យុវជនខ្មែរមួយក្រុមបង្កើតប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ ផ្ដល់ភាពងាយស្រួលដល់កសិករស្រោចដំណាំពីចម្ងាយតាមរយៈទូរស័ព្ទដៃ

ភ្នំពេញ – ដោយមើលឃើញពីបញ្ហាប្រឈមរបស់កសិករ យុវជនខ្មែរមួយក្រុមដែលមានសមាជិកចំនួន ១០នាក់ មកពីក្រុមហ៊ុន CAM-Science បានបង្កើតឧបករណ៍មួយឈ្មោះថា CAM-Smart Irrigation ជាប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ ដែល​ជួយកសិករអាចបញ្ជាទឹកបិទ ឬបើក អាចកំណត់កាលវិភាគស្រោចស្រព ឬពិនិត្យមើលសំណើមដីពីចម្ងាយតាមរយៈទូរស័ព្ទដៃបានគ្រប់ទីកន្លែង។ ទន្ទឹមគ្នានេះ ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ ក៏បានជាប់ជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម ឆ្នាំ២០២៣ កាលពីពេលកន្លងទៅថ្មីៗនេះដែរ។

កញ្ញា នាក់ សុខគីម ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាស្ថាបនិកក្រុមហ៊ុន CAM-Science បាននិយាយថា ការបង្កើតឧបករណ៍ប្រព័ន្ធស្រោចស្រពដំណាំឆ្លាតវៃ ឈ្មោះថា CAM-Smart Irrigation គឺដើម្បីជួយដល់កសិករឱ្យផ្លាស់ប្ដូរការស្រោចដំណាំបែបប្រពៃណីទៅបែបបច្ចេកវិទ្យាវិញតាមរយៈទូរស័ព្ទដៃ។ កញ្ញាបន្តថា សព្វថ្ងៃប្រជាជនខ្មែរភាគច្រើននៅដាំដំណាំបែបប្រពៃណី ស្រោចទឹកដំណាំដោយប្រើកម្លាំង និងចំណាយពេលវេលាច្រើន ផ្ទុយទៅវិញប្រសិនបើគាត់ងាកមកប្រើប្រាស់បច្ចេកវិទ្យាស្រោចដំណាំពីចម្ងាយតាមរយៈទូរស័ព្ទដៃ នោះនឹងកាន់តែចំណេញពេលវេលា ចំណេញកម្លាំង និងមិនត្រូវចំណាយថវិកាជួលកម្មករច្រើន។

ស្ថាបនិកវ័យក្មេងរូបនេះ បន្ថែមថា មូលហេតុដែលក្រុមខ្លួន​ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីគំរូអាជីវកម្ម ព្រោះកម្មវិធីនេះជួយលើកកម្ពស់សិស្ស និស្សិត ដែលមានគំនិតក្នុងការបង្កើតអាជីវកម្ម ដើម្បីដោះស្រាយបញ្ហានានានៅក្នុងសង្គម ។ លើសពីនេះ ប្រសិនជាបានជាប់ក្នុងកម្មវិធីនឹងទទួលបានការបណ្ដុះបណ្ដាលពីសាស្រ្តាចារ្យ ព្រមទាំងមានអ្នកមានបទពិសោធន៍មួយចំនួនក្នុងការជួយអភិវឌ្ឍអាជីវកម្ម ហើយអាចទទួលបានប្រាក់រង្វាន់សម្រាប់ប្រើប្រាស់នៅក្នុងអាជីវកម្មផងដែរ។

“នៅពេលក្រុមយើងអាចទទួលបានជ័យលាភីលេខ១ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយខ្លាំង ហើយមានអារម្មណ៍ថា អ្វីដែលយើងខំប្រឹងតាំងពីដើមមក យើងព្យាយាមដើម្បីវា ហើយយើងពិតជាទទួលបានលទ្ធផលមែន” – កញ្ញា នាក់ សុខគីម ស្ថាបនិកក្រុមហ៊ុន CAM-Science ។

កញ្ញា នាក់ សុខគីម បញ្ជាក់បន្ថែមថា ចំណុចដែលធ្វើឱ្យក្រុមរបស់ខ្លួនបានជាប់ជ័យលាភីឆ្នើមក៏ដោយសារតែក្រុមរបស់នាងបានអនុវត្ត​ស្របតាមលក្ខខណ្ឌនៃការប្រកួតរួមមាន ១. ការកំណត់បញ្ហាច្បាស់លាស់របស់អតិថិជន, ២. អាចសរសេរអំពីគំរូអាជីវកម្មបានត្រឹមត្រូវ ផ្ដោតលើ Business Modal Canvas, ៣. ការចុះដោយផ្ទាល់ដើម្បីសិក្សាពីតម្រូវការរបស់អតិថិជន និងមានដៃគូសហការច្រើន, ៤. សិក្សាពីចំណុចខ្វះខាត ហើយចេះកែតម្រូវ និង៥. ក្រុមការងារដែលរឹងមាំ និងមានជំនាញផ្សេងគ្នា អាចបំពេញឱ្យគ្នាទៅវិញទៅមកបាន។

យុវតីវ័យ២០ឆ្នាំរូបនេះ លើកឡើងថា ក្នុងនាមជាយុវជនជំនាន់ក្រោយ រូបនាង និងសមាជិកក្រុមផ្ទាល់នឹងព្យាយាមប្រើប្រាស់ចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា ដើម្បីស្វែងរកបញ្ហាដែលប្រជាជនខ្មែរកំពុងជួបប្រទះសព្វថ្ងៃ ដោយមើលបញ្ហាឱ្យទៅជាឱកាស បន្ទាប់មកប្រើឱកាសនោះទៅដោះស្រាយបញ្ហាតាមរយៈការបង្កើតឧបករណ៍ឆ្លាតវៃ។

កញ្ញា នាក់ សុខគីម ក៏បានលើកទឹកចិត្តយុវជនផ្សេងទៀតឱ្យងាកមកចាប់អារម្មណ៍លើបច្ចេកវិទ្យា បន្ទាប់មកព្យាយាមប្រើប្រាស់ចំណេះដឹងលើផ្នែកបច្ចេកវិទ្យាដែលខ្លួនមាន ឆ្លើយតបតម្រូវការរបស់ប្រជាជន ឬអភិវឌ្ឍទៅជាគំនិតអាជីវកម្មមួយដើម្បីជួយទៅដល់សង្គមជាតិ។ ទន្ទឹមគ្នានេះ ប្រសិនជាយុវជនមានគំនិតអាជីវកម្មដែលអាចឆ្លើយតបតម្រូវការរបស់ប្រជាជន ត្រូវចាប់ផ្ដើមសិក្សាអំពីគម្រោងអាជីវកម្មនោះឱ្យបានច្បាស់លាស់ ហើយក៏អាចចូលរួមប្រកួតក្នុងកម្មវិធីគំរូអាជីវកម្មបានផងដែរ ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការអភិវឌ្ឍអាជីវកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...