បរិយាកាសវិជ្ជមាន កម្លាំងជំរុញឱ្យ​មាន​ទម្លាប់ល្អហិរញ្ញវត្ថុផ្ទាល់ខ្លួន

ហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាប្រធានបទមួយដែលត្រូវបានចាត់ទុកជា រឿងឯកជន ហើយជារឿយៗពិបាកនឹងបើកចំហរនិយាយចែករំលែកដោយភាពស្មោះត្រង់។ ទោះជា​យ៉ាងណាក៏ដោយ គេអាចជជែកបញ្ហា​នេះជាមួយមនុស្សដែលនៅក្បែរខ្លួន និងមនុស្សមានភាពស្និទស្នាល, តែជាមួយគ្នានេះ បរិយាកាសសង្គម និងមនុស្សដែលយើងរាប់អានក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទម្លាប់ ផ្នត់គំនិត និងជំនឿរបស់យើងចំពោះការគ្រប់គ្រងលុយកាក់។

ដូច្នេះ បរិយាកាសវិជ្ជមានអាចជំរុញឱ្យយើងមានទម្លាប់រៀបចំហិរញ្ញវត្ថុបានល្អ ដែលវាជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកសេរីភាព និងសុវត្ថិភាពហិរញ្ញវត្ថុ។

កត្តាពាក់ព័ន្ធនឹងបរិយាកាសវិជ្ជមានជំរុញឱ្យមានទម្លាប់រៀបចំហិរញ្ញវត្ថុបានល្អ ៖ តាមរយៈគេហទំព័រ justusinc បានឱ្យដឹងថា ឥទ្ធិពលនៃការចាយវាយ ពាក់ព័ន្ធនឹងផ្នត់គំនិត ទម្លាប់នៃការចំណាយ ទស្សនៈវិស័យ នៃការប្រើប្រាស់លុយ ឬសន្សំលុយ វិធានការក្នុងការការពារ ការបង្កើនចំណេះដឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុជាប្រចាំ ការជជែកអំពីលុយកាក់ក្នុងការរស់នៅរាល់ថ្ងៃ មានឥរិយាបថនិងទំនួលខុសត្រូវលើការប្រើប្រាស់ប្រាក់កម្ចី និងការចាប់ផ្តើមមានទំនួលខុសត្រូវនូវទំព័រជីវិតដំបូងៗ។ ដូច្នេះបើបរិយាកាសក្បែរខ្លួនមិននាំឱ្យចំណុចទាំងនេះមានភាពរឹងមាំនោះទេ វាក៏អាចប៉ះពាល់ដល់ការពង្រឹងសមត្ថភាព នៃទម្លាប់ចាយវាយដូចគ្នា។

ការកត់សម្គាល់និងការជៀសវាង ៖ ប្រសិនបើក្រុមមនុស្ស ដែលលោកអ្នកនៅក្បែររាល់ថ្ងៃ ចូលចិត្តរអ៊ូរទាំ អំពីលុយ អំពីហានិភ័យ ឬក៏គេចវេះពីការរៀនសូត្របន្ថែម អំពីការពង្រឹងជំនាញ ឬអភិវឌ្ឍន៍ខ្លួន នោះតិចឬច្រើន យូរឬឆាប់! លោកអ្នកអាចនឹងប្រើប្រាស់ពាក្យសម្តី ឬក៏អាកប្បកិរិយាដូចទៅនឹងអ្វីដែលបានជួបប្រទះដែរ ព្រោះខួរក្បាលរៀនអំពីការដឹង រៀនតាមរយៈការឮម្តងហើយម្តងទៀត និងសកម្មភាពជាក់ស្តែងដែលកើតមាននៅជុំវិញខ្លួន។

ឥទ្ធិពលនៃការនៅក្បែរមនុស្សមានម្ចាស់ការ ៖ ការដាក់ខ្លួនឱ្យនៅក្បែរមនុស្សដែលមានភាពឈ្លាសវៃក្នុងការគិត និងការចាយវាយ នោះក៏នឹងជះឥទ្ធិពលកុំឱ្យមានភាពខ្ជះខ្ជាយ បង្កើនគុណភាពនៃការប្រើប្រាស់សាច់ប្រាក់ ពេលវេលា និងគុណភាពជីវិតទាំងមូល។

នៅពេលដែលផ្សារភ្ជាប់ទៅនឹងបរិយាកាសដែលផ្តល់តម្លៃលើការដុសខាត់សមត្ថភាព អភិវឌ្ឍន៍ និងការសិក្សារៀនសូត្រពីរបៀបរស់នៅ នោះនឹងទម្លាប់មានទំនួលខុសត្រូវចំពោះខ្លួនឯង និងការប្រព្រឹត្តិទម្លាប់ល្អស្វ័យប្រវត្តិ ផ្នត់គំនិតអវិជ្ជមានការផ្លាស់ប្តូរ ទំនុកចិត្តចំពោះខ្លួនកើនមាន រួមទាំងមានភាពម្ចាស់ការលើការសម្រេចចិត្តក្នុងការប្រើប្រាស់ហិរញ្ញវត្ថុប្រសើរជាងមុន និងមានទម្លាប់សិក្សារៀនសូត្រពេញមួយជីវិតផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ