ក្មេងប្រុសឥណ្ឌាអាយុ ៨ឆ្នាំមានពិន្ទុឆ្លាតវៃខ្ពស់ជាង IQ អ្នកប្រាជ្ញ Albert Einstein

ឥណ្ឌា – ពិភពលោកបានភ្ញាក់ផ្អើលនៅពេលដឹងថា ក្មេងប្រុសជនជាតិឥណ្ឌា Rishi Shiv Prasanna អាយុប្រាំបីឆ្នាំ មានភាពឆ្លាតវៃ IQ (intelligence quotient) ក្នុងចំណាត់ថ្នាក់ ១៨០ពិន្ទុ ខ្ពស់ជាងពិន្ទុ IQ របស់អ្នកប្រាជ្ញរូបវិទ្យា Albert Einstein ។ កុមារ Rishi ក្លាយជាបុគ្គលវ័យក្មេងស្ទាត់ជំនាញខាងសរសេរកូដកម្មវិធីទូរស័ព្ទ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលទទួលស្គាល់ដោយក្រុមហ៊ុន Google ។

កុមារ Rishi មិនត្រឹមតែជាអ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាឆ្នើមប៉ុណ្ណោះទេ រូបគេជាអ្នកនិពន្ធសៀវភៅ និងជាយូធូបប័រ (Youtuber) ដ៏ល្បីល្បាញផងដែរ ។ នៅឆ្នាំ២០២៣ Rishi បានទទួលពានរង្វាន់បច្ចេកវិទ្យា Pradhan Mantri Rashtriya Bal Puraskar Award ក្នុងនាមជាអ្នកអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាឆ្នើមពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ។ លើសពីនេះ Rishi ក៏បានជាសមាជិកក្លឹបអ្នកមានភាពឆ្លាតវៃខ្ពស់បំផុត (High IQ Society) របស់ Mensa International Club ឬអាចហៅថា Member of the Mensa Society ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ India TV នាថ្ងៃទទួលពានរង្វាន់អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា Rishi បាននិយាយថា

“ពានរង្វានដែលខ្ញុំទទួលបាននៅថ្ងៃនេះជាជោគជ័យដ៏អស្ចារ្យ ! វាពិតជាពិសេសណាស់សម្រាប់រូបខ្ញុំ ដោយសារខ្ញុំទទួលបានការអប់រំគ្រប់យ៉ាងពីម្តាយឪពុករបស់ខ្ញុំរហូតមកដល់ពេលនេះ”។ 

ងាកមកនិយាយពីការអប់រំវិញ Rishi បានចូលរៀនដំបូងនៅថ្នាក់មត្តេយ្យសិក្សា ហើយគ្រូបង្រៀនរបស់គេទទួលស្គាល់ថា Rishi ជាក្មេងមានភាពវ័យឆ្លាតបំផុត និងមានទេពកោសល្យផ្នែកវិទ្យាសាស្ត្រ ។ អាយុ ៣ឆ្នាំកុមាររូបនេះ អាចពិព័ណ៌នាយ៉ាងក្បោះក្បាយពីលក្ខណៈពិសេសរបស់ភពនីមួយៗ ប្រព័ន្ធព្រះអាទិត្យ និងចំណេះដឹងនានាស្តីពីចក្រវាឡ ។ អាយុ ៥ឆ្នាំបានចូលសិក្សាកម្មវិធីសរសេរកូដលើកដំបូង ។ 

កុមារ Rishi មានទីកន្លែងកំណើតនៅរដ្ឋ Bengaluru ប្រទេសឥណ្ឌា ហើយគេបានអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទចំនួន៣ រួមមាន IQ Test App សម្រាប់កុមារ,  កម្មវិធីចំណេះដឹងពីប្រទេសនានាក្នុងពិភពលោក Countries of the World App, និងកម្មវិធី Covid Helpline Bangalore App ព្រមទាំងបាននិពន្ធសៀវភៅចំនួនពីរចំណងជើងជាស៊េរីដែលនិយាយពីចំណេះដឹងវិទ្យាសាស្ត្រ ។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍កិច្ចការនារី និងកុមារ លោកជំទាវ Smriti Irani បានដាក់រហ័សនាមឱ្យ Rishi ថា “Pastaman” ។

គួររំលឹកដែរថា លោក Albert Einstein បានក្លាយជាអ្នកប្រាជ្ញរូបវិទ្យាដ៏មានកេរ្តិ៍ឈ្មោះល្បាញល្បីនៅក្នុងពិភពលោក ហើយក្នុងចំណោមអ្នកសិក្សារូបវិទ្យាតែងយកទ្រឹស្តីរបស់គាត់ទៅសិក្សាលើបាតុភូតផ្សេងៗ ។ លោក Einstein មិនដែលធ្វើតេស្តពិន្ទុ IQ ទេ ប៉ុន្តែផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្ររបស់គាត់ អ្នកសិក្សាបានប៉ាន់ប្រមាណថា លោកមានពិន្ទុ IQ ប្រហែល ១៦០ពិន្ទុ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។