អត្ថប្រយោជន៍ទាំង ៥ នៃការធ្វើ​ផែនការជីវិត ដើម្បីប្រែក្លាយក្ដីសុបិនឱ្យ​ទៅជាការពិត

ក្ដីសង្ឃឹម ក្ដីសុបិន ជាចំណែកសំខាន់បង្កើនថាមពលក្នុងការរស់នៅប្រចាំថ្ងៃ និងសម្រេចគោលដៅ ប៉ុន្តែតើប៉ុន្មានចំណុចទាំងនេះអាចបន្តបានយូរប៉ុន្មាន? ហើយប្រើពេលយូរបែបណា ដើម្បីសម្រេចគោលដៅមួយៗទៅបាន? យើងបានចំណាយពេលយ៉ាងច្រើនគិត និងជជែកអំពីអ្វីដែលយើងចង់បាន ប៉ុន្តែជាមួយគ្នានោះក៏មិនបានឈានជំហានដើម្បីចាប់ឱកាស! កត្តានេះអាចដោយសារការជំរុញចិត្តនៅស្ទើរ មិនដឹងត្រូវចាប់ផ្តើមធ្វើអ្វីមួយ? ឬមិនមានយុទ្ធសាស្រ្តក្នុងការរំលឹក ឬក៏គ្មានផែនការជីវិត។ល។ ផែនការជីវិតកាន់តែសំខាន់នៅពេល បាត់បង់ការគ្រប់គ្រង ពិបាកក្នុងការសម្រេចចិត្ត ហើយកាលដែលតម្រូវឱ្យរបត់ជីវិតត្រូវប្រែប្រួលជាដើម។

តាមរយៈគេហទំព័រ betterup បានបង្ហាញអត្ថប្រយោន៍៥បានពីធ្វើផែនការជីវិត ៖

១. ការពិតមិនមែនសុបិន ៖ ផែនការជីវិតជួយឱ្យបុគ្គលខ្លួនឯងបង្កើតបាននូវទំនុកចិត្ត និងការទប់ទល់ភាពភ័យខ្លាចក្នុងជីវិត។ ហើយទស្សនៈវិស័យក៏នឹងមានភាពច្បាស់ជាងមុន រួមទាំងបង្កើនភាពងាយស្រួលក្នុងការបំបែកឱ្យទៅជាជំហានតូចៗ និងកម្លាំងចិត្តក្នុងការរំកិលខ្លួនទៅកាន់ការកំណត់ណាមួយ។

២. ការកំណត់អាទិភាព ៖ ការមានផែនការជីវិត ក៏ជាចំណែកមួយជួយកំណត់ភាពសំខាន់ និងការផ្តល់អាទិភាពក្នុងជីវិត ហើយនឹងការផ្តោតលើខ្លួនឯងបានច្រើនជាងមុន។ ក្រោយមានផែនការ លោកអ្នកនឹងរកឃើញអំពីផ្លូវដែលត្រូវដើរ និងសកម្មភាពដែលគួរកាត់បន្ថយឬជៀសវាង ដែលបង្កើនភាពងាយស្រួលក្នុងការបន្តសកម្មភាពប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម។ ឧទាហរណ៍ ដើម្បីទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងគឺការចាប់ផ្តើមរៀនបន្តិចម្តងៗ រៀងរាល់ថ្ងៃនៅមុខវិជ្ជាដែលត្រូវការតែប៉ុណ្ណោះ។

៣. ការសម្រេចចិត្តចំទិសដៅ ៖ ការស្គាល់អំពីគោលដៅ និងគុណតម្លៃខ្លួនឯង គឺជាការត្រួសត្រាយផ្លូវនៅពេលមានការសម្រេចចិត្តសំខាន់សម្រាប់ខ្លួនឯង ដែលគ្រាន់តែផ្ទៀងផ្ទាត់ឱ្យឃើញថា តើសកម្មភាព ឬក៏ការងារទាំងនោះ វាមានភាពប្រទាក់ក្រឡាចំពោះអនាគតកម្រិតណា ឬឆ្លើយតបនឹងគោលដៅរយៈពេលវែង និងខ្លីដែរឬទេ? បន្ថែមពីនោះ វាក៏ជាដំណើរការមួយក្នុងការតាមដានខ្លួនឯង។ ផែនការជីវិតមិនមែនគ្រាន់តែជាសុបិនចង់ឃើញបែបសើៗនោះទេ ប៉ុន្តែនឹងបង្ហាញឱ្យឃើញ អំពីការដើរក្នុងគន្លងមួយដែលត្រឹមត្រូវកម្រិតណា ។

៤. រក្សាទឹកចិត្តក្នុងការបន្ត ៖ ការសរសេរចុះអំពីគោលដៅ ចាំបាច់ត្រូវការផ្តោត ហើយអាចរក្សាទុកនៅកន្លែងសុវត្ថិភាព និងឯកជនភាព ប៉ុន្តែធ្វើយ៉ាងណាងាយស្រួលក្នុងការក្រឡេកមើល ដើម្បីជាការដាស់តឿនស្មារតីខ្លួនឯង។

៥. បង្កើនថាមពល ៖ ផែនការជីវិត ជាកាតាលីករក្នុងការជួយបង្កើនថាមពល ព្រោះវាជួយគ្រប់គ្រងអារម្មណ៍នៅពេលចង់ធ្វើសកម្មភាពដែលមិនផ្តល់ចម្រើនទៅកាន់ការរស់នៅ ហើយក៏ជាយុទ្ធសាស្រ្តមួយក្នុងការរុញច្រានឱ្យបន្តអនុវត្តន៍សកម្មភាពដែលខិតទៅកាន់ក្ដីស្រមៃ ​និងគោលដៅ។ តាមរយៈការធ្វើសកម្មភាពឱ្យឆ្លើយតបនឹងគុណតម្លៃដែលខ្លួនចង់បាន វាក៏បង្កើតបាននូវអត្ថន័យ និងក្ដីសង្ឈឹមចំពោះការរស់នៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)