ភ្នំពេញ – ស្របពេលកម្ពុជាកំពុងរៀបចំប្រកួតកីឡាជាតិលើកទី៣ និងត្រៀមខ្លួនសម្រាប់រៀបចំការប្រកួតស៊ីហ្គេម ២០២៣ ចំណេះដឹងពីកីឡាសំខាន់បំផុតសម្រាប់យុវជន ។ ប្រសិនបើយុវជនម្នាក់មានកីឡាមួយនៅក្នុងខ្លួន នោះរឹតកាន់តែសំខាន់ថែមទៀត ។ ដូច្នេះ ហេតុអ្វីបានជាកីឡាសំខាន់សម្រាប់យុវជន ? តើកីឡាផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? ចម្លើយ អ្វីដែលមើលឃើញលឿនបំផុត គឺកីឡាជួយដល់សុខភាពចិត្ត សុខភាពរាងកាយ និងស្មារតីរបស់មនុស្សយ៉ាងប្រសើរ ។ ខាងក្រោមនេះ ជាគុណតម្លៃទាំង ៥ចំណុចប្រសិនបើជីវិតមានកីឡា ។
១. កីឡាជួយដល់សុខភាពរាងកាយ ៖ ការលេងកីឡាទាមទារពេលវេលា និងថាមពលច្រើន ។ ប៉ុន្តែតាមរយៈពេលវេលាបញ្ចេញថាមពលនេះ រាងកាយរបស់មនុស្សនឹងសកម្មជានិច្ច ។ ភាពស្វាហាប់ និងស្មារតីរហ័សរហួនកើតមាននៅពេលដែលមនុស្សបានហ្វឹកហាត់រាល់ថ្ងៃ ។ ចលនាដៃ ជើង និងដងខ្លួន អាចបត់បែនលឿនរហ័ស ព្រមទាំងផ្តល់តុល្យភាពលំនឹងឱ្យគ្នាបានល្អ ។ គេអាចសម្គាល់បានថា អ្នកលេងកីឡាមានសាច់ឈាមស្រស់ថ្លាជាងអ្នកគ្មានកីឡា ឬអ្នកមិនចូលចិត្តហាត់កីឡា ។

២. កីឡាជួយសុខភាពផ្លូវចិត្ត ៖ ស្ថានភាពផ្លូវចិត្តរបស់មនុស្សមានសភាពស្ងប់សុខ ឬសន្តិភាពផ្លូវចិត្តតែងកើតមានច្រើនទៅលើមនុស្សដែលមានកីឡានៅក្នុងខ្លួន ។ អ្នកហាត់កីឡា ឬអ្នកលេងកីឡារមែងមានភាពអត់ធ្មត់ច្រើន ដោយសារពួកគេបានបង្វឹកហាត់រាងកាយឱ្យទទួលរងការឈឺចាប់រួចទៅហើយ ។ ប្រសិនបើរាងកាយរងសម្ពាធ ដូចជា ដើរច្រើនខុសពីធម្មតា ឡើងភ្នំ ឬធ្វើការងារផ្សេងៗ ផ្លូវចិត្តរបស់អ្នកមានកីឡាអាចទ្រាំទ្របានគ្រប់ស្ថានភាព ។ គ្រប់ប្រភេទកីឡាទាំងអស់មានទំនាក់ទំនងយ៉ាងជិតស្និទទៅនឹងសុខភាពផ្លូវចិត្តរបស់មនុស្ស ។
៣. កីឡាជួយឱ្យមនុស្សមានស្មារតីក្រុម ៖ ឈ្នះ ឬចាញ់នៅក្នុងស្មារតីកីឡា គឺជាឃ្លាដែលគេតែងប្រើរាល់ការប្រកួតកីឡា ដើម្បីរំលឹកដល់កីឡាករគ្រប់រូបមិនត្រូវគុំគួន ឬបំពានលើគូប្រកួតដោយចេតនាណាមួយឡើយ ។ ទន្ទឹមគ្នានេះ តាមរយៈកីឡាធ្វើឱ្យមនុស្សមានស្មារតីសហការគ្នាជានិច្ច ។
ស្មារតីក្រុមល្អជួយឱ្យក្រុមសម្រេចគោលដៅរួម ប៉ុន្តែប្រសិនបើក្នុងក្រុមគ្មានស្មារតីសហការ នោះលទ្ធផលក៏មិនអាចសម្រេចដូចការរំពឹងទុកដែរ ។ ជាក់ស្តែង ដើម្បីឱ្យមនុស្សយល់ចិត្តគ្នាទៅវិញទៅមក រូបភាពបបួលគ្នាលេងកីឡាជាជម្រើសល្អបំផុតទាំងនៅក្នុងទិដ្ឋភាពទំនាក់ទំនងការងារ និងការសិក្សាជាដើម ។ លើសពីនេះ កីឡាបង្រៀនឱ្យក្មេងជំទង់ក្លាយជាមនុស្សមានទំនួលខុសត្រូវ ចេះលះបង់ដើម្បីប្រយោជន៍រួម បង្កើតភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត ។

៤. កីឡាជួយជីវភាព ៖ កីឡាមិនមែនប្រកួតគ្រាន់តែកម្សាន្តសប្បាយមួយមុខនោះទេ តែផ្ទុយទៅវិញកីឡាអាចឱ្យមនុស្សទទួលបានចំណូលជាក់លាក់ ប្រសិនបើបុគ្គលបានកំណត់គោលដៅនិងដាក់ចិត្តដាក់កាយជាអ្នកកីឡាអាជីព ។ បច្ចុប្បន្នមានមនុស្សជាច្រើនបានជ្រើសរើសកីឡាជាមុខរបរផ្ទាល់ខ្លួន ។ កីឡាករអាជីពសម្រាប់ក្របខ័ណ្ឌជាតិ និងស្តង់អន្តរជាតិមានជីវភាពល្អប្រសើរ ។ យ៉ាងណាក៏ដោយអាជីពជាកីឡាពឹងលើមហាជនគាំទ្រ ប៉ុន្តែមុននឹងឈានដល់មហាជនទទួលស្គាល់ គឺទាមទារឱ្យយុវជនទទួលស្គាល់សមត្ថភាពខ្លួនជាមុនសិន មុននឹងចាប់អាជីពជាអ្នកជំនាញកីឡាអ្វីមួយ ។
៥. កីឡាបង្ហាញពីកត្តិនាមជាតិលើឆាកអន្តរជាតិ ៖ តាមរយៈជ័យជម្នះពីការប្រកួតលើវេទិកាកីឡាជាតិក្តី ឬអន្តរជាតិក្តី កេរ្តិ៍ឈ្មោះកីឡាករ គឺជាមោទនភាពសម្រាប់ជាតិ ។ មេដាយមាស មេដាយប្រាក់ ឬពានរង្វាន់ផ្សេងៗដែលកីឡាករទទួលបានពីការប្រកួត គឺបានបង្ហាញពីស្មារតីតស៊ូក្នុងជីវិតដើម្បីបុព្វហេតុជាតិសាសន៍របស់ខ្លួន ។ ទន្ទឹមគ្នានេះ ការហ្វឹកហាត់សមត្ថភាពរបស់កីឡាករឱ្យដល់កម្រិតស្តង់ដារ ជាចំណុចគន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់អ្នកកីឡា ហើយស្មារតីកីឡាត្រូវប្រកាន់ខ្ជាប់ជានិច្ចទោះបីឈ្នះ ឬចាញ់ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2024
សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































