បណ្ឌិត យង់ ពៅ ៖ គ្រូបឋមសិក្សា ដើរតួនាទីដ៏សំខាន់ក្នុង​ការ​លើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃផលិតភាពធនធានមនុស្ស

ថ្លែងក្នុងសិក្ខាសាលាភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ស្ដីពី «ការផ្តល់អំណាចដល់គ្រូបង្រៀនបឋមសិក្សាកម្ពុជា៖ ការអភិវឌ្ឍវិជ្ជាជីវៈ ភ្នាក់ងារ និងសុខុមាលភាព» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការអប់រំនៅបឋមសិក្សាសំខាន់ ហើយគ្រូបឋមសិក្សា បានដើរតួនាទីដ៏សំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃផលិតភាពធនធានមនុស្ស ដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ ជាមាតាបិតាសិស្សទីពីរ។

លោកបណ្ឌិតមានប្រសាសន៍ថា វិស័យអប់រំ ដើរតួនាទីយ៉ាងសំខាន់ ដើម្បីឆ្លើយតបបរិវត្តឧស្សាហកម្ម​៤.០ ហើយជាមូលដ្ឋានគ្រឹះក្នុងការចាប់យកវិជ្ជាជីវៈប្រចាំជីវិត និងបង្កើនសមត្ថភាព ដើម្បីប្រកបការងារ ក៏ដូចជាបន្តរៀនសូត្រពេញមួយជីវិត។

បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ប្រទេសជាតិទទួលបានការរីកច្រើន គឺអាស្រ័យលើគុណភាពអប់រំ ជាពិសេសធនធានមនុស្សដែលផលិតបានពីគ្រូបង្រៀន។ លោកបណ្ឌិតមានប្រសាសន៍ថា ប្រសិនបើគ្រូបង្រៀនខ្វះចំណេះដឹង ខ្វះសីលធម៌ ឬការបំពេញភារកិច្ចរបស់ខ្លួន មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ មិនបានផ្ដល់ការអប់រំដែលមានគុណភាព ឬធនធានមនុស្សដែលមិនទទួលបានសម្បទាពេញលេញ នឹងបង្កផលលំបាកសម្រាប់សិស្សដែលជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិទាំងមូល។

បើតាម បណ្ឌិត យង់ ពៅ គ្រូបង្រៀនជាតួអង្គសំខាន់ ប៉ុន្តែគ្រូបង្រៀនត្រូវការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំផងដែរ ដោយសារគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ និងមានទេពកោសល្យក្នុងការបង្ហាត់បង្រៀន គឺជាកត្តាសំខាន់បំផុតក្នុងការសម្រេចគោលនយោបាយអប់រំកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ មើលឃើញថា នៅមិនទាន់មានការសិក្សាណាមួយ ដែលផ្ដោតលើស្ថានភាពជាក់ស្ដែង​ទាក់ទងនឹងគន្លងអាជីព ព្រមទាំងសុខមាលភាពគ្រូបង្រៀនបឋមសិក្សាក្នុងប្រទេសកម្ពុជានៅឡើយទេ។ ហេតុនេះ ទើបមានការសិក្សាស្រាវជ្រាវរួមគ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានកូរ៉េសម្រាប់ការអប់រំ ដោយធ្វើការស្ទាបស្ទង់មតិតាមអនឡាញជាមួយគ្រូបង្រៀនចំនួន ១៣៧៧នាក់ និងបានចុះសម្ភាសន៍នាយកសាលា និងគ្រូបង្រៀនបឋមសិក្សា ដែលជាប់ជ័យលាភីជាសាលារៀនគំរូ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវទីភ្នាក់ងារ និងសុខមាលភាពគ្រូបង្រៀននៅកម្ពុជា។

ក្ខាសាលាភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ស្ដីពី «ការផ្តល់អំណាចដល់គ្រូបង្រៀនបឋមសិក្សាកម្ពុជា៖ ការអភិវឌ្ឍវិជ្ជាជីវៈ ភ្នាក់ងារ និងសុខុមាលភាព» នៅរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា​ រាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមជាស្ថាប័នស្រាវជ្រាវ និងផ្ដល់ធាតុចូលជ្រុងតូចមួយជូនដល់ភាគីពាក់ព័ន្ធតែប៉ុណ្ណោះ ជាពិសេសជំរុញឱ្យមានអ្នកស្រាវជ្រាវ។

គួរជំរាបជូនថា សិក្ខាសាលាដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ មានការ​ចូលរួម​ពីអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និង​អ្នកពាក់ព័ន្ធផ្សេងទៀត ដោយ​បានរួមគ្នាពិភាក្សា​ដូចជា ១. កំណត់បញ្ហាប្រឈមរួម និងដោយឡែក អំពីស្ថានភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា, ២. ប្រមូលទស្សនៈ បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្រ្តដើម្បីជំរុញប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ និងសុខមាលភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា, ៣. កំណត់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការដែលអាចមានដើម្បីដោះស្រាយបញ្ហារួម និង ៤. ជំរុញអន្តរកម្មប្រកបដោយការស្ថាបនារវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...