ឧកញ៉ា ប៉ិច បូឡែន ៖ ផែនការគ្រប់គ្រងពេលវេលា ការផ្តោត និងកសាងក្រុម ជាចំណុចគន្លឹះដើម្បីជំរុញផលិតភាព

ផលិតភាព (effectiveness) ជាចំណុចសំខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍក្រុមហ៊ុន ស្ថាប័ន រហូតដល់ប្រទេសទាំងមូល។ ហេតុនេះហើយទើបគ្រប់ស្ថាប័នទាំងអស់យកចិត្តទុកដាក់ជំរុញបុគ្គលិករបស់ខ្លួនឱ្យក្លាយជាបុគ្គលដែលមានផលិតភាពខ្ពស់ដើម្បីចូលរួមអភិវឌ្ឍស្ថាប័នប្រកបដោយនិរន្តរភាព។

ពាក់ព័ន្ធនឹងបញ្ហានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ផលិតភាពជាកត្តាសំខាន់ក្នុងការជំរុញជីវិតយើងឱ្យក្លាយជាមនុស្សមានសក្តានុពលខ្ពស់។ ហេតុនេះ ដើម្បីលើកកម្ពស់ផលិតភាព លោកសូមបង្ហាញចំណុចគន្លឺះចំនួន៤ដែលត្រូវបានលើកឡើងដោយអ្នកនិពន្ធ Eric Papp ក្នុងសៀវភៅ Leadership by choice។ ចំណុចសំខាន់ទី១ នៅក្នុងកត្តាគន្លឹះទាំង៤នោះ ​​​​គឺ ការរៀបចំផែនការ។ លោកឧកញ៉ា បញ្ជាក់ថា មនុស្សម្នាក់ៗចាំបាច់ត្រូវតែដឹងឱ្យបានច្បាស់ពីទីតាំងដែលខ្លួនត្រូវទៅ តំណែងបន្ទាប់ដែលចង់ទទួលបាន និងត្រៀមជាស្រេចដើម្បីបំពេញលក្ខខណ្ឌតម្រូវនានាក្នុងតួនាទីដែលយើងចង់ទៅឱ្យដល់នោះ។

ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ថា

“ទន្ទឹមនឹងមានផែនការ ក៏ត្រូវតាមដានពីការអភិវឌ្ឍផ្ទាល់ខ្លួនផងដែរ ទើបធានាថាដំណើរការវិវឌ្ឍន៍ខ្លួនរបស់យើងអាចធ្វើទៅបានប្រកបដោយគុណភាព”។

ស្ថាបនិកស្ថាប័នអប់រំខាងលើបានបញ្ជាក់ផងដែរថា ការតាមដានដំណើរវិវឌ្ឍន៍ជាវិជ្ជមាននេះមានន័យថា យើងត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍផែនការសកម្មភាពដែលយើងកំពុងធ្វើឱ្យកាន់តែឆ្លាតវៃ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាឧទាហរណ៍ ការងារមួយដែលធ្លាប់ធ្វើរយៈពេល២ម៉ោងកាលពីមុន ត្រូវតែព្យាយាមធ្វើឱ្យលឿនជាងមុន និងធ្វើបានច្រើនជាងមុនទើបរាប់ថាមានផលិតភាព។

ចំណុចសំខាន់ទី២ ដែលអ្នកអប់រំខាងលើបានលើកឡើងគឺ ការគ្រប់គ្រងពេលវេលា។ ចំណុចនេះឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនព្រមគ្រប់គ្រងពេលវេលាឱ្យបានល្អទេ យើងនឹងលង់ខ្លួនជាមួយទម្លាប់រញ៉េរញ៉ៃ និងបាត់បង់ផលិតភាព។ ជាក់ស្តែង មានបុគ្គលិកមួយចំនួនគាត់មិនបានត្រៀមទុកនូវផែនការប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ ធ្វើឱ្យគាត់លង់លក់ជាមួយនឹងភាពគ្មានរបៀប ដោយក្រោកយឺត ខ្ជះខ្ជាយពេលវេលា និងបន្ទោសតែកត្តាផ្លូវស្ទះ និងផ្ទះឆ្ងាយដដែលៗមិនព្រមផ្លាស់ប្តូរ ស្របពេលដែលបុគ្គលជាច្រើនគេអាចធ្វើការប្រកបដោយផលិតភាព និងលឿនជាងគាត់បើទោះបីជាគេមានផ្ទះឆ្ងាយជាងក៏ដោយ។ លោកឧកញ៉ាថា តាមពិតទៅប្រសិនបើយើងមានទម្លាប់គ្រប់គ្រងពេលវេលាបានល្អ យើងនឹងធ្វើរឿងរ៉ាវបានជាច្រើនក្នុងមួយថ្ងៃៗ ដោយគេបានត្រៀមទុកជាស្រេចនូវផែនការដែលគ្រោងនឹងធ្វើក្នុងមួយថ្ងៃៗ ហើយគេចូលការិយាល័យប្រកបដោយថាមពល ព្រោះគេដឹងច្បាស់ពីបេសកកម្មក្នុងមួយថ្ងៃនីមួយៗរបស់គេ។ មនុស្សប្រភេទនេះខុសពីមនុស្សខ្ជះខ្ជាយដែលត្រូវចំណាយពេលចូល Facebook ឬនៅមុខអេក្រង់រាប់ម៉ោងទើបរកឃើញថា ខ្លួនត្រូវធ្វើអ្វីឱ្យពិតប្រាកដ។

ដំបូន្មានសំខាន់ទី៣ ដែលឧកញ៉ា ប៉ិច បូឡែន ចង់ឱ្យគ្រប់គ្នាអនុវត្តគឺ ការផ្តោត (focus)។ អំណាចនៃការផ្តោតជាថាមពលដ៏សំខាន់ដើម្បីសម្រេចកិច្ចការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រសិនបើយើងមិនព្រមកំណត់អាទិភាពសម្រាប់ខ្លួនឯង និងផ្តោតលើវាឱ្យខ្លាំង យើងនឹងក្លាយជាមនុស្សដែលធ្វើការងារច្រើនតែគ្មានគុណភាព។ ជាក់ស្តែង មានមនុស្សខ្លះធ្វើការងារផង និងរកស៊ីផងក្នុងពេលតែមួយ ដោយមិនព្រមផ្តោតលើចំណុចណាមួយឱ្យប្រាកដ ឬបែងចែកអាទិភាពឱ្យបានត្រឹមត្រូវ ធ្វើឱ្យគាត់បាត់បង់លំនឹង ហើយក្លាយជាមនុស្សដែលមិនច្បាស់លាស់ទាំងការងារ និងការរកស៊ី។

ឧកញ៉ា ប៉ិច បូឡែន បាននិយាយថា

“យើងមានជម្រើសច្រើនដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលមានចំណុចផ្តោត ជាឧទាហរណ៍ យើងអាចផ្តោតការងារសំខាន់ ៨០% ហើយអាជីវកម្មត្រឹម ២០% ទៅ៣០% ឬកំណត់ខ្លួនឯងថារយៈពេលប៉ុន្មានឆ្នាំទៀតទើបបង្កើតអាជីវកម្ម ដោយទុកពេលបច្ចុប្បន្ននេះផ្តោតលើការងារឱ្យបានច្បាស់លាស់ជាមុនសិនក៏បាន”

ចំណុចសំខាន់ទី៤ គឺការកសាង និងបណ្តុះបណ្តាលក្រុម ។ លោកឧកញ៉ាថា កត្តាប្រឈមរបស់យើងបច្ចុប្បន្ននេះ គឺខ្វះអ្នកបន្តវេន។ ពេលខ្លះយើងអាចនឹងពិបាក នៅពេលដែលយើងត្រូវឡើងតំណែង តែគ្មានអ្នកបន្តវេន។ ហេតុនេះហើយទើបសម្រាប់ស្ថាប័នរបស់លោកផ្ទាល់ តែងតែព្យាយាមបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកបន្តវេន ដើម្បីស្នងតំណែងសម្រាប់ជួយជ្រោងស្ថាប័ទាំងមូលឱ្យរីកចម្រើន និងកាន់តែរឹងមាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...