វិធីសាស្ត្រពង្រឹងខួរក្បាលកុមារ និងជួយពួកគេឱ្យជោគជ័យ នៅពេលពេញវ័យ

ការសិក្សាលក្ខណៈវិទ្យាសាស្ត្រ បានបង្ហាញថា ការបណ្ដុះឱ្យកុមារមានផ្នត់គំនិតរីកចម្រើន គឺជាចំណុចចាប់ផ្ដើម នៃការអភិវឌ្ឍជីវិតរបស់ពួកគេ។ ផ្នត់គំនិតរីកចម្រើន ជាចំណែកសំខាន់ក្នុងការពង្រឹងអាកប្បកិរិយារស់នៅ ការទំនាក់ទំនង និងចរិតលក្ខណៈរបស់កុមារ។ អ្នកជំនាញផ្នែកចិត្តសាស្ត្រ បានបង្ហាញចំនួន ៤ ដែលឪពុកម្ដាយអាចជួយកូនជាទីស្រឡាញ់ឱ្យមានផ្នត់គំនិតរីកចម្រើន។

១. ចែករំលែករឿងរ៉ាវ ដែលអ្នកបានឆ្លងកាត់ ៖ ពេលខ្លះ ក្មេងៗមានការខ្មាស់អៀសក្នុងការចែករំលែកអំពីភាពបរាជ័យ និងឧបសគ្គ ដែលគេបានឆ្លងកាត់ ព្រោះពួកគេយល់ថា រឿងទាំងអស់នោះ គឺជាបញ្ហាសាមញ្ញសម្រាប់មនុស្សធំ ។ ប៉ុន្តែនៅពេលដែលម្ដាយឪពុក ឬអ្នក​អាណាព្យាបាល ចែករំលែកអំពីរឿងរ៉ាវជីវិត ដែលអ្នកបានឆ្លងកាត់ ទាំងជោគជ័យ និងបរាជ័យ នឹងធ្វើឱ្យពួកគេយល់ថា តាមពិតភាពបរាជ័យ និងឧបសគ្គជីវិត គឺកើតឡើងចំពោះមនុស្សគ្រប់គ្នា។ អ្វីដែលសំខាន់ គឺគេត្រូវមានផ្នត់គំនិតរីកចម្រើន និងរៀនសូត្រពីកំហុសដែលគេបានសាង។

២. និយាយអំពីកំហុសដែលអ្នកចូលចិត្ត ៖ នៅពេលដែលយើងរស់នៅក្នុងផ្នត់គំនិតរីកចម្រើន យើងមិនខ្លាចបង្កកំហុសនោះទេ ព្រោះយើងយល់ថា កំហុសគឺជាឱកាសក្នុងការសិក្សា និងស្វែងយល់ពីបទពិសោធន៍ជីវិត។ ការបង្កើតកំហុស គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីកសាងជំនាញ និងភាពប៉ិនប្រសប់ ទៅលើការងារ ឬវិស័យអ្វីមួយ។ ដូច្នេះ ឪពុកម្ដាយ អាចនិយាយពីកំហុសណាមួយ ដែលអ្នកធ្លាប់បានបង្កើតឡើង ហើយបានរៀនសូត្រមេរៀនសំខាន់ៗជាច្រើនពីកំហុសនោះ ឱ្យកូនៗបានស្ដាប់។

៣. លើកទឹកចិត្តកូននៅពេលគេបង្កកំហុស ៖ ក្មេងៗច្រើនតែផ្ដោតលើការបរាជ័យ ឬឧបសគ្គ ដែលពួកគេកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន ហើយភ្លេចឆ្លុះបញ្ចាំងពីភាពជោគជ័យ ដែលគេបានឆ្លងកាត់កាលពីអតីតកាល។ ប្រសិនបើកូនរបស់អ្នក​មានបញ្ហាថប់បារម្ភ ឬបាក់ទឹកចិត្ត សូមចូលខ្លួនធ្វើជាចំណែកនៃការលើកទឹកចិត្តដល់កូនរបស់អ្នក។ កុមារ និងក្មេងៗភាគច្រើនត្រូវការការលើកទឹកចិត្ត និងរំលឹកអំពីសមិទ្ធផល ដែលពួកគេសម្រេចបានពីអតីតកាល ដើម្បីពង្រឹងភាពក្លាហាន ហ៊ានប្រឈមនឹងបញ្ហា និងវិបត្តិ។

៤. សួរកូនពីចំណុច ដែលពួកគេត្រូវការជំនួយ ៖ ការសួរ ឬជជែកជាមួយកូន អំពីចំណុច ដែលពួកគេត្រូវការជំនួយ នឹងជួយឱ្យពួកគេមានអារម្មណ៍កក់ក្ដៅ ហើយក្លាហានស្នើសុំការគាំទ្រ ឬជំនួយ នៅក្នុងពេលចាំបាច់។ ការជួយកុមារ ឱ្យមានផ្នត់គំនិតរីកចម្រើន មិនមែនគ្រាន់តែជំរុញឱ្យពួកគេ ធ្វើកិច្ចការ ឬរឿង ដែលពិបាកៗប៉ុណ្ណោះទេ។ អ្នកក៏អាចធានាសម្រាប់ពួកគេថា ពួកគេមានធនធាន និងការគាំទ្រ ក្នុងកាលៈទេសៈ ដែលពួកគេត្រូវការជំនួយជាចាំបាច់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។