នកអនុវត្តជុំគ្នាជាប្រចាំជាមួយគ្រួសារ នៅក្នុងឱកាសពិសេសៗ ដូចជា បុណ្យចូលឆ្នាំ ថ្ងៃភ្ជុំបិណ្ឌ ឬបុណ្យគ្រីស្មាស់ អាចបង្កើតនូវអនុស្សាវរីយ៍ និងការចងចាំល្អជាច្រើនសម្រាប់សមាជិកគ្រប់គ្នា។ អ្នកអាចចំណាយពេលនេះ ធ្វើសកម្មភាពល្អៗ ដូចជាធ្វើម្ហូបញ៉ាំជុំគ្នា ទិញរបស់របរឱ្យគ្នា និងលេងល្បែងកម្សាន្តជុំគ្នាជាដើម។

៨. គុណតម្លៃហិរញ្ញវត្ថុ ៖ គ្រួសារភាគច្រើន​កំណត់បញ្ហាហិរញ្ញវត្ថុគឺជាកត្តាអាទិភាពក្នុងការរស់នៅរបស់គេ ។ វារួមបញ្ចូលនូវកំណត់ចំនួនទឹកប្រាក់ដែលគេត្រូវចំ ណាយ ដោយចាំបាច់ត្រូវសន្សំឱ្យបានទៀងទាត់។

៩. ពេលវេលាជាមួយគ្រួសារ ៖ គុណតម្លៃនេះ មានការអនុវត្តខុសៗគ្នាទៅតាមគ្រួសារនីមួយៗ។ វាអាចជាគម្រោងដើរលេងថ្ងៃវិស្សមកាល ការរៀបចំកាលវិភាគសម្រាប់ការលេងហ្គេមជុំគ្នានាពេលយប់ ការមើលកុន និងញ៉ាំអាហារជាលក្ខណៈគ្រួសារជារៀងរាល់ថ្ងៃជាដើម។ ការចំណាយពេលជាមួយគ្នាក្នុងគ្រួសារ ជំរុញឱ្យទំនាក់ទំនងក្នុងគ្រួសារ និងចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...