សាកលវិទ្យាល័យក្នុងស្រុក សហការជាមួយ Khmer Enterprise បង្កើត​ការប្រកួតប្រជែងគំនិតបង្កើតធុរកិច្ចថ្មីក្នុងសម័យបច្ចេកវិទ្យា

កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ ដែលជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយ ក្នុង​ការ​បំផុស និងផ្តល់ឱកាសដល់ និស្សិតសាកលវិទ្យាល័យដែលមានគំនិតសហគ្រិនភាព ដើម្បីបង្កើតដំណោះស្រាយសង្គមប្រកបដោយភាពច្នៃប្រឌិត ត្រូវបានសម្ពោធជាផ្លូវការ​កាលពីចុងសប្តាហ៍​កន្លងទៅនេះ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​ នៃ​សហគ្រិន​ខ្មែរ​ (Khmer Enterprise) បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ឯកជន និងសាកលវិទ្យាល័យ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃធុរកិច្ចឌីជីថលកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។

បើតាមឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ កម្មវិធីប្រកួតប្រជែងនវានុវត្តន៍បច្ចេកវិទ្យា មានគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ, កសាងសមត្ថភាពសហគ្រិនភាពក្នុងចំណោមនិស្សិតកម្រិតសាកលវិទ្យាល័យដែលអនាគត នឹងក្លាយជាស្ថាបនិកវ័យក្មេង ដែលមានគំនិតច្នៃប្រឌិត, និងជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការចូលរួមជួយដោះស្រាយបញ្ហាសង្គម។

លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាលធិការនៃសាកលវិទ្យាល័យខេមតិច បានសង្កត់ធ្ងន់អំពីតួនាទីរបស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលសហគ្រិនភាព និងអភិវឌ្ឍធនធានមនុស្សដែលមានផ្នត់គំនិតសហគ្រិន ដើម្បីចូលរួមដោះស្រាយបញ្ហា និងអភិវឌ្ឍកម្ពុជា។

ជាមួយគ្នានេះ សាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យខេមតិច បានលើកឡើងអំពីតួនាទីបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងសមត្ថភាពភាពសហគ្រិនថា ប្រព័ន្ធតិចណូឡូស៊ី ដូចជាបញ្ញាសិប្បិនិម្មិត មិនមានបញ្ញាតាមការបកប្រែពីភាសាអង់គ្លេសនោះទេ។ ហេតុនេះ អ្នកគ្រប់គ្រងធុរកិច្ច ត្រូវតែមានភាពម្ចាស់ការ ក្នុងការវិនិច្ឆ័យលើលទ្ធផលដែលចេញពីបញ្ញាសិប្បិនិម្មិត ដើម្បីប្រើប្រាស់វាដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសជាតិ។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍នេះ បានចាប់ផ្តើម​ធ្វើ​តាំងពីឆ្នាំ​២០២៣មក​ម្ល៉េះ ក្រោម​ការចាប់ដៃគ្នា​រវាង​សាកលវិទ្យាល័យ​ខេមតិច និង​សហគ្រិនខ្មែរ ហើយសម្រាប់រដូវកាលទី៣នេះ នឹងធ្វើ​ឡើង​ក្រោម​មូលបទ «ជំរុញការច្នៃប្រឌិតប្រកបដោយនិរន្តរភាព ៖ បំប្លែងគំនិតទៅជាការអនុវត្ត»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%