WHO ​៖​ ​នៅ​កម្ពុជា​ ​ករណី​លង់​ទឹក​ប្រមាណ​ ​៨០​%​ ​កើត​ចំពោះ​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​មាន​អាយុ​ក្រោម​៥០​ឆ្នាំ​

ការ​លង់ទឹក​ ​គឺជា​បញ្ហា​សុខភាព​សាធារណៈ​គួរឱ្យ​កត់សម្គាល់​មួយ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​បាន​ឆក់​យក​ជីវិត​មនុស្ស​ច្រើន​ជាង​ ៨​ម៉ឺន​នាក់​ ​ជា​រៀងរាល់​ឆ្នាំ​។ ​នៅ​កម្ពុជា​ ការ​លង់ទឹក​មាន​អត្រា​ប្រមាណ​ ៧​.​៦​ ​ក្នុង​ចំណោម​មនុស្ស​ ​១​ម៉ឺន​នាក់​ ​ខ្ពស់​ជាង​អត្រា​មធ្យម​សកល ៣​.​៨ ​និង​អត្រា​មធ្យម​ក្នុង​តំបន់​ ៤​.​៣។​

​ការ​លង់ទឹក​អាច​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ ​ដែល​ជា​ការ​ឈឺ​ចាប់​បំផុត​សម្រាប់​គ្រួសារ​។ ​វា​ក៏​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ខួរក្បាល​ ​និង​បណ្តាល​ឱ្យ​មាន​ពិការភាព​បន្ថែម​បន្ទុក​សម្រាប់​គ្រួសារ​ ​បាត់បង់​ចំណូល ​ដែល​បន្សល់​នូវ​ការ​សោកស្តាយ​អស់​មួយ​ជីវិត។​

លោកស្រីបណ្ឌិត អេដា ម៉ូដស៊ីរី តំណាងអង្គការ WHO និងលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការ CMH

​នៅក្នុង​យុទ្ធនាការ​យល់ដឹង​ជា​សាធារណៈ​ ស្ដី​ពី​ ​សុវត្ថិភាព​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​រៀបចំ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ​សហការ​ជាមួយ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ​(​CMH​) ​និង​អង្គការ​សុខភាព​ពិភពលោក​ ​(​WHO​)​ ​លោក​ស្រី​បណ្ឌិត​ អេដា ​ម៉ូដ​ស៊ីរី ​(​Dr​.​ ​ADA MOADS​IRI​)​ ​តំណាង​អង្គការ​សុខភាព​ពិភពលោក​ ​បាន​លើកឡើង​ថា​ ​នៅ​កម្ពុជា​ ការ​លង់ទឹក​ប្រមាណ​៨០​%​ ​កើតមាន​ចំពោះ​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​ ​ដែល​មាន​អាយុក្រោម​៥០​ឆ្នាំ​ ​ដែល​ជា​វ័យ​ផលិតផល​សេដ្ឋកិច្ច​បច្ចុប្បន្ន​ ​និង​អនាគត។

​ជាមួយគ្នា​នេះ​ ​លោក​វេជ្ជបណ្ឌិត​ ​មុំ​ ​គង់ ​នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ​(​CMH​)​ ​មានប្រសាសន៍​ថា​ ​គ្រោះថ្នាក់​កើតឡើង​ដោយសារ​ការ​លង់​ទឹក​អាច​បង្ការ​បាន​ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ​ការ​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​កន្លង​មក​មិន​សូវ​បាន​ពាក់​អាវ​សុវត្ថិ​ភាព​ទេ ​រួមទាំង​អ្នក​មិន​ចេះ​ហែលទឹក​ ​និង​កុមារ​តូច​ៗ​ដែរ។

​លោក​វេជ្ជបណ្ឌិត​ ​មុំ​ ​គង់ ​បញ្ជាក់​ថា​ ​ការ​ពាក់​អាវ​ពោង​សុវត្ថិ​ភាព​ពេល​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​ ​មាន​សារសំខាន់​ណាស់​ ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ ​និង​ការ​ស្លាប់​បណ្តាល​មកពី​ការ​លង់ទឹក​។ ​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​ទាំងអស់​ ​គួរ​ពាក់​អាវ​ពោង​ជា​ស្រេច​ពេល​ចុះ​យាន​ជំនិះ​ផ្លូវ​ទឹក​ ​មិន​ថា​ផ្លូវ​ជិត ​ផ្លូវ​ឆ្ងាយ​ ​អ្នក​ចេះ​ហែលទឹក​ ​ឬ​មិន​ចេះ​ហែលទឹក។​

​លោក​ ឡេ ​សុវណ្ណារិន​ ​អគ្គ​នាយក​រង ​នៃ​អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​ទឹក​ ​ផ្លូវ​សមុទ្រ​ ​និង​កំពង់ផែ​ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពាក់អាវ​ពោង​សុវត្ថិ​ភាព​ពេល​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក ​“​ម្ចាស់​នាវា​ ​ម្ចាស់​កំពង់ចម្លង ​និង​ប្រតិបត្តិករ​ដឹកជញ្ជូន​ទាំងអស់​ ​សូម​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិ​ភាព​អ្នក​ដំណើរ​ជា​ចម្បង​។ ​សូម​កុំ​ឱ្យ​អាយុ​ជីវិត​បងប្អូន​យើង​បាត់បង់​ដោយសារ​ការ​ធ្វេសប្រហែស​”។

​គួរ​ជម្រាប​ជូន​ថា​ ​អ្នក​មិន​ចេះ​ហែល​ទឹក​ ​អាវ​ពោង​ធ្វើឱ្យ​រាងកាយ​អ្នក​កំពុង​លង់​ទឹក​អណ្តែត ​រក្សា​ក្បាល​ ​និង​មុខ​ឱ្យ​នៅលើ​ផ្ទៃ​ទឹក​ ​បង្ការ​ការ​ឈ្លក់​ទឹក​និង​ថប់​ដង្ហើម​។ ការណ៍​នេះ​ ​ធ្វើឱ្យ​អ្នក​សង្រ្គោះ ងាយ​រកឃើញ​អ្នក​កំពុង​លង់​ទឹក​ ​និង​សង្រ្គោះ​ជីវិត​ទាន់​ពេលវេលា​។ រី​ឯ​អ្នក​ចេះ​ហែលទឹក​ស្រាប់ ​នៅពេលលង់​ទឹក​ ​អាច​ប្រឈម​នឹង​ការ​ប្រឹង​ហែល​ទប់ទល់​នឹង​ចរន្ត​ទឹក​ហូរ ​ឬ​ការ​បោក​ខ្ទប់​របស់​រលក​ធំ​ៗ​ជាដើម​។ ​ការ​ពាក់​អាវ​ពោង​ ​កាត់បន្ថយ​ភាព​នឿយ​ហត់​ពេល​ប្រឹង​ហែលទឹក​ ​និង​ភាព​ស្លន់​ស្លោ​បាត់​ម្ចាស់ការ​។ ដូច​នេះ​ ​ក្នុងពេល​ធ្វើដំណើរ​តាម​ទឹក​ពេល​មាន​ភ្លៀង​ ​ខ្យល់​ រលក​ធំ​ៗ​ ​ឬ​ទឹក​ហូរ​ខ្លាំង ​តាម​សមុទ្រ​ បឹង​ឬ​ទន្លេ​ធំ​ៗ​ ​តាម​ទូក​កំសាន្ត​តូច​ៗ​ ​អ្នក​ធ្វើដំណើរ​ត្រូវ​ពាក់​អាវ​ពោង​ជា​ចាំបាច់​ ​ដើម្បី​សុវត្ថិ​ភាព​ទាំងអស់​គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។