រដ្ឋមន្រ្តីក្រសួងអប់រំ ៖ គោលដៅនៃការអប់រំគឺជាការបណ្ដុះធនធានមនុស្សប្រកបដោយគុណភាព

ក្នុងបាឋកថាពិសេស អបអរទិវាយុវជន ក្រោមប្រធានបទ “បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា” កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា គោលដៅនៃការអប់រំ គឺជាការបណ្ដុះធនធានមនុស្សប្រកបដោយគុណភាព ។ ជាមួយគ្នានេះ ក៏​ជាការបណ្ដុះអ្នកសិក្សាឱ្យមានស្វ័យភាព ដោយអាចរៀនដោយខ្លួនឯង រៀនបានពេញមួយជីវិត ធ្វើយ៉ាងណាចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ បានបង្កើតសាលារៀនជំនាន់ថ្មី ជាសាលារៀនសម្រាប់អនាគតដែលវិនិយោគទឹកប្រាក់ចំនួន ១០លានដុល្លារក្នុងរយៈពេលជិត ១០ឆ្នាំកន្លងទៅនេះ ផ្ដោតលើសាលាចំនួន១១ ដោយ ទី១. កែលម្អបរិស្ថានសិក្សាឆ្លើយតបទៅនឹងសាលាសតវត្សរ៍ទី២១ ទី២. ពង្រឹងការគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព ទី៣. ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងការបង្រៀន និង៤. ការរៀបចំវិធីសាស្រ្តបង្រៀនឱ្យមានការស្រាវជ្រាវ និងការធ្វើការងារជាក្រុម។

រូបភាពសិស្សនៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលាប

រដ្ឋមន្ត្រីក្រសួងអប់រំបន្ថែមថា វិធីសាស្រ្តបង្រៀនដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបណ្ដុះបំណិនសតវត្សទី២១ ដោយលែងរៀនដោយទន្ទេញចាំទៀតហើយ ប៉ុន្តែត្រូវរៀនដោយរិះរក ត្រូវរៀនដោយត្រិះរិះពិចារណា ត្រូវរៀនដោយផ្ដោតលើការដោះស្រាយបញ្ហា ត្រូវរៀនដោយផ្តោតទៅលើការបង្កើតថ្មី ធ្វើឱ្យមានស្វ័យសិក្សា បង្កើតក្លឹបសិក្សា។ ជាពិសេសផ្ដោតលើការរៀន និងបង្រៀនបច្ចេកវិទ្យា ឬហៅថា ស្ទែម មានន័យថា ការផ្ដោតទៅលើការរៀនបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ទាំងអស់នេះដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសការសម្រេចបាននូវយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអំពីសង្គមឌីជីថល។

រូបភាពគ្រូបង្រៀនសិស្ស

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ក្រសួងអប់រំក៏បានបង្កើតនូវសាលាធនធាន រួមមាន បន្ទប់កុំព្យូទ័រ និងបន្ទប់បណ្ណាល័យ និងបន្ទប់ពិសោធន៍នានា ដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សក្រេបជញ្ជក់យកនូវចំណេះដឹងថ្មីៗមិនមែនត្រឹមការទន្ទេញចាំនោះទេ គឺការរៀនដោយការពិសោធន៍នានាផងដែរ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្នុងរយៈពេល​៥ឆ្នាំកន្លងមកនេះ ក្រសួងអប់រំបានរៀបចំឱ្យមានសាលាគំរូចំនួន១រយ ហើយទៅអនាគតនឹងពង្រីកសាលាគំរូពី១រយនេះឱ្យដល់២ពាន់ ចាប់ពីកម្រិតកុមារតូចរហូតដល់ថ្នាក់ទី១២ ធ្វើយ៉ាងណាឱ្យសិស្សសិក្សានៅសាលារដ្ឋក៏អាចមានលទ្ធភាពរៀននៅក្នុងបរិបទសតវត្សរ៍ ទី២១ ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...