វិធីផ្តោតអារម្មណ៍ឱ្យបានយូរ ពេលសិក្សា ឬធ្វើការ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការមិនអាចផ្តោតអារម្មណ៍គឺជាបញ្ហាដែលយើងទាំងអស់គ្នាតែងជួបប្រទះ ជាពិសេសនៅក្នុង​យុគសម័យបច្ចេកវិទ្យានេះ, តែយ៉ាងណា​នៅ​ក្នុង​អត្ថបទនេះ យើង​នឹង​បង្ហាញពីវិធីសាមញ្ញចំនួន៤ ដែលអាច​ជួយ​អ្នក​បង្កើនផលិតភាព ក្នុង​ការ​រៀន​សូត្រ ឬធ្វើការឱ្យ​បានល្អជាងមុន។

១. បិទ ឬដាក់ទូរស័ព្ទឆ្ងាយពីខ្លួន ៖ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការមើលទូរស័ព្ទរាល់១០នាទីម្តង ធ្វើឱ្យខួរក្បាលមិនអាចផ្តោតអារម្មណ៍បាន​ល្អឡើយ។ ដូច្នេះ នៅពេលសិក្សា ឬធ្វើការ គួរ បិទការជូនដំណឹង (Notifications), ដាក់ទូរស័ព្ទនៅកន្លែងដែលមើលមិនឃើញ ឬប្រើ App ដូចជា Fores ដើម្បីជំរុញខ្លួនឯងមិនឱ្យ​រវល់ជាមួយទូរស័ព្ទ។

សូមដាក់ទូរស័ព្ទឱ្យនៅឆ្ងាយពីខ្លួន ដើម្បីកុំឱ្យរំខានដល់ការសិក្សា ឬការងារ

២. ចាប់ផ្តើមពីកិច្ចការលំបាកមុន ៖ ខួរក្បាលមនុស្សមានថាមពលខ្ពស់បំផុតនៅពេលព្រឹក ឬក្រោយពេលសម្រាក។ ដូច្នេះ គួររៀបចំកិច្ចការដែលពិបាក ឬតម្រូវឱ្យគិតច្រើនមុន បន្ទាប់មកកិច្ចការងាយៗអាចធ្វើនៅពេលក្រោយ ពេលដែលអារម្មណ៍ចាប់ផ្តើមធុញ ។

៣. ប្រើបច្ចេកទេស Pomodoro ៖ វិធីសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់មួយទៀត គឺ Pomodoro Technique ដែលជាវិធីគ្រប់គ្រងពេលវេលាដ៏សាមញ្ញ ដោយ​ប្រើគោលការណ៍ “សិក្សាយ៉ាងផ្តោត + សម្រាកខ្លី” ដូចជា សិក្សា/ធ្វើការផ្តោតអារម្មណ៍រយៈពេល ២៥-៣០នាទី, សម្រាក ៥នាទី (ដើរ ឬរលាក់ដៃជើង)។ ធ្វើដូច្នេះ ៤ដង ហើយសម្រាកយូរបន្តិច (១៥-៣០នាទី) ។ វិធីនេះជួយឱ្យខួរក្បាលបានសម្រាក ដោយ​មិនមានអារម្មណ៍ឆាប់ហត់នឿយ។

ការ​ប្រើវិធីសាស្រ្ត Pomodoro Technique អាច​ជួយ​អ្នក​ក្នុងការ​គ្រប់គ្រងពេលវេលាសម្រាក និង​ការសិក្សា​ឱ្យ​បានល្អ

៤. បំបែកកិច្ចការធំជាបំណែកតូចៗ ៖ ការឃើញកិច្ចការធំៗអាចធ្វើឱ្យយើងមានអារម្មណ៍ធុញ និងខ្ជិល, ដូច្នេះ គួរចែកកិច្ចការធំជាជំហានតូចៗ (ឧទាហរណ៍៖ រៀន១ជំពូក → ចែកជា៣ផ្នែក)។ ធ្វើបញ្ជី (Checklist) ហើយសំគាល់ពេលបញ្ចប់រាល់ជំហាននីមួយៗ ដើម្បីជាការលើកទឹកចិត្តចំពោះខ្លួនឯង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *