ដំណើរកម្សាន្តជាធាតុផ្សំពុំអាចខ្វះបានក្នុងការពង្រឹងសុខភាព

ដំណើរ​កម្សាន្តជាធាតុផ្សំក្នុងការពង្រឹងសុខុមាលភាព និងការវិនិយាគចំពោះការអភិវឌ្ឍសមត្ថភាពក្នុងរយៈពេលវែង រួមទាំងផ្តល់នូវគុណសម្បត្តិដូចជា បង្កើនវិសាលភាពទស្សនៈចម្រុះ ភាពច្នៃប្រតិដ្ឋ សុខភាពរាងកាយ​ ពង្រឹងទំនាក់ទំនង អភិវឌ្ឍន៍លក្ខណៈរបស់បុគ្គលម្នាក់ៗ និងការពេញចិត្តជាមួយរបៀបរស់នៅបច្ចុប្បន្ន។ តាមរយៈគេហទំព័រ Gent Post បានបង្ហាញហេតុផលមួយចំនួនពាក់ព័ន្ធនឹងសារៈសំខាន់នៃដំណើរកម្សាន្ត។

១. ពង្រីកការយល់ឃើញឱ្យមានភាពទូលាយ ៖ ការធ្វើដំណើរកម្សាន្ត ភាគច្រើនគេមើលឃើញតែរូបភាព នៃការផ្លាស់ប្តូរ ពីទីតាំងមួយ ទៅទីតាំងមួយទៀត។ ប៉ុន្តែស្ថានភាពពិតវាបានផ្លាស់ប្តូរការយល់ឃើញ និងសុខុមាលភាពទាំងមូល។ ដំណើរកម្សាន្តបាននាំមកនូវបទពិសោធន៍ថ្មីៗអំពីវប្បធម៌ ភាសាប្លែកៗ និងការនាំខ្លួនឯងឱ្យចេញពីតំបន់ដែលមិនផ្តល់ភាពរីកចម្រើន រួមទាំងជំរុញឱ្យហ៊ានប្រឈមនឹងកន្លែងថ្មីៗជុំវិញពិភពលោក។ ដំណើរកម្សាន្តបានជំរុញដល់សមត្ថភាពនៃការទទួលយកនូវភាពចម្រុះ ទស្សនៈផ្ទុយគ្នា និងរៀនរស់ជាមួយមជ្ឈដ្ឋានថ្មីៗ។

២. អភិវឌ្ឍន៍ភាពច្នៃប្រតិដ្ឋ ៖ ដំណើរកម្សាន្ត និងភាពច្នៃប្រតិដ្ឋ មានភាពប្រទាក់ក្រឡាគ្នា តាមរយៈការបញ្ជ្រាបខ្លួនឯងទៅក្នុងបទពិសោធន៍ដែលមិនធ្លាប់មានពីមុន បានបង្កើនភាពបត់បែន ផ្សារភ្ជាប់ជាមួយគំនិតថ្មីៗ ក៏ដូចជាការបង្កើនភាពច្នៃប្រតិដ្ឋ។ ជាទូទៅ យើងបានដឹងហើយថា អ្នកដែលធ្វើការក្នុងវិស័យមួយចំនួន ត្រូវការអ្នកមានគំនិតបត់បែនខ្ពស់ តួយ៉ាងដូចជា អ្នកសិល្បៈ អ្នកសរសេរ និងអ្នកធ្វើការក្នុងផលិតកម្មជាដើម ពួកគេត្រូវការបរិយាកាសប្លែកៗជាចាំបាច់។

៣. កាត់បន្ថយស្រ្តេស និងអាការថប់បារម្ភ ៖ ភាពមមាញឹកនៅក្នុងពេលបច្ចុប្បន្ននេះជំរុញឱ្យសន្ទុះនៃភាពតានតឹង មានការកើនឡើង និងមានភាពប្រកួតប្រជែងក្នុងការដោះស្រាយ ហើយដំណើរកម្សាន្តជាចំណែកមួយជួយសម្រួលដល់បញ្ហានេះ និងការកាត់សម្ពាធពីជីវិតប្រចាំថ្ងៃ។ ការធ្វើផែនការសកម្មភាពមុនពេលធ្វើដំណើរកម្សាន្ត ជំរុញឱ្យអារម្មណ៍ល្អ និងសុភមង្គលពេញលេញ និងភាពរីករាយក្នុងរយៈពេលវែង ក្រោយទទួលបានដំណើរមួយដ៏រលូន។

៤. រាងកាយរឹងមាំ ៖ ដំណើរកម្សាន្តមិនត្រឹមតែល្អ សម្រាប់ការគិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយដូចគ្នា។ ប្រភេទដំណើរកម្សាន្តទៀតសោត មិនថាដើរតាមផ្លូវក្នុងទីក្រុង ការឡើងភ្នំ ដើរព្រៃ និងដំណើរកម្សាន្តនានាទៀត ដែលត្រូវការប្រើប្រាស់ចលនា សុទ្ធសឹងតែជាដើមចមនាំឱ្យសុខភាពរាងកាយកាន់តែរឹងប៉ឹង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *