កញ្ញា គឹម ឌីណា ៖ ៣ចំណុចជំនះភាពភ័យខ្លាចនៅពេលនិយាយជាសាធារណៈ 

ភ្នំពេញ – មនុស្សភាគច្រើនតែងតែមានភាពភ័យខ្លាចនៅពេលឡើងនិយាយជាសាធារណៈ ឬនិយាយនៅលើវេទិការដែលមានទស្សនិកជនចូលរួមច្រើន។ ទន្ទឹមគ្នានេះ មូលហេតុដែលនាំឱ្យមានភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ អាចបណ្ដាលមកពីខ្លាចការវាយតម្លៃ, គ្មានភាពជឿជាក់, ខ្លាចធ្វើមិនបានល្អ, គ្មានបទពិសោធ, ខ្លាចខ្មាសគេ, ឱ្យតម្លៃខ្លួនឯងទាបពេក, អ្នកចូលរួមមានមុខនាទី ឬមុខតំណែងធំពេក និងបញ្ហា Glossophobia ដែលជាភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ។

យ៉ាងណាក៏ដោយ កញ្ញា គឹម ឌីណា ជាអ្នកនិពន្ធឯករាជ្យ ជាពិធីការិនី និងជាអ្នកសម្របសម្រួកកម្មវិធីហាងសៀវភៅ Le Story បានចែករំលែកបទពិសោធន៍មួយចំនួនដើម្បីជំនះភាពភ័យខ្លាចនៅពេលនិយាយជាសាធារណៈ ៖

ទី១. មុនពេលនិយាយ

– កំណត់មូលហេតុ និងដំណោះស្រាយនៃភាពភ័យខ្លាច ៖ នៅពេលឡើងនិយាយជាសាធារណៈ តើយើងចង់ឱ្យគេចងចាំអ្វីអំពីការនិយាយរបស់យើង។ ដូច្នេះ អ្នកអាចស្វែងរកជាសម្រង់សម្ដីលើកទឹកចិត្ត (quote) ឬអាចបង្កើតឃ្លាប្រយោគខ្លួនឯង។ ប្រសិនជានៅក្នុងបទបង្ហាញទាំងមូលអ្នកចូលរួមមិនចាំអ្វីបានទាំងអស់ គាត់ក៏អាចចងចាំសម្រង់សម្ដីលើកទឹកចិត្ត (quote) ដែលទាក់ទងនឹងប្រធានបទផងដែរ។

–ការហ្វឹកហាត់ ៖ ការភ័យខ្លាចអាចកើតមានគ្រប់គ្នា ប៉ុន្តែសួរថា តើយើងរត់ចោលវេទិកា ឬយើងចង់ជំនះភាពភ័យខ្លាច ដោយទទួលស្គាល់ និងជំនះវាឱ្យបាននោះគឺជាជម្រើសរបស់អ្នកទាំងអស់គ្នា ។ ទន្ទឹមគ្នានេះ អ្នកចាំបាច់ត្រូវហ្វឹកហាត់ឱ្យបានច្រើនដងទាក់ទងនឹងការនិយាយ អាចនិយាយមុខកញ្ចក់ ឬថតវីដេអូនិយាយ ។ល។

–សម្រួមការគិត ៖ សូមកុំគិតថាយើងគ្មានសមត្ថភាពនិយាយដោយសារឃើញអ្នកដទៃពូកែជាងខ្លួន ព្រោះនៅពេលដែលយើងប្រាប់ខ្លួនឯងបែបនេះនឹងធ្វើឱ្យយើងមិនខិតខំ។ ទន្ទឹមគ្នានេះ មុននឹងយើងចង់ធ្វើអ្វីដែលយើងស្រឡាញ់យើងត្រូវសង្រួមការគិតរបស់យើង គិតល្អៗពីខ្លួនឯង លើកទឹកចិត្តខ្លួនឯង ហើយគិតថាខ្លួនអ្នកជាមនុស្សពូកែ ខណៈពេលយើងមានប្រធានបទល្អ យើងក៏ត្រូវចេះនិយាយពាក្យលើកទឹកចិត្តខ្លួនឯង និងសរសើរខ្លួនឯងផងដែរ។

–ការរៀបចំសម្លៀកបំពាក់ ៖ ការធ្វើជាវាគ្មិនក្នុងកម្មវិធីណាមួយ ការស្លៀកពាក់ពិតជាសំខាន់ ប៉ុន្តែមិនសំខាន់ទាល់តែជាសម្លៀកពាក់ ឬស្បែកជើងថ្លៃៗនោះទេ។ ការស្លៀកពាក់ដែលល្អបំផុតគឺជាការស្លៀកពាក់ដែលធ្វើឱ្យយើងជឿជាក់លើខ្លួនឯង ធ្វើឱ្យខ្លួនអ្នកមានផាសុភាព និងត្រូវតាមបរិបទនៃកម្មវិធី។

–គោរពពេលវេលា ៖ ប្រសិនបើអ្នកជាមនុស្សភ័យខ្លាចពេលឡើងនិយាយជាសាធារណៈ ឬចូលរួមប្រកួតកម្មវិធីនិយាយជាសាធារណៈ គួរចូលរួមកម្មវិធីឱ្យបានមុនដើម្បីត្រៀមខ្លួន។ ប្រសិនបើអ្នកទៅកម្មវិធីយឺត នឹងមិនផ្ដល់ផលល្អឱ្យខ្លួនអ្នកនោះទេ គឺវានឹងធ្វើឱ្យខ្លួនអ្នកកាន់តែមានភាពភ័យខ្លាចកាន់តែខ្លាំងព្រោះតែភាពញាប់ប្រញាល់។

ទី២. អំឡុងពេលនិយាយ

–ប្រាប់ត្រង់ថាភ័យ ៖ ភាពភ័យខ្លាចគឺជារឿងធម្មតានោះទេ ព្រោះនរណាៗក៏ធ្លាប់មាន ។ ប្រសិនបើនៅពេលអ្នកមានអារម្មណ៍ថាភ័យនៅពេលនិយាយគួរក្លាហាននិយាយប្រាប់ទស្សនិកជនតាមត្រង់ នោះក៏នឹងជួយឱ្យអ្នកកាត់បន្ថយភាពភ័យខ្លាចបានមួយកម្រិតផងដែរ។ ម៉្យាងវិញទៀត ទស្សនិកជនអាចនឹងមិនប្រកាន់ពេកទេប្រសិនបើអ្នកសារភាពតាមត្រង់ថា ភ័យនៅពេលឡើងទៅនិយាយលើវេទិកាជាសាធារណៈ។

–ញញឹម ឬនិយាយកំប្លែងមុននឹងចាប់ផ្ដើម ៖ នៅពេលឡើងនិយាយនៅលើវេទិកាដំបូងៗ អ្នកអាចឈរស្ងៀមបន្តិច រួចញញឹមហើយចាប់ផ្ដើមនិយាយពីប្រធានបទ ឬនិយាយពាក្យកំប្លែងបន្តិចបន្តួចដើម្បីកាត់បន្ថយភាពភ័យខ្លាច។ ដូច្នេះ ការញញឹមក្ដី ការនិយាយកំប្លែងក្ដី សុទ្ធតែជួយឱ្យអ្នកកាត់បន្ថយភាពភ័យខ្លាច។ ម៉្យាងវិញទៀត អ្នកក៏អាចសង្កេតមើលពីរបៀបឡើងនិយាយជាសាធារណៈរបស់វាគ្មិននីមួយៗ និងរៀនសូត្រពីពួកគាត់បាន។

–បើភ្លេចមើលក្រដាសកត់ត្រា (Note) ៖ នៅក្នុងកម្មវិធីនិយាយជាសាធារណៈ ឬកម្មវិធីចែករំលែកបទពិសោធ ប្រសិនបើអ្នកភ្លេចត្រង់ចំណុចណាមួយ ការមើលក្រដាសកត់ត្រា (Note) គឺជារឿងធម្មតា និងមិនមែនជារឿងខុសនោះទេ។ ទន្ទឹមគ្នានេះ អ្នកនិយាយល្អមិនមែនទាល់តែនិយាយមិនមើលអ្វីសោះទើបហៅថាល្អនោះទេ ព្រោះប្រសិនបើភ្លេចចំណុចសំខាន់សម្រាប់ទស្សនិជន គឺនឹងបាត់ចំណុចសំខាន់មិនខាន។

–ចាត់ទុកថាកំពុងជជែកគ្នា ៖ នៅក្នុងការនិយាយនៅលើវេទិកាជាសាធារណៈ អ្នកអាចចាត់ទុកទស្សនិកជនឱ្យដូចជាគ្រួសារ ជាមិត្តភក្ដិ ឬជាបងប្អូន ជួបជជែកគ្នាលើកប្រធានបទចែករំលែក និងប្រាប់ពីបទពិសោធន៍ដែលអ្នកបានជួប និងចំណុចល្អៗដែលអ្នកបានអនុវត្តហើយមានប្រសិទ្ធភាព។

–ការប្រើប្រាស់សំឡេង ៖ ពាក់ព័ន្ធជាមួយអារម្មណ៍របស់យើងផងដែរការប្រើប្រាស់សំឡេងឱ្យបានល្អពិតជាសំខាន់នៅក្នុងការនិយាយជាសាធារណៈ។ ទន្ទឹមគ្នានេះ អ្នកត្រូវចេះប្រើប្រាស់សំឡេងឱ្យបានល្អដោយដឹងថា ពេលសប្បាយប្រើសំឡេងបែបណា? ពេលកើតទុក្ខប្រើសំឡេងបែបណា និងព្រឹត្តិការណ៍សំខាន់ប្រើសំឡេងបែបណា។

–កុំព្យាយាមឱ្យល្អឥតខ្ចោះ ៖ កាលណាអ្នកព្យាយាមឱ្យមានចំណុចល្អឥតខ្ចោះ គឺអ្នកមិនមានចំណុចអាចកែប្រែបាននោះទេ។ ទន្ទឹមគ្នានេះ អ្នកត្រូវប្រឹងឱ្យអស់ពីសមត្ថភាព ព្រោះការប្រឹងឱ្យអស់ពីសមត្ថភាពរបស់អ្នក គឺវាគ្រប់គ្រាន់បើទោះជាអ្នកមានចំណុចល្អ និងចំណុចមិនល្អបន្តិចបន្តួចនៅក្នុងការនិយាយក៏ដោយ។

ទី៣. ក្រោយបញ្ចប់ការនិយាយ

–អរគុណ និងសុំការអភ័យ ៖ ការអរគុណមិនអាចខ្វះបាននោះទេ គឺអ្នកចាំបាច់ត្រូវអរគុណទស្សនិកជនដែលបានចំណាយពេលស្ដាប់អ្នកនិយាយ។ លើសពីនេះ សុំទោសដើម្បីឱ្យមានអារម្មណ៍ធូរស្រាលព្រោះនៅពេលយើងធ្វើអ្វីមួយខុសហើយមិនបានសុំទោសគឺមានអារម្មណ៍ថាខឹងខ្លួនឯង។ ដូច្នេះ ប្រសិនជាអ្នកគិតថាមានអារម្មណ៍ចង់សុំទោសក្រោយបញ្ចប់ការនិយាយជាសាធារណៈក៏អាចនិយាយសុំការអធ្យាស្រ័យពីទស្សិកជនបានផងដែរ។

–រៀនពីចំណុចល្អ និងចំណុចខ្សោយ ៖ ប្រសិនបើអ្នកបានចែករំលែកបទពិសោធ ឬនិយាយនៅលើវេទិកាជាសាធារណៈ អាចថតជាវីដេអូទុក ហើយមើលការនិយាយរបស់ខ្លួនឡើងវិញ តើមានចំណុចល្អអ្វីខ្លះ? និងចំណុចខ្វះខាតអ្វីខ្លះ? ហើយចាប់ផ្ដើមរៀនពីចំណុចខ្វះខាតរបស់ខ្លួនឯង និងចំណុចខ្លាំងរបស់វាគ្មិនដទៃទៀតដែរ។

–អរគុណ ឱ្យអភ័យ និងសរសើរខ្លួនឯង ៖ នៅពេលយើងទៅធ្វើអ្វីមួយ យើងតែងតែចំណាយពេលជាមួយខ្លួនឯង។ ដូច្នេះ យើងក៏ត្រូវអរគុណខ្លួនឯងដែលអាចឈរជាមួយខ្លួនដល់ពេលនេះ ។ ទន្ទឹមគ្នានេះ ឱ្យអភ័យខ្លួនឯងប្រសិនបើយើងគិតថាយើងធ្វើអត់ល្អ និងរៀនសរសើរខ្លួនឯងឱ្យបានច្រើន។ សូមបញ្ជាក់ថា ការចែករំលែក​បទពិសោធន៍ និង​គន្លឹះនិយាយជាសាធារណៈរបស់កញ្ញា គឹម ឌីណា បានធ្វើ​ឡើង​នៅក្នុងកម្មវិធីសិក្ខាសាលា ស្ដីពី «សិល្បៈនៃការនិយាយជាសាធារណៈនៅក្នុងចំណោមមហាជន រដូវកាលទី៣» ដែល​រៀបចំដោយវិទ្យាស្ថានមគ្គុទ្ទេសក៍ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង PUC Toastmaster International កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...