យុវជន​តាមមហាវិទ្យាល័យ បង្ហាញពីសកម្មភាពប្រចាំថ្ងៃ ក្នុង​ការ​ចូលរួមថែរក្សាបរិស្ថាន

យុវជន៣រូបដែល​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗគ្នា សុទ្ធតែ​បាន​បង្ហាញ​ទស្សនៈ​ស្រដៀងៗគ្នា​ក្នុងការ​ចូលរួម​ថែរក្សា​បរិស្ថាន ដើម្បីភពផែនដីកាន់តែប្រសើរ, ពួក​គេ​សុទ្ធតែបានបង្ហាញ​ថា បរិស្ថានគឺជាអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនយើង ដែល​យើង​គួរ​តែ​ចេះថែរក្សា ដើម្បី​អាចបន្ត​រស់​នៅ​លើភពផែនដីនេះបន្ត​ទៀត ហើយថា អ្នកមិនសូវខ្វាយខ្វល់ពីបញ្ហាបរិស្ថាន អាចបណ្តាលមកពីពួកគេ​មិនទាន់បានដឹងអំពីភាពពាក់ព័ន្ធគ្នា រវាងដំណើរជីវិតប្រចាំថ្ងៃ និងបរិស្ថាន។ តើមានសកម្មភាពអ្វីខ្លះដែលយើងទាំងអស់គ្នាអាចធ្វើបាន និងចូលរួមការពារបរិស្ថាន?

លោក វ៉ាន កុម្ភៈ ជា​និស្សិត​ដែល​បញ្ចប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និយាយថា បរិស្ថានគឺជាអ្វីៗ នៅជុំវិញខ្លួនយើង ដោយរួមមានដូចជា ទឹក ដី ភ្លើង ខ្យល់ និងរបស់គ្រប់យ៉ាងដែលជាធាតុធ្វើឱ្យ​ជីវិតមនុស្សអាចរស់រានមានជីវិតបន្តបាន។

លោក វ៉ាន កុម្ភៈ

“ខ្ញុំយល់ថាបរិស្ថានប្រៀបដូចជា ជីវិតរបស់មនុស្សអញ្ចឹង ។ បើយើងមិនបានយកចិត្តទៅលើបរិស្ថាន ប្រៀបបានទៅនឹងមិនបានយកចិត្តទុកដាក់ចំពោះជីវិតយើងយ៉ាងដូចគ្នាដែរ”

លោកបន្តថា ទាក់ទិននឹងបរិស្ថាន ត្រូវមានសំណួរបំផុសឱ្យ​បានច្រើនជុំវិញបញ្ហានេះ ដូចជា តើបរិស្ថានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ការរស់នៅប្រចាំថ្ងៃរបស់យើង? ប្រសិនបរិស្ថានបាត់បង់ ឬក៏មានផលប៉ះពាល់ តើវាបង្កអសញ្ញកម្មទៅដល់ជីវិតយ៉ាងណាខ្លះ? តើគួរតែស្វែងយល់អំពីវិធីគាំពារបែបណាទើបមានប្រសិទ្ធភាព? សំណួរខាងលើជាសញ្ញាណបង្ហាញពីការយកចិត្តទុកដាក់ យល់ពីផលប៉ះពាល់នៃសកម្មភាពប្រចាំថ្ងៃរបស់យើង រួមនឹងស្វែងរកដំណោះស្រាយ ហើយចូលរួមទៅតាមលទ្ធភាព។

តាមរយៈបទពិសោធន៍របស់ លោក កុម្ភៈ ក្នុងការចូលរួមចំណែកការពារបរិស្ថាន លោកបានអនុវត្តន៍នូវគោលការណ៍ចំនួនបីគឺ ការប្រើប្រាស់ឡើងវិញ (Reuse) ការកាត់បន្ថយ (Reduce) និងការកែច្នៃរបស់ចាស់ៗឡើងវិញ(recycle)។  លោកបានលម្អិតបន្ថែមថា លោកព្យាយាមកាត់បន្ថយទៅលើការប្រើប្រាស់ផ្លាស្ទិក ឬក៏ថាមពលផ្សេងៗដូចជា ការបើកភ្លើងចោល ការប្រើប្រាស់ទឹកលើសកំណត់ជាដើម។ លោកតែងតែប្រើប្រាស់ឡើងវិញនូវ​របស់ចាស់ៗ ទៅតាមលទ្ធភាព និងសមត្ថភាពដែលអាចធ្វើទៅបាន។ ដូចជាតែងប្រើប្រាស់ថង់ដែលធ្វើពីក្រណាត់ (Eco bag) រៀងរាល់ពេលដែលទៅទិញរបស់របរនៅផ្សារ។

លោក កុម្ភៈ បន្ថែមអំពីបទពិសោធន៍ នៃការចូលរួមការពារបរិស្ថាននៅក្នុងសហគមន៍វិញ អាចនិយាយបានថា លោកសកម្មនៅក្នុងកម្មវិធីជជែកពិភាក្សាក៏ច្រើន ដូច្នេះលោកបានប្រើប្រាស់ឱកាសនេះ ដើម្បីបញ្ចេញគំនិតរបស់លោកតាមរយៈប្រធានបទមួយចំនួនទាក់ទងនឹងបញ្ហាបរិស្ថានផ្សេងៗ ។

លោក វ៉ាន កុម្ភៈ

“ខ្ញុំយល់ថា ការគិតទៅដល់បរិស្ថានវាប្រៀបដូចជាការគិត និងខ្វល់ខ្វាយអំពីជីវិតរបស់យើងផ្ទាល់តាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃ”

លោកកុម្ភៈ រំលេចបន្ថែមថា រាល់ការស្វែងយល់ពីដំណោះស្រាយ បរិស្ថាន លោកទទួលស្គាល់ថា វាទាមទារការចូលរួមពីសំណាក់ តួអង្គផ្សេងៗជាច្រើនទៀត ក៏ប៉ុន្តែគួរតែចាប់ផ្តើមពីខ្លួនយើងផ្ទាល់ ដោយចាប់ផ្តើមពីចំណុចតូចៗ ដែលយើងអាចធ្វើបាន។ ដោយរាប់ចាប់តាំងពីនៅផ្ទះរបស់យើង ហើយបន្តទៅកាន់សង្គម និងបញ្ហាធំៗនៅលើពិភពលោក។

ចំណែក លោក ដេន ណៃ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ក៏​បាន​លើកឡើងដែរថា បញ្ហាបរិស្ថាននឹងផ្ដល់ផលប៉ះពាល់ចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែយុវជនជាមនុស្សដែលមានកម្លាំពេញលេញ ហើយជួយបណ្ដុះគំនិតស្រលាញ់បរិស្ថានដល់យុវជនដទៃៗទៀត ដូច្នេះតម្រូវឱ្យ​មានការចូលរក្សាទាំងអស់គ្នា ។ ចំពោះបទពិសោធន៍លោក ក្នុងការចូលរួមការពារបរិស្ថានគឺតាមរយៈកាត់បន្ថយថង់ផ្លាស្ទិក ជំនួសដោយប្រើការប្រើកន្រ្តកយួរ និងបានចូលរួមដាំដើមឈើនៅខេត្តតាកែវ ។ បានទៅអប់រំដល់កុមាតូចៗ ឱ្យ​ចេះស្រលាញ់បរិស្ថាន និងកាត់បន្ថយការបំពុលក្នុងសង្គម។ ចូលរួមសន្សំសំចៃ ការប្រើប្រាស់ យានយន្ត ។ល។

លោក ដេន ណៃ

“ខ្ញុំយល់ថា ដើម្បីការពារបរិស្ថាន យើងទាំងគ្នាត្រូវចូលរួមចំណែក កាត់បន្ថយការបំពុល មិនត្រូវត្រូវកាប់បំផ្លាញព្រៃឈើ ហើយត្រូវដាំដើមឈើបន្ថែម “

ចំណែក លោក រ៉ាត់ ទី ជានិស្សិត​បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រថែទាំ នៃសាកលវិទ្យាល័យន័រតុន យល់ឃើញមិនខុសគ្នាទៅនឹងមតិយុវជន​ខាងលើប៉ុន្មានឡើយ ប៉ុន្តែលោកបន្ថែមថា បរិស្ថានត្រូវតែជាការគិតគូរជាជម្រើសទី១ ព្រោះបើបរិស្ថានមានបញ្ហា វាប៉ះពាល់ទៅកាន់អាយុជីវិតទាំងមូលផងដែរ។ លោកសង្កេតឃើញថា មិនថាតែនៅក្នុងពិភពលោក ឬនៅកម្ពុជានោះទេ មនុស្សមួយចំនួនខ្វល់ខ្វាយតែបញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ខ្លួន ឬក៏ចាប់អារម្មណ៍ទៅ​នឹងសេដ្ឋកិច្ចប្រែប្រួលជាដើម។ ប៉ុន្តែបរិស្ថានក៏ជាចំណែកមួយ នៃការអភិវឌ្ឍ សេដ្ឋកិច្ច នឹងធ្វើឱ្យ​សេដ្ឋកិច្ចល្អប្រសើរសម្រាប់មនុស្សជាតិដែរ។

លោក រ៉ាត់ ទី

“ដើម្បីចូលរួមឱ្យ​បរិស្ថានប្រសើរ ខ្ញុំចាប់ផ្តើមពីសកម្មភាពក្នុងផ្ទះដោយគិតគូរអំពីរុក្ខជាតិបៃតង និងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងសកម្មភាពសាមញ្ញនានា “

លោកបន្ថែមថា ត្បិតបច្ចុប្បន្នមានសកម្មភាពមួយចំនួនប៉ះពាល់ដល់បរិស្ថានហាក់ខ្លាំងខ្លាដែរ ប៉ុន្តែវានៅមិនទាន់ហួសពេលនោះទេក្នុងការចាប់ផ្តើម។

យោងតាមផែន​ការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រេប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុបានក្លាយជាហានិភ័យធ្ងន់ធ្ងរមួយ ដែលមនុស្សជាតិបាននិងកំពុងជួបប្រទះ ហើយក៏ជាប្រធានបទអាទិភាពដែលពិភពលោកកំពុងព្រួយបារម្ភនៅក្នុងសតវត្សរ៍ទី២១នេះ។ ស្របពេល ដែលភពផែនដីកំពុងឡើងកំដៅ ផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ មកលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងចីរភាពបរិស្ថាននៅទូទាំងពិភពលោក នឹងបន្តកើតមានឡើងកាន់តែញឹកញាប់និងខ្លាំងឡើងៗដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការស្វែងរកដំណោះស្រាយបន្ទាន់។ តំបន់អាស៊ីអាគ្នេយ៍នឹងជួបប្រទះនូវការគំរាមកំហែងពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុកាន់តែច្រើនឡើង ដែលនាំឱ្យបាត់បង់ជីវិតមនុស្ស ធ្វើឱ្យខូចខាតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានធម្មជាតិ ។ គេសង្កេតឃើញមាននិន្នាការគួរឱ្យព្រួយបារម្ភនៃគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃ និងធាតុអាកាស មិនប្រក្រតីកាន់តែញឹកញាប់និងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងទសវត្សរ៍កន្លងទៅ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា និន្នាការនេះនឹងកាន់តែកើនឡើងថែមទៀតរហូតដល់ចុងសតវត្សរ៍នេះ។ ប្រការនេះ បានធ្វើឱ្យការប្រែប្រួល អាកាសធាតុក្លាយជាបញ្ហាចម្បងមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសមស្របនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ និងអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦