កញ្ញា គឹម ឌីណា ៖ ៣ចំណុចជំនះភាពភ័យខ្លាចនៅពេលនិយាយជាសាធារណៈ 

ភ្នំពេញ – មនុស្សភាគច្រើនតែងតែមានភាពភ័យខ្លាចនៅពេលឡើងនិយាយជាសាធារណៈ ឬនិយាយនៅលើវេទិការដែលមានទស្សនិកជនចូលរួមច្រើន។ ទន្ទឹមគ្នានេះ មូលហេតុដែលនាំឱ្យមានភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ អាចបណ្ដាលមកពីខ្លាចការវាយតម្លៃ, គ្មានភាពជឿជាក់, ខ្លាចធ្វើមិនបានល្អ, គ្មានបទពិសោធ, ខ្លាចខ្មាសគេ, ឱ្យតម្លៃខ្លួនឯងទាបពេក, អ្នកចូលរួមមានមុខនាទី ឬមុខតំណែងធំពេក និងបញ្ហា Glossophobia ដែលជាភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ។

យ៉ាងណាក៏ដោយ កញ្ញា គឹម ឌីណា ជាអ្នកនិពន្ធឯករាជ្យ ជាពិធីការិនី និងជាអ្នកសម្របសម្រួកកម្មវិធីហាងសៀវភៅ Le Story បានចែករំលែកបទពិសោធន៍មួយចំនួនដើម្បីជំនះភាពភ័យខ្លាចនៅពេលនិយាយជាសាធារណៈ ៖

ទី១. មុនពេលនិយាយ

កំណត់មូលហេតុ និងដំណោះស្រាយនៃភាពភ័យខ្លាច ៖ នៅពេលឡើងនិយាយជាសាធារណៈ តើយើងចង់ឱ្យគេចងចាំអ្វីអំពីការនិយាយរបស់យើង។ ដូច្នេះ អ្នកអាចស្វែងរកជាសម្រង់សម្ដីលើកទឹកចិត្ត (quote) ឬអាចបង្កើតឃ្លាប្រយោគខ្លួនឯង។ ប្រសិនជានៅក្នុងបទបង្ហាញទាំងមូលអ្នកចូលរួមមិនចាំអ្វីបានទាំងអស់ គាត់ក៏អាចចងចាំសម្រង់សម្ដីលើកទឹកចិត្ត (quote) ដែលទាក់ទងនឹងប្រធានបទផងដែរ។

ការហ្វឹកហាត់ ៖ ការភ័យខ្លាចអាចកើតមានគ្រប់គ្នា ប៉ុន្តែសួរថា តើយើងរត់ចោលវេទិកា ឬយើងចង់ជំនះភាពភ័យខ្លាច ដោយទទួលស្គាល់ និងជំនះវាឱ្យបាននោះគឺជាជម្រើសរបស់អ្នកទាំងអស់គ្នា ។ ទន្ទឹមគ្នានេះ អ្នកចាំបាច់ត្រូវហ្វឹកហាត់ឱ្យបានច្រើនដងទាក់ទងនឹងការនិយាយ អាចនិយាយមុខកញ្ចក់ ឬថតវីដេអូនិយាយ ។ល។

សម្រួមការគិត ៖ សូមកុំគិតថាយើងគ្មានសមត្ថភាពនិយាយដោយសារឃើញអ្នកដទៃពូកែជាងខ្លួន ព្រោះនៅពេលដែលយើងប្រាប់ខ្លួនឯងបែបនេះនឹងធ្វើឱ្យយើងមិនខិតខំ។ ទន្ទឹមគ្នានេះ មុននឹងយើងចង់ធ្វើអ្វីដែលយើងស្រឡាញ់យើងត្រូវសង្រួមការគិតរបស់យើង គិតល្អៗពីខ្លួនឯង លើកទឹកចិត្តខ្លួនឯង ហើយគិតថាខ្លួនអ្នកជាមនុស្សពូកែ ខណៈពេលយើងមានប្រធានបទល្អ យើងក៏ត្រូវចេះនិយាយពាក្យលើកទឹកចិត្តខ្លួនឯង និងសរសើរខ្លួនឯងផងដែរ។

ការរៀបចំសម្លៀកបំពាក់ ៖ ការធ្វើជាវាគ្មិនក្នុងកម្មវិធីណាមួយ ការស្លៀកពាក់ពិតជាសំខាន់ ប៉ុន្តែមិនសំខាន់ទាល់តែជាសម្លៀកពាក់ ឬស្បែកជើងថ្លៃៗនោះទេ។ ការស្លៀកពាក់ដែលល្អបំផុតគឺជាការស្លៀកពាក់ដែលធ្វើឱ្យយើងជឿជាក់លើខ្លួនឯង ធ្វើឱ្យខ្លួនអ្នកមានផាសុភាព និងត្រូវតាមបរិបទនៃកម្មវិធី។

គោរពពេលវេលា ៖ ប្រសិនបើអ្នកជាមនុស្សភ័យខ្លាចពេលឡើងនិយាយជាសាធារណៈ ឬចូលរួមប្រកួតកម្មវិធីនិយាយជាសាធារណៈ គួរចូលរួមកម្មវិធីឱ្យបានមុនដើម្បីត្រៀមខ្លួន។ ប្រសិនបើអ្នកទៅកម្មវិធីយឺត នឹងមិនផ្ដល់ផលល្អឱ្យខ្លួនអ្នកនោះទេ គឺវានឹងធ្វើឱ្យខ្លួនអ្នកកាន់តែមានភាពភ័យខ្លាចកាន់តែខ្លាំងព្រោះតែភាពញាប់ប្រញាល់។

ទី២. អំឡុងពេលនិយាយ

ប្រាប់ត្រង់ថាភ័យ ៖ ភាពភ័យខ្លាចគឺជារឿងធម្មតានោះទេ ព្រោះនរណាៗក៏ធ្លាប់មាន ។ ប្រសិនបើនៅពេលអ្នកមានអារម្មណ៍ថាភ័យនៅពេលនិយាយគួរក្លាហាននិយាយប្រាប់ទស្សនិកជនតាមត្រង់ នោះក៏នឹងជួយឱ្យអ្នកកាត់បន្ថយភាពភ័យខ្លាចបានមួយកម្រិតផងដែរ។ ម៉្យាងវិញទៀត ទស្សនិកជនអាចនឹងមិនប្រកាន់ពេកទេប្រសិនបើអ្នកសារភាពតាមត្រង់ថា ភ័យនៅពេលឡើងទៅនិយាយលើវេទិកាជាសាធារណៈ។

ញញឹម ឬនិយាយកំប្លែងមុននឹងចាប់ផ្ដើម ៖ នៅពេលឡើងនិយាយនៅលើវេទិកាដំបូងៗ អ្នកអាចឈរស្ងៀមបន្តិច រួចញញឹមហើយចាប់ផ្ដើមនិយាយពីប្រធានបទ ឬនិយាយពាក្យកំប្លែងបន្តិចបន្តួចដើម្បីកាត់បន្ថយភាពភ័យខ្លាច។ ដូច្នេះ ការញញឹមក្ដី ការនិយាយកំប្លែងក្ដី សុទ្ធតែជួយឱ្យអ្នកកាត់បន្ថយភាពភ័យខ្លាច។ ម៉្យាងវិញទៀត អ្នកក៏អាចសង្កេតមើលពីរបៀបឡើងនិយាយជាសាធារណៈរបស់វាគ្មិននីមួយៗ និងរៀនសូត្រពីពួកគាត់បាន។

បើភ្លេចមើលក្រដាសកត់ត្រា (Note) នៅក្នុងកម្មវិធីនិយាយជាសាធារណៈ ឬកម្មវិធីចែករំលែកបទពិសោធ ប្រសិនបើអ្នកភ្លេចត្រង់ចំណុចណាមួយ ការមើលក្រដាសកត់ត្រា (Note) គឺជារឿងធម្មតា និងមិនមែនជារឿងខុសនោះទេ។ ទន្ទឹមគ្នានេះ អ្នកនិយាយល្អមិនមែនទាល់តែនិយាយមិនមើលអ្វីសោះទើបហៅថាល្អនោះទេ ព្រោះប្រសិនបើភ្លេចចំណុចសំខាន់សម្រាប់ទស្សនិជន គឺនឹងបាត់ចំណុចសំខាន់មិនខាន។

ចាត់ទុកថាកំពុងជជែកគ្នា ៖ នៅក្នុងការនិយាយនៅលើវេទិកាជាសាធារណៈ អ្នកអាចចាត់ទុកទស្សនិកជនឱ្យដូចជាគ្រួសារ ជាមិត្តភក្ដិ ឬជាបងប្អូន ជួបជជែកគ្នាលើកប្រធានបទចែករំលែក និងប្រាប់ពីបទពិសោធន៍ដែលអ្នកបានជួប និងចំណុចល្អៗដែលអ្នកបានអនុវត្តហើយមានប្រសិទ្ធភាព។

ការប្រើប្រាស់សំឡេង ៖ ពាក់ព័ន្ធជាមួយអារម្មណ៍របស់យើងផងដែរការប្រើប្រាស់សំឡេងឱ្យបានល្អពិតជាសំខាន់នៅក្នុងការនិយាយជាសាធារណៈ។ ទន្ទឹមគ្នានេះ អ្នកត្រូវចេះប្រើប្រាស់សំឡេងឱ្យបានល្អដោយដឹងថា ពេលសប្បាយប្រើសំឡេងបែបណា? ពេលកើតទុក្ខប្រើសំឡេងបែបណា និងព្រឹត្តិការណ៍សំខាន់ប្រើសំឡេងបែបណា។

កុំព្យាយាមឱ្យល្អឥតខ្ចោះ ៖ កាលណាអ្នកព្យាយាមឱ្យមានចំណុចល្អឥតខ្ចោះ គឺអ្នកមិនមានចំណុចអាចកែប្រែបាននោះទេ។ ទន្ទឹមគ្នានេះ អ្នកត្រូវប្រឹងឱ្យអស់ពីសមត្ថភាព ព្រោះការប្រឹងឱ្យអស់ពីសមត្ថភាពរបស់អ្នក គឺវាគ្រប់គ្រាន់បើទោះជាអ្នកមានចំណុចល្អ និងចំណុចមិនល្អបន្តិចបន្តួចនៅក្នុងការនិយាយក៏ដោយ។

ទី៣. ក្រោយបញ្ចប់ការនិយាយ

អរគុណ និងសុំការអភ័យ ៖ ការអរគុណមិនអាចខ្វះបាននោះទេ គឺអ្នកចាំបាច់ត្រូវអរគុណទស្សនិកជនដែលបានចំណាយពេលស្ដាប់អ្នកនិយាយ។ លើសពីនេះ សុំទោសដើម្បីឱ្យមានអារម្មណ៍ធូរស្រាលព្រោះនៅពេលយើងធ្វើអ្វីមួយខុសហើយមិនបានសុំទោសគឺមានអារម្មណ៍ថាខឹងខ្លួនឯង។ ដូច្នេះ ប្រសិនជាអ្នកគិតថាមានអារម្មណ៍ចង់សុំទោសក្រោយបញ្ចប់ការនិយាយជាសាធារណៈក៏អាចនិយាយសុំការអធ្យាស្រ័យពីទស្សិកជនបានផងដែរ។

រៀនពីចំណុចល្អ និងចំណុចខ្សោយ ៖ ប្រសិនបើអ្នកបានចែករំលែកបទពិសោធ ឬនិយាយនៅលើវេទិកាជាសាធារណៈ អាចថតជាវីដេអូទុក ហើយមើលការនិយាយរបស់ខ្លួនឡើងវិញ តើមានចំណុចល្អអ្វីខ្លះ? និងចំណុចខ្វះខាតអ្វីខ្លះ? ហើយចាប់ផ្ដើមរៀនពីចំណុចខ្វះខាតរបស់ខ្លួនឯង និងចំណុចខ្លាំងរបស់វាគ្មិនដទៃទៀតដែរ។

អរគុណ ឱ្យអភ័យ និងសរសើរខ្លួនឯង ៖ នៅពេលយើងទៅធ្វើអ្វីមួយ យើងតែងតែចំណាយពេលជាមួយខ្លួនឯង។ ដូច្នេះ យើងក៏ត្រូវអរគុណខ្លួនឯងដែលអាចឈរជាមួយខ្លួនដល់ពេលនេះ ។ ទន្ទឹមគ្នានេះ ឱ្យអភ័យខ្លួនឯងប្រសិនបើយើងគិតថាយើងធ្វើអត់ល្អ និងរៀនសរសើរខ្លួនឯងឱ្យបានច្រើន។ សូមបញ្ជាក់ថា ការចែករំលែក​បទពិសោធន៍ និង​គន្លឹះនិយាយជាសាធារណៈរបស់កញ្ញា គឹម ឌីណា បានធ្វើ​ឡើង​នៅក្នុងកម្មវិធីសិក្ខាសាលា ស្ដីពី «សិល្បៈនៃការនិយាយជាសាធារណៈនៅក្នុងចំណោមមហាជន រដូវកាលទី៣» ដែល​រៀបចំដោយវិទ្យាស្ថានមគ្គុទ្ទេសក៍ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង PUC Toastmaster International កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...