ជំនាញក្នុងការរៀនរស់ក្នុងសង្គម

នៅក្នុងសង្គមមួយ​មានមនុស្សចម្រុះបែប ដូច្នេះជំនាញនៃការរស់នៅរួមគ្នា ឬរបៀបរស់ជាមួយគេឯង គឺជាកត្តាចាំបាច់ដែលត្រូវតែដុសខាត់។ ការរស់នៅជាមួយអ្នកដទៃទាមទារនូវ សមត្ថភាពសម្របខ្លួនទៅនឹងបែបបទ របៀបរស់នៅ ទម្លាប់ផ្ទាល់ខ្លួន និងគុណតម្លៃដែលមានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ឬពីសហគមន៍មួយ ទៅសហគមន៍មួយ មិនថារបៀបរស់បែបឯកជន ទម្លាប់ផ្ទាល់ខ្លួន គុណតម្លៃ និងកត្តាផ្សេងៗជាច្រើនទៀតសុទ្ធតែមានការផ្លាស់ប្តូរ។

តាមរយៈគេហទំព័រ Aparto Student បានឱ្យដឹងថា ជំនាញក្នុងការរៀនរស់ក្នុងសង្គម មិនត្រឹមតែចេះសន្ទនាដោយបើកចំហប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការយល់ចិត្តគ្នា ហើយបើត្រូវរស់នៅជាមួយគ្នាទៀត គឺចាំបាច់ត្រូវការបែងចែកទំនួលខុសត្រូវ បែងចែកការចំណាយ ការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពឯកជនភាព ការរក្សាអនាម័យ និងកត្តាដទៃៗជាច្រើនទៀត ដោយមានរៀបរាប់បន្ថែមនៅខាងក្រោម ៖

សន្ទនាគ្នាដោយបើកចំហ ៖ ភាពប្រទាំងប្រទើសគ្នា តែងកើតមានចំពោះទំនាក់ទំនងរបស់មនុស្ស ទោះបីជាមិនអាចគេចផុតទាំងស្រុង ប៉ុន្តែនៅមានវីធីសាស្រ្តកាត់បន្ថយ និងដោះស្រាយបាន។ យ៉ាងណាបើគ្មានការនិយាយដោយបើកចំហ ចេញពីចិត្តនោះទេ ជម្លោះនិងការយល់ច្រឡំអាចកើតមានជាហូរហែ ដូច្នេះ ការបើកចិត្តនិយាយ សន្ទនាគ្នាដោយបើកចំហជំរុញឱ្យជម្លោះធំៗកុំឱ្យកើតមាន។ ការនិយាយគ្នាដោយបើចំហ មានសារៈសំខាន់ណាស់ចំពោះទំនាក់ទំនង ជាពិសេសជាមួយមនុស្សដែលត្រូវរស់នៅកន្លែងតែមួយ ហើយការសន្ទនាគ្នាដោយបើកចំហទៅបាន គឺតម្រូវឱ្យស្តាប់គ្នាទៅវិញទៅមកដូចគ្នា។

ការបង្កើតដែនកំណត់ ៖ ការរស់នៅជាក្រុមៗ មិនថាចាប់ពីប៉ុន្មាននាក់ឡើងទៅនោះទេ ការនិយាយគ្នាឱ្យហើយអំពីដែនកំណត់ បានរួមចំណែកកុំឱ្យមានការរំខានគ្នា មិនថាដោយចេតនាក្ដី និងអចេតនាក្ដី។ ការបង្កើតដែនកំណត់នេះទៀតសោត ក៏បានដើរតួនាទីសំខាន់ ក្នុងការគោរពគ្នាទៅវិញទៅមក និងបញ្ចៀសការនាំឱ្យមានអាការប៉ះពាល់អារម្មណ៍រវាងគ្នានឹងគ្នាដោយប្រការណាមួយ។

កំណត់ឱ្យហើយថាសម្ភារៈណាអាចប្រើរួមគ្នាបាន ពេលណាដែលមិនគួររំខានគ្នា មានទម្លាប់រស់នៅស្រឡះឬការតុបតែង? ជារួមគឺលើកយកភាពខុសគ្នាមកនិយាយ ហើយសម្រួលគ្នាឱ្យហើយថា តើចំណុចណាខ្លះដែលអាចសម្រួលបាន ហើយចំណុចណាខ្លះ ដែលដាច់ខាតត្រូវតែចែកកន្លែងគ្នាប្រើប្រាស់រៀងខ្លួន។

ការប្រើប្រាស់សំឡេងរំខាន ៖ គ្រប់គ្នាមានរស់និយម និងរបៀបនៃការរស់នៅខុសៗគ្នា ហើយមិនចម្លែកនោះទេ ដែលពួកគេចូលចិត្តស្តាប់ភ្លេងឬចម្រៀងនៅម៉ោងខុសគ្នា ស្តាប់ប្រភេទតន្រ្តីខុសគ្នា និងការជ្រើសរើសស្តា​ប់នៅពេលខុសៗគ្នា ដែលជាហេតុតម្រូវឱ្យភាគីនីមួយៗ ចាំបាច់ត្រូវសួរមុននឹងបើកសំឡេងណាមួយ។ ឧទាហរណ៍អ្នកខ្លះចូលចិត្តបើកតន្រ្តីឮៗព្រោះការធ្វើបែបនេះបង្កើនបាននូវភាពរីករាយ ប៉ុន្តែអ្នកខ្លះវិញចូលចិត្តភាពស្ងប់ស្ងាត់ ដូច្នេះការសួរបញ្ជាក់ ឬការសូមអភ័យទោសមុននឹងបង្កសំឡេងណាមួយ ចាំបាច់ត្រូវជជែកគ្នាជាមុន ថា តើអាចប្រើប្រាស់សម្លេងចេញមកក្រៅបានកម្រិតណា រយៈពេលប៉ុន្មាន? ការមិនបង្កសំឡេងរំខានដល់អ្នកដទៃ ជាចំណែកមួយបង្កើតបាននូវទំនាក់ទំនងល្អ និងកាត់បន្ថយជម្លោះមិនថាអ្នករស់នៅជាមួយ ឬអ្នកក្បែរខ្លួននោះទេ។

ភាពយុត្តិធម៌ទៅលើការចំណាយ ៖ ចំណុចនេះ សំខាន់ណាស់សម្រាប់អ្នករស់នៅជាមួយមិត្តភ័ក្ត, ការចំណាយរួមគ្នា ជាចំណែកមួយដែលមិនអាចរំលងបាននោះទេ ហើយដើម្បីរក្សាចំណងទំនាក់ទំនងមួយឱ្យបានយូរ និងកាត់បន្ថយជម្លោះឬការអាក់អន់ចិត្តទៅបាន! ចាំបាច់ត្រូវបែងចែកឱ្យមានភាពយុត្តិធម៌ទៅកាន់ភាគីម្ខាងៗ ហើយការបែងចែកឱ្យមានភាពស្មើគ្នាទៅបាន មិនមែនគិតលើតែការចែកគ្នាពាក់កណ្តាលម្នាក់គ្រប់ទម្រង់នោះទេ គឺអាស្រ័យលើកត្តាជាក់ស្តែងដែរ ចែកគ្នាតែចំណុចណាដែលត្រូវប្រើរួមគ្នាដូចជាថ្លៃផ្ទះ ទឹក ភ្លើង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ប៉ុន្តែប្រសិនបើរបស់ខ្លួនចង់ប្រើប៉ុន្តែភាគីម្ខាងទៀតមិនចង់ប្រើ ក៏គួរមានការគោរពការសម្រេចចិត្តនៃការចំណាយរបស់ភាគីម្ខាងទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...