ការសិក្សា ៖ ការប្រើពាក្យសម្ដីខ្លាំងៗលើកុមារ បង្កផលប៉ះពាល់លើផ្លូវចិត្តខ្លាំងដូចអំពើហិង្សាលើរាងកាយដែរ

ការវិភាគពហុសិក្សាថ្មីមួយ ដែលបានចេញផ្សាយនៅក្នុង BMJ Journal ដែលបានសួរមនុស្សពេញវ័យជាង ២ម៉ឺននាក់ក្នុងប្រទេសអង់គ្លេស និងវែល អំពីកូនរបស់ពួកគេ បានរកឃើញថា កុមារដែលត្រូវបានគេរំលោភបំពានដោយពាក្យសម្ដី ត្រូវប្រឈមនឹងហានិភ័យសុខភាពផ្លូវចិត្តរយៈពេលវែងដូចគ្នាទៅនឹងកុមារដែលទទួលរងអំពើហិង្សាលើរាងកាយដែរ។

អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សពេញវ័យដែលទទួលរងការរំលោភបំពានផ្លូវចិត្តក្នុងវ័យកុមារ តាមរយៈការប្រមាថ ចំអក និងទទួលរងការអាម៉ាស់ បានរាយការណ៍ពីស្ថានភាពសុខុមាលភាពផ្លូវចិត្តរបស់គេមិនល្អ ហើយក្នុងករណីខ្លះ ពួកគេទទួលរងផលប៉ះពាល់ច្រើនជាងអ្នកដែលទទួលរងការរំលោភបំពានលើរាងកាយទៅទៀត។

ការរំលោភបំពានដោយពាក្យសម្ដី គឺខុសពីការខកចិត្ត ឬការដំឡើងសំឡេងមួយគ្រា។ វាកើតឡើងនៅពេលដែលភាគីម្ខាងប្រើភាសា ដើម្បីគ្រប់គ្រង បំបាក់មុខ គំរាមកំហែង ឬមើលងាយ ហើយការប្រើភាសាទាំងនេះម្ដងហើយម្ដងទៀត នឹងក្លាយជាប្រភពនៃភាពតានតឹងលើសកម្រិត។

នៅក្នុងការសិក្សា មនុស្សពេញវ័យដែលបានជួបប្រទះនឹងការរំលោភបំពានដោយពាក្យសម្ដីនៅវ័យកុមារ មានកម្រិតសុខុមាលភាពផ្លូវចិត្តទាបជាង មនុស្សទូទៅ ១,៦៤ដង ខណៈអ្នករងការបំពានលើរាងកាយ មានបញ្ហាផ្លូវចិត្តទាបជាងមនុស្សទូទៅ ១,៥២ដង។ ដោយឡែក អ្នកដែលរងការបំពានទាំងផ្លូវកាយ និងផ្លូវចិត្ត បានរាយការណ៍ថា មានសុខុមាលភាពផ្លូវចិត្តទាបជាងមនុស្សទូទៅ ដល់ទៅ២ដង។

ការរំលោភបំពាននេះទៀតសោត​ ពេលខ្លះ អាចលេចឡើងតាមរយៈការនិយាយកំប្លែង ការដាក់វិន័យ ឬការនិយាយត្រង់ៗ។ ប្រសិនបើអាណាព្យាបាលបង្ការតែការរំលោភបំពានរាងកាយ ហើយមិនយកចិត្តទុកដាក់លើការរំលោភបំពានដោយប្រើពាក្យសម្ដី អាចជំរុញឱ្យមានការរំលោភបំពាន ដោយប្រើពាក្យសម្ដីកាន់តែច្រើន។

ដើម្បីបង្ការការរំលោភបំពាន ដោយប្រើពាក្យសម្ដី អាណាព្យាបាលអាចអនុវត្តវិធីសាស្ត្រមួយចំនួនដូចជា ធ្វើជាអ្នកណែនាំបង្ហាញផ្លូវដល់កុមារ ជាជាងការបន្ទោសបង្អាប់, បង្ហាញដំណោះស្រាយនៅពេលកុមារបង្កកំហុសអ្វីមួយ និងធ្វើជាអ្នកគាំទ្រនៅពេលកុមារត្រូវការជំនួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *