អ្នកវិទ្យាសាស្ត្រសរសៃរប្រសាទ ណែនាំទម្លាប់ ៥ ធ្វើឱ្យខួរក្បាលមានសុខភាពល្អ

យោងតាម Business Insider បានបង្ហាញថា ខួរក្បាល គឺជាផ្នែកមួយនៃរាងកាយ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការនៃរាងកាយទាំងមូល។ ទន្ទឹមនឹងនេះ ការអនុវត្តទម្លាប់បានល្អ ពិតជាមានសារៈសំខាន់សម្រាប់សុខភាពខួរក្បាល និងរាងកាយ ។ លោក Jason Shepherd សាស្ត្រាចារ្យរងផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ Utah និង លោកស្រី Talia Lerner ជំនួយការសាស្រ្តាចារ្យផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ Northwestern បានបង្ហាញ ទម្លាប់ចំនួន៥ ដែលជួយឱ្យខួរក្បាលមានសុខភាពល្អ។

១. គេងដោយមានអនាម័យ និងគ្រប់គ្រាន់ ៖ លោក Joson Shepherd បានលើកឡើងថា ការអនុវត្តអនាម័យនៃការគេងបានល្អ និងការគេងពីប្រាំមួយទៅប្រាំបីម៉ោងជារៀងរាល់យប់ គឺជារឿងដ៏ល្អបំផុតមួយ ដែលអ្នកអាចធ្វើបានសម្រាប់សុខភាពខួរក្បាល។ លើសពីនេះ ការគេងជួយខួរក្បាលដំណើរការព័ត៌មានថ្មី បង្កើតការចងចាំ ពង្រឹងសមត្ថភាពការគិត គំនិតថ្មីៗ និងកម្ចាត់ជាតិពុលនៃប្រូតេអ៊ីន ដែលគេស្គាល់ថាជាបន្ទះអាមីឡូអ៊ីដ ដែលជាទូទៅកកកុញនៅក្នុងខួរក្បាលរបស់មនុស្ស និងនាំឱ្យមានជំងឺភ្លេចភ្លាំង។

២. ធ្វើលំហាត់ប្រាណ ៖ លោក Shepherd បន្ថែមថា ការហាត់ប្រាណទៀងទាត់ ជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ព្រមទាំងបេះដូងរឹងមាំ ហើយមានសមត្ថភាពជួយបូមឈាមឱ្យបានគ្រប់គ្រាន់បញ្ជូនទៅកាន់ខួរក្បាល។ យោងតាមការស្រាវជ្រាវរបស់ AMERICAN BRAIN FOUNDATION មនុស្សដែលធ្វើលំហាត់ប្រាណទៀងទាត់​អាចជួយកាត់បន្ថយការវិវត្តនៃជំងឺវង្វេង និង ពន្យារការចុះខ្សោយនៃមុខងារយល់ដឹងរបស់ខួរក្បាល នៅពេលឈានចូលវ័យចំណាស់។

៣. ចំណាយពេលជាមួយមិត្តភក្ដិ ៖ លោកស្រី Talia Lerner បាននិយាយថា ភាពឯកោអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត សុខុមាលភាពផ្លូវអារម្មណ៍ និងសុខភាពខួរក្បាល។ ដូច្នេះវាជារឿងសំខាន់ ដែលយើងត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃ។ អ្នកជំនាញរូបនេះបន្ថែមថា ជាទូទៅមនុស្ស ដែលមានទំនាក់ទំនងក្នុងសង្គមល្អ មានទំនោររស់នៅបានយូរ។ ការចំណាយពេលជាមួយមិត្តភក្តិ គឺល្អសម្រាប់ជីវិតផ្លូវចិត្ត និងសុខភាពខួរក្បាល។

បុគ្គលិកការិយាល័យ ប្រឹងប្រែធ្វើការ និងសាកល្បងធ្វើការងារថ្មីៗ។

៤. សាកល្បងធ្វើរឿងថ្មីៗ ៖ លោក Jason Shepherd បាននិយាយថា ការជួបមនុស្សថ្មីៗ ទីកន្លែងថ្មីៗ និងបញ្ហាប្រឈមថ្មីៗ អាចរធ្វើឱ្យផ្លូវចិត្តប្រសើរឡើង និងពង្រឹងសមត្ថភាពខួរក្បាល។ អ្នកជំនាញរូបនេះ បន្តថា មនុស្សភាគច្រើន មានទម្លាប់ធ្វើរឿងដដែលៗជារៀងរាល់ថ្ងៃ។ ប៉ុន្តែការរៀនអ្វីដែលថ្មីអាចជួយឱ្យខួរក្បាលមានការលូតលាស់ជាប្រចាំ។ លើសពីនេះ ប្រសិនបើអ្នកអាចបន្តប្រើខួរក្បាលរបស់អ្នកតាមរបៀបថ្មីជាទៀងទាត់ ផ្លូវចិត្តរបស់អ្នកនឹងកាន់តែប្រសើរឡើងទៅតាមនោះដែរ នៅពេលអាយុកាន់តែច្រើន។

៥. ជៀសវាងការញ៉ាំអាហារកែច្នៃ៖ ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំអាហារកែច្នៃ ដូចជាទំនិញវេចខ្ចប់ គ្រឿងបំពង និងគ្រឿងកំប៉ុង អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព និងបង្កើនហានិភ័យសុខភាព ដូចជាជំងឺទឹកនោមផ្អែម កូលេស្តេរ៉ុលខ្ពស់ ឬសម្ពាធឈាមខ្ពស់ជាដើម។ ជំងឺទាំងនេះប៉ះពាល់ដល់សរីរាង្គផ្សេងៗតាមវិធីផ្សេងៗគ្នា ប៉ុន្តែជាទូទៅអាចប៉ះពាល់ដល់រាងកាយ និងខួរក្បាល។ លោកស្រី Talia Lerner បានលើកឡើងថា ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ អ្នកអាចនឹងមានហានិភ័យខ្ពស់ ក្នុងការមានជំងឺខួរក្បាល ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺវង្វេងសរសៃឈាមជាដើម។ ការជៀសវាងការញ៉ាំអាហារកែច្នៃឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយ និងខួរក្បាល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...