រាជធានីភ្នំពេញសិស្សជាប់និទ្ទេស A ច្រើនជាងរហូតដល់ ៥៦៥នាក់

ភ្នំពេញ – សម្រាប់ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ គេ​សង្កេត​ឃើញថា គ្រប់រាជធានីខេត្តទាំង​២៥ របស់ប្រទេស​កម្ពុជា សុទ្ធតែមានបេក្ខជនជាប់និទ្ទេស A ដោយ​ក្នុង​នោះរាជធានីភ្នំពេញ​មាន​បេក្ខជនជាប់និទ្ទេស A ច្រើនជាងគេរហូត​ដល់ ៥៦៥នាក់ ។

យោង​តាម​លទ្ធផល​ដែលបង្ហាញដោយ​ក្រសួងអប់រំ បន្ទាប់ពីរាជធានីភ្នំពេញ​ដែលមាន​បេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ ខេត្ត​បន្ទាប់ គឺ​ខេត្តសៀមរាប ដែលមាន​បេក្ខជន​ជាប់និទ្ទេស A ចំនួន ១៥៣នាក់ និង​បន្ទាប់មកទៀត គឺខេត្តកណ្តាល ១២៧នាក់, ខេត្តបាត់ដំបង ១២៣នាក់, ខេត្តកំពង់ចាម ១១៨នាក់, ខេត្តបន្ទាយមានជ័យ ៩៩នាក់, ខេត្តតាកែវ ៩៩នាក់, ខេត្តព្រៃវែង ៨៧នាក់, ខេត្តកំពត ៧៥នាក់ ។

ចំណែកខេត្តត្បូងឃ្មុំ​មានបេក្ខជនជាប់និទ្ទេស A ៥៤នាក់, ខេត្តក្រចេះ ៤៥នាក់, ខេត្តកំពង់ធំ ៤១នាក់, ខេត្តកំពង់ស្ពឺ ៣៣នាក់, ខេត្តពោធិ៍សាត់ ២៨នាក់, ខេត្តស្វាយរៀង ២៦នាក់, ខេត្តកំពង់ឆ្នាំង ២២នាក់, ខេត្តព្រះសីហនុ ២០នាក់, ខេត្តរតនគិរី ៩នាក់, ខេត្តស្ទឹងត្រែង ៦នាក់, ខេត្តប៉ៃលិន ៦នាក់, ខេត្តឧត្តរមានជ័យ ៥នាក់, ខេត្តកោះកុង ៤នាក់, ខេត្តព្រះវិហារ ៤នាក់, ​ខេត្តកែប ៣នាក់ និង​ខេត្តមណ្ឌលគិរី ១នាក់។

សូម​បញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្ត​ទៅរយៈ​ពេល​២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ​២០២១កន្លងទៅនេះ មានបេក្ខជនជាប់សរុបចំនួន ៧២០១៦នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យ​ប្រឡង​ចំនួន ១១៤ ១៨៥នាក់ ដែលស្មើនឹង​ប្រមាណ ៦៥,៦៥ ភាគរយ។

ក្នុងនោះសិស្សជាប់និទ្ទេស A មានចំនួន ១៧៥៣នាក់ ខណៈនិទ្ទស B មានចំនួន ៥២១៥នាក់, និទ្ទេស C មានចំនួន ១១ ៦៣៤នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩នាក់ និង និទ្ទេស E មានចំនួន ២៩ ៩១៥នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...