សុខមាលភាពជីវិតល្អប្រសើរលុះត្រាតែអ្នកទទួលទានអាហារល្អ គេងឱ្យគ្រប់គ្រាន់ រក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ កាន់បន្ថយការមើលព័ត៌មាន ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ធ្វើសកម្មភាពនាំឱ្យអ្នកសប្បាយចិត្ត និងការគិតវិជ្ជមានចំពោះអ្នកដទៃ។ នេះយោងតាមការចេញផ្សាយរបស់ MAYO CLINIC HEALTH SYSTEMS។ អនុវត្តប្រាំពីរចំណុចនេះនឹងធ្វើឱ្យសុខភាពផ្លូវចិត្ត និងទម្លាប់រស់នៅថ្មីរបស់យុវជនកាន់តែល្អប្រសើរឡើង។
១. ញ៉ាំអាហារល្អជួយទ្រទ្រង់ទៅដល់សុខភាព ៖ យោងតាមគោលការណ៍ណែនាំរបបអាហារឆ្នាំ២០១៥ សម្រាប់ជនជាតិអាមេរិក របបអាហារមានតុល្យភាពខ្ពស់នៅក្នុងផ្លែឈើ និងបន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ ទឹកដោះគោមានជាតិខ្លាញ់ទាប និងគ្រាប់ធញ្ញជាតិគឺជារបបអាហារដែលបង្កើនថាមពលខ្ពស់។ យ៉ាងណាមិញ ពិសារអាហារប្រភេទនេះឱ្យបានច្រើន វានាំឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមជាច្រើន ព្រមទាំងផ្តល់ថាមពលដល់អ្នកពេញមួយថ្ងៃ។

២. គេងឱ្យបានគ្រប់គ្រាន់ ៖ ការទទួលដំណែកចាប់ពីប្រាំពីរទៅប្រាំបីម៉ោងគឺជាជម្រើសមួយដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា។ ការបិទភ្នែកយ៉ាងតិចប្រាំពីរម៉ោងរៀងរាល់យប់ ធ្វើឱ្យថាមពលនៅក្នុងខ្លួនរបស់អ្នកកាន់តែមានភាពប្រសើរឡើង។ ផ្ទុយទៅវិញ ការគេងមិនលក់អាចធ្វើឱ្យស្ថានភាពសុខភាពធ្ងន់ធ្ងរ ក៏ដូចជាប៉ះពាល់អវិជ្ជមានដល់អារម្មណ៍ ផ្លូវចិត្ត និងកម្រិតថាមពលរបស់អ្នកផងដែរ។ រឿងដ៏ល្អបំផុតអ្នកត្រូវផ្តល់អាទិភាពដល់ការគេងរបស់ខ្លួនឯងឱ្យបានទៀតទាត់ ដើម្បីរៀបចំខ្លួនឯងសម្រាប់ថ្ងៃថ្មីដ៏ជោគជ័យ និងបង្កើនថាមពលឱ្យកាន់តែខ្លាំង។
៣. រក្សាទំនាក់ទំនងជាមួយមនុស្សល្អៗ ៖ ចំណាយពេលឱ្យច្រើននៅជាមួយមនុស្សល្អៗ ពីព្រោះថាការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃដែលបានបញ្ចេញនូវភាពវិជ្ជមាន និងមានចំណាប់អារម្មណ៍ ឬគំនិតស្រដៀងគ្នានឹងធ្វើឱ្យអ្នករំភើប សប្បាយចិត្ត និងផ្តល់កម្លាំងចិត្តឱ្យអ្នក។ ផ្ទុយទៅវិញ មនុស្សដែលអ្នកនៅជាមួយប៉ុន្តែធ្វើឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ឬអ្នកដែលមានទស្សនៈអវិជ្ជមាន និងត្អូញត្អែរញឹកញាប់ នឹងធ្វើឱ្យថាមពលជីវិតរបស់អ្នកកាន់តែដុនដាបខ្លាំងនោះទេ។ ហេតុនេះ ត្រូវជ្រើសរើសប្រភេទមនុស្សដែលផ្ដល់ឥទ្ធិពលល្អៗ និងវិជ្ជមានមកទៅកាន់អ្នក។

៤. ជៀសវាងការមើលព័ត៌មានច្រើនពេក ៖ ព័ត៌មានគឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីរក្សាទំនាក់ទំនងជាមួយអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក។ ការផ្សាយព័ត៌មានវាអាចជាការអប់រំ ការកម្សាន្ត និងព័ត៌មាននានា។ ជាអកុសល ការមើលដំណឹងញឹកញាប់ពេកត្រូវបានវាយប្រហារដោយរឿងរ៉ាវជាច្រើនធ្វើឱ្យអ្នកមិនសប្បាយចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចជៀសវាងការមើលព័ត៌មានទាំងស្រុងបាននោះទេ ប៉ុន្តែអ្នកអាចព្យាយាមកាត់បន្ថយនៅក្នុងការមើលព័ត៌មានណាដែលមិនល្អធ្វើឱ្យអារម្មណ៍អ្នកមានភាពភ័យខ្លាច។
៥. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៖ តាមរយៈការណែនាំរបស់ Physical Activity Guidelines សម្រាប់ជនជាតិអាមេរិកឱ្យធ្វើលំហាត់ប្រាណ ១៥០ នាទីនៅក្នុងមួយប្រចាំសប្តាហ៍នឹងធ្វើឱ្យអ្នកកាន់តែមានថាមពលខ្លាំងឡើង។ លើសពីនេះ ការធ្វើលំហាត់ប្រាណបានធ្វើឱ្យអ្នកបំបាត់ភាពតានតឹង ពង្រឹងសាច់ដុំ និងកាត់បន្ថយស្រ្តេស ដែលជួយឱ្យរាងកាយរបស់អ្នកធ្វើការកាន់តែមានប្រសិទ្ធភាពក្នុងអំឡុងពេលការងារ ឬសកម្មភាពប្រចាំថ្ងៃឱ្យកាន់តែល្អ។

៦. ធ្វើអ្វីដែលនាំឱ្យអ្នកសប្បាយចិត្ត ៖ តើអ្នកមានទេពកោសល្យពិសេសដែលអ្នកចង់ហ្វឹកហាត់ ឬចែករំលែកជាមួយអ្នកដទៃដែរទេ? ធ្វើអ្វីមួយដែលអ្នករីករាយក្នុងការធ្វើវា ទោះបីជាវាជារឿងសាមញ្ញដូចជាការចម្អិនអាហារដែលនាំឱ្យមានសុខភាពល្អ ឬស្តាប់បទចម្រៀងដែលអ្នកចូលចិត្តក៏ដោយ។ ការខិតខំប្រឹងប្រែងធ្វើរឿងដែលសំខាន់ទាំងនោះវានឹងជួយអ្នកឱ្យកាន់តែមានកម្លាំងផ្លូវចិត្តល្អប្រសើរ។

៧. គិតល្អចំពោះអ្នកដទៃ ៖ ការរក្សាផ្នត់គំនិតប្រកបដោយមេត្តាធម៌ គឺជាវិធីមួយដើម្បីរក្សាថាមពលផ្លូវចិត្តរបស់អ្នកឱ្យបានល្អ។ ការគិតវិជ្ជមានទៅលើអ្នកដទៃបានធ្វើឱ្យអ្នកគេចផុតពីការវាយតម្លៃទៅលើពួកគេ។ ការវាយតម្លៃទៅលើនរណាម្នាក់ ឬគិតអ្វីមួយអវិជ្ជមានទៅលើដទៃនាំឱ្យថាមពលនៅក្នុងខ្លួនអ្នកកាន់តែអន់ថយនោះទេ។ ដូច្នោះ ត្រូវសម្លឹងមនុស្សគ្រប់គ្នាដោយគំនិតវិជ្ជមាន បង្កើនគំនិតលើលើពួកគេនឹងនាំឱ្យអ្នកកាន់តែមានកម្លាំងចិត្តល្អ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់ការសិក្សាជំនាញ១១ ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រកាសផ្តល់ការសិក្សាជំនាញចំនួន១១ ដោយឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាកម្មករនិយោជិកក្រៅប្រព័ន្ធ។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកាសជ្រើសរើសបេក្ខជនអាហារូបករណ៍ Panasonic សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/08/2026
សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានប្រកាសជាផ្លូវការអំពីការបើកទទួលពាក្យសុំ អាហារូបករណ៍ Panasonic Scholarship Program សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ACE ផ្តល់អាហារូបករណ៍ 100% ចំនួន ៣៤ កន្លែងសម្រាប់ការសិក្សាភាសាអង់គ្លេសរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2026
មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) បានប្រកាសផ្តល់អាហារូបករណ៍សិក្សាភាសាអង់គ្លេស ១០០% ចំនួន ៣៤ រង្វាន់ សម្រាប់រយៈពេលមួយឆ្នាំពេញ ជូនដល់សិស្សានុសិស្សកម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































