រដ្ឋមន្រ្តី ៖ ក្រសួងអប់រំ​កំពុងធ្វើ​ការងារ​យ៉ាងស​កម្ម ដើម្បីជំរុញ​ឱ្យ​គ្រូបង្រៀន និង​សិស្ស មានចំណេះដឹង សមត្ថភាព ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ប្រកប​ដោយ​ការ​ទទួលខុសត្រូវ

ក្នុង​បរិបទ​នៃ​ការ​រីកចម្រើន​ផ្នែកវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា ជាពិសេស​បញ្ញាសិប្បនិម្មិត និងបរិវត្តកម្ម​បច្ចេកវិទ្យា​ឌីជីថល បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍលើគ្រប់វិស័យ ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ធ្វើ​ការងារ​យ៉ាងស​កម្ម ដើម្បី​ជំរុញ​ឱ្យ​គ្រូបង្រៀន និង​សិស្សានុសិស្ស​មានចំណេះដឹង និង​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់។ នេះជាប្រសាសន៍​លើកឡើង​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវា​គ្រូបង្រៀន ៥តុលា ក្រោម​ប្រធានបទ “គ្រូបង្រៀន​ជាតួអង្គ​សំខាន់ នៃ​បរិវត្តកម្ម​បញ្ញាសិប្បនិម្មិត”។

បើតាម​ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ប្រធានបទសម្រាប់ទិវាគ្រូបង្រៀនឆ្នាំនេះ ​​បង្ហាញ​អំពីទិសដៅ​គោលនយោបាយ​របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការ​កសាង​មូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតប​ទៅនឹង​បរិវត្តកម្ម​វិស័យអប់រំ​នៅ​កម្ពុជា ផ្តោត​លើ​ការ​ប្រើប្រាស់ និង​ការ​ចេះទាញយក​អត្ថប្រយោជន៍​ជាអតិបរិមា នៃការ​រីកចម្រើន​បច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការ​លើក​កម្ពស់​គុណភាព​អប់រំ តាមរយៈ​ការ​អភិវឌ្ឍបំណិនឌីជីថល​ដល់គ្រូបង្រៀន​នៅកម្ពុជា ឆ្លើយតប​ទៅនឹងការវិវត្ត​យ៉ាង​ឆាប់រហ័ស​នៃបច្ចេកវិទ្យា​ឌីជីថល​ក្នុងតំបន់ និង​ពិភពលោក ដែលនឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ជាវិជ្ជមាន​យ៉ាង​ច្រើន​ដល់វិស័យអប់រំ​នៅ កម្ពុជា។

ក្នុងនោះ​ឯកឧត្តមរដ្ឋមន្រ្តីក៏​បានលើកពីគុណសម្បត្តិ​របស់បញ្ញាសិប្បនិម្មិត ដែលជះ​ឥទ្ធិពល​ទៅលើវិស័យអប់រំ ដូចជា អាច​ជួយ​គាំទ្រ​ដល់អ្នក​សិក្សា​ឱ្យ​សម្រេច​បាន​គោលដៅ​នៃការអប់រំ ជួយ​គ្រូបង្រៀន​ក្នុងការ​រៀបចំ​កិច្ច​តែង​ការ​បង្រៀន និង​ធ្វើ​ការ​រង្វាយតម្លៃ​លើ​កិច្ចការ​សិស្ស និង​ជាពិសេស​ទៅលើលទ្ធផល​នៃការ​សិក្សា ដោយ​ចំណាយពេលវេលា​តិច។ បន្ថែមពីនេះទៀត AI ក៏​ជួយ​ដល់​គ្រូបង្រៀន​អាច​ស្វែង​រក​ព័ត៌មាន ការសរសេរអត្ថបទ ការ​ឆ្លើយសំណួរ ការបង្កើតសំណើ ការ​បង្កើតមេរៀន សំណួរ​និង​ចម្លើយ​ពេលប្រឡង កិច្ច​តែងការ វីដេអូបង្រៀន ផលិតរូបភាព​ដើម្បីប្រើប្រាស់​ក្នុងការ​បង្រៀន និង​ល្បែងសិក្សា។ល។ បច្ចេកវិទ្យា AI ឱ្យ​សិស្ស​រៀន​បានលឿន បង្ក​បរិយាកាស​រីករាយ​ក្នុងការ​រៀនសូត្រ ជាក់ស្តែង​នៅ​សាលា​រៀនជំនាន់ថ្មី សិស្ស​កំពុង​ប្រើប្រាស់ AI ដើម្បីស្វែង​យល់ពីមេរៀន​ដែលគេ​កំពុង​សិក្សា និង​ដោះស្រាយ​លំហាត់ជាដើម។

យោង​តាម​ការ​រីកចម្រើន​នៃបច្ចេកវិទ្យានេះ គឺទាមទារ​ឱ្យ​បុគ្គលិក​អប់រំ គ្រូបង្រៀន សិស្សានុសិស្ស​មានការ​អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងការរៀនសូត្រ​ជា​ប្រចាំ ដើម្បី​ឆ្លើយតប​នឹង​ការ​វិវត្តឥតឈប់ឈរនេះ។ ជាមួយ​គ្នា​អ្នកសិក្សា​ក៏​ត្រូវ​ស្វែងយល់ និង​ប្រតិបត្តិក្រមសីលធម៌​នៃការ​ប្រើប្រាស់បច្ចេកវិទ្យា​ថ្មីនេះផងដែរ ជាពិសេស​ចំណេះដឹងពីការ​ប្រើប្រាស់​បច្ចេកវិទ្យាដោយសុវត្ថិភាព ដែលមាន​ផលជះ​ទៅលើ​កុមារតូចៗ និង​ត្រូវ​យល់ដឹងអំពីឥទ្ធិពលនៃបច្ចេកវិទ្យាដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការរីកលូតលាស់ផ្នែកបញ្ញា ស្មារតី និង​កាយសម្បទាររបស់សិស្សផងដែរ។

លោកស្រី Esther Mcfarlance ប្រធានផ្នែកអប់រំ នៃ​ការិយាល័យ​អង្គការ​យូណេស្កូ​នៅភ្នំពេញ ក៏​យល់ស្របទៅនឹង​ប្រសាសន៍​របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដោយថា នៅក្នុងស្ថានភាព​ដែលបញ្ញាសិប្បនិម្មិត​ជួយ​សម្រួល​ដល់​ការ​ផ្លាស់ប្តូរ​វិធីសាស្រ្ត​អប់រំ យើងត្រូវ​តែធានាថា បច្ចេកវិទ្យាថ្មីៗ​គួរ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បីគាំទ្រ និង​ជួយ​សម្រួល​ដល់គ្រូបង្រៀន មិន​មែន​ទៅ​ជំនួស​ពួកគាត់នោះទេ។ តាមរយៈការវិនិយោគ​លើ​ការ​ប្រឹក្សាគរុកោសល្យ ការស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​សម្រាប់គ្រូបង្រៀន យើងធានាថា គ្រូបង្រៀន​នៅ​តែ​មានតួនាទី​សំខាន់​ក្នុង​បរិបទ​អប់រំ​ដែល​កំពុង​ផ្លាស់ប្តូរនេះ។

យ៉ាងណាក៏ដោយ​ចំពោះ​មុខ​ការ​វិវឌ្ឍនៃបច្ចេកវិទ្យានេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះ​គណៈគ្រប់គ្រង គ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូ​នៃវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាត់ដំបង និង​សាលារៀនជំនាន់ថ្មី ដែលបាន​ជំរុញ​នវានុវត្តន៍​ក្នុងការងារបង្រៀន និង​រៀន​ឱ្យ​កាន់តែមានប្រសិទ្ធភាព តាមរយៈ​ការ​ធ្វើសមាហរណកម្ម​បច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន​នៅ​កម្ពុជា។ ឯកឧត្តមបញ្ជាក់ថា នវានុវត្តន៍​នេះ ជាកាតាលីករពន្លឿន​បរិវត្តកម្ម​បច្ចេកវិទ្យាឌីជីថល និង​ការ​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធអប់រំកម្ពុជា ចូលទៅ​ក្នុង​តំបន់ និង​ពិភពលោក ស្របតាមកំណែទម្រង់​ការ​អប់រំឌីជីថល​របស់ក្រសួងអប់រំ យុវជន និងកីឡា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...