ក្រសួង​អប់រំ​ពង្រឹង​ការ​អប់រំ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ ​នៅ​ថ្នាក់​មធ្យម​សិក្សា​

​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​កំពុង​ពង្រឹង​ការ​អប់រំ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​នៅ​កម្រិត​មធ្យម​សិក្សា​ ​តាមរយៈ​ការ​អនុវត្ត​គម្រោង​សំខាន់​ៗ ​និង​ការ​ដាក់​ឱ្យ​អនុវត្ត​គន្លង​អប់រំ​ថ្មី ​ដើម្បី​ជួយ​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង​ ​និង​ជំនាញ​ស្រប​តាម​សមត្ថភាព ចំណូលចិត្ត​ ​និង​តម្រូវការ​ទីផ្សារ​ការងារ​។

​ការ​ពង្រឹង​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​នៅ​មធ្យម​សិក្សា ​ដើម្បី​លើកកម្ពស់​ការ​អប់រំ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា ​កាលពី​ថ្ងៃ​ទី​២១​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ឧប​នាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​។​

​កិច្ច​ប្រជុំ​បាន​ពិនិត្យ​និន្នាការ​នៃ​ការ​ជ្រើសរើស​គន្លង​សិក្សា​របស់​សិស្ស ​ព្រមទាំង​ផែនការ​អនុវត្ត​គន្លង​អប់រំ​ថ្មី​ ​និង​វិធានការ​អន្តរាគមន៍​សម្រាប់​ពង្រឹង​ការ​អប់រំ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​។

​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧ ​ក្រសួង​នឹង​ដាក់​ឱ្យ​អនុវត្ត​គន្លង​អប់រំ​ថ្មី​ជា​ផ្លូវការ​នៅ​តាម​គ្រឹះស្ថាន​មធ្យម​សិក្សា​សាធារណៈ​ទូទាំង​ប្រទេស​ ​ដោយ​បែងចែក​សិស្ស​ថ្នាក់​ទី​១១ ​និង​ទី​១២​ ​ជា​២​គន្លង​ ​គឺ​ ​គន្លង​វិទ្យាសាស្ត្រ ​និង​គន្លង​វិទ្យាសាស្ត្រ​សង្គម​។ ​ចំណែក​គន្លង​វិជ្ជាជីវៈ ​នឹង​អនុវត្ត​ចាប់​ពី​ថ្នាក់​ទី​១០​ ​នៅ​តាម​គ្រឹះស្ថាន​មធ្យម​សិក្សា​ចំណេះទូទៅ ​និង​អប់រំ​បច្ចេកទេស​ដែល​មាន​ស្រាប់ ​ហើយនឹង​ពង្រីក​ទៅ​គ្រឹះស្ថាន​សាធារណៈ​ថ្មី​ៗ​បន្ថែម​ទៀត​តាម​ស្ថានភាព​ជាក់ស្តែង​។

​ជាមួយគ្នា​នេះ​ ​ក្រសួង​នឹង​ពង្រឹង​កម្មវិធី​តម្រង់​ទិស​ការ​សិក្សា​ ​និង​អាជីព ​ដើម្បី​ជួយ​សិស្ស​សម្រេចចិត្ត​ជ្រើសរើស​គន្លង​អប់រំ ​និង​មុខ​ជំនាញ​សិក្សា​ ​ដោយ​ផ្អែក​លើ​ឧបនិស្ស័យ ​ចំណូលចិត្ត​ ​សមត្ថភាព​ ​បុគ្គលិក​លក្ខណៈ​ ​និង​តម្រូវការ​ទីផ្សារ​កម្លាំង​ពលកម្ម​។

​លោក​គ្រូ​ ​ឆោម ​ពិសិដ្ឋ​ ​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ចំណេះទូទៅ​ ​និង​បច្ចេកទេស​ក្រុង​ព្រះសីហនុ ​បាន​ប្រាប់​ AMS ថា​ ការ​ជំរុញឱ្យ​សិស្ស​ជ្រើសរើស​គន្លង​សិក្សា​តាម​សមត្ថភាព​ ​និង​ចំណូលចិត្ត​របស់​ខ្លួន​ ​មាន​សារៈសំខាន់ ព្រោះ​អាច​ជួយ​ឱ្យ​សិស្ស​ផ្តោត​លើ​មុខវិជ្ជា​ដែល​ខ្លួន​មាន​សមត្ថភាព​ ​និង​ចំណាប់អារម្មណ៍​ខ្ពស់​។

​លោក​គ្រូ​បន្ត​ថា​ ​សិស្ស​ដែល​ជ្រើសរើស​គន្លង​វិទ្យាសាស្ត្រ​ ​អាច​មាន​ឱកាស​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៅ​កម្រិត​ឧត្តម​សិក្សា​ ​ពិសេស​ក្នុង​ជំនាញ​ដែល​ត្រូវការ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ ​ព្រមទាំង​អាច​បង្កើន​ឱកាស​ទទួល​បាន​អាហារូបករណ៍​សម្រាប់​ការ​សិក្សា​បន្ត​។

​តាមរយៈ​ការ​ដាក់​ចេញ​នូវ​គន្លង​អប់រំ​ថ្មី ​និង​វិធានការ​ពង្រឹង​ការ​អប់រំ​ ST​EM ​ក្រសួង​អប់រំ​មាន​គោលដៅ​លើកកម្ពស់​គុណភាព​អប់រំ​មធ្យមសិក្សា​ ​និង​រៀបចំ​សិស្ស​ឱ្យ​មាន​ចំណេះដឹង​ ​ជំនាញ ​និង​សមត្ថភាព​កាន់តែ​ប្រសើរ ​សម្រាប់​ការ​បន្ត​ការ​សិក្សា​ ​និង​ការ​ចូល​ទៅក្នុង​ទីផ្សារ​ការងារ​នា​ពេល​អនាគត​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...