ជួបជុំ​ពង្រឹង​មិត្តភាព តែកុំភ្លេច​ជ្រើស​អាហារ​ដើម្បី​សុខភាព

ការ​ពិសា​អាហារ​ជុំគ្នា​មាន​ច្រើន​របៀប តួយ៉ាង​នាពេល​បច្ចុប្បន្ន​សម្រាប់​យុវវ័យ​មួយ​ចំនួន ចូលចិត្ត​បង្កើត​ការ​ជួបជុំគ្នា​ក្នុង​គោលដៅ​បង្កើន​ភាពរីករាយ ដើម្បី​បំពេញ​ទៅកាន់​សុខភាព​ផ្លូវចិត្ត ក៏ដូចជា​សុខុមាលភាព​ទូទៅ​។ ការ​ជួបជុំ​ដើម្បី​បង្កើន​ភាពរីករាយ ប៉ុន្តែពេល​ខ្លះអាហារ​ដែល​យុវជន​និយម​ជ្រើសរើស​មកទទួល​ទាន បែរ​ជាបង្ក​ឱ្យ​មាន​អាម្មណ៍​មិនល្អទៅ​វិញ។ តាមរយៈ​គេហទំព័រ Healthline បាន​ប្រាប់អំពី​ប្រភេទ​អាហារ​ដែល​គួរ​ជៀសវាង ដើម្បី​បង្ការ​កុំឱ្យ​មាន​អារម្មណ៍​មួម៉ៅ ប្រែប្រួល។

អាហារ​ទាំងនោះ​មានដូចជា ប្រភេទ​អាហារ​ដែល​ចម្រាញ់ ឬ​ប្រើខ្លាញ់ខ្លាំង, អាហារ​ដែល​កែច្នៃជ្រុល, អាហារផ្អែម ​ឬអាហារ​ទាំងឡាយ​ណាដែល​មិនផ្តល់​សារធាតុ​ចិញ្ចឹម​ទៅកាន់​ខួរក្បាល​ជាដើម។ តែយ៉ាងណា នៅ​ខាងក្រោមនេះ យើងនឹង​បង្ហាញពី​អាហារ​ដែល​យុវជន​គួរ​ជ្រើសរើស​ទទួល​ទាន​ និង​មិនគួរ នៅពេល​មាន​ការ​ជួបជុំ ៖

អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹមសំខាន់ៗ ៖ រាងកាយ​ដែល​មាន​សុខភាពល្អ និង​អារម្មណ៍​ដែល​មាន​តុល្យភាព បាន​មក​ពី​ការជ្រើសរើស​ប្រភេទ​អាហារ​ដ៏ត្រឹមត្រូវ​ផ្តល់ទៅ​កាន់​រាងកាយ ដោយ​មានដូចជា​ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ ទឹកដោះគោ​មានជាតិ​ខ្លាញ់ទាប សាច់​គ្មានខ្លាញ់ ស៊ុត ឬត្រី ។ អាហារ​ប្រភេទ​នេះ មិនត្រឹមតែ​ជំរុញដល់​ការ​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​កាត់បន្ថយ​ហានិភ័យ នៃបញ្ហា​សុខភាព​រាងកាយ​ក្នុង​រយៈពេល​វែង។

អាហារផ្តល់​អត្ថប្រយោជន៍​ទៅកាន់​សុខភាព​ខួរក្បាល ៖ សុខភាព​ខួរក្បាល និង​ថាមពល​បាន​ពឹងផ្អែក​ទៅលើ​កម្រិត នៃ​ជាតិ​ស្ករ​ផងដែរ ក្នុង​ការ​បង្កើន​ថាមពល ដូច្នេះ​ដើម្បី​ទទួល​បាន​ជាតិស្ករ​ដែល​ពុំសូវ​ប៉ះពាល់​ទៅ​កាន់​សុខភាព ការបរិភោគ​អាហារ​ដែលមាន​សារធាតុ​កាបូអ៊ីដ្រាត​ឱ្យច្រើន ក៏បាន​រួម​ចំណែក​បំពេញ​ចន្លោះ​ខ្វះខាត ដោយ​មាន​ដូច​ជា​ទឹកដោះគោ គ្រាប់​ធញ្ញជាតិ ផ្លែឈើ ពពួក​សណ្តែក ឬបន្លែ​ចម្រុះ​ជាដើម។


អាហារ​ដែល​គួរជៀសវាង ៖ ដើម្បីកាត់​បន្ថយ​សកម្មភាព​ដែលនាំ​ឱ្យអារម្មណ៍​កាន់តែ​ដុនដាប​បន្ថែម គួរ​កាត់​បន្ថយ​ ឬជៀសវាង​ការទទួល​ទាន​លើស​លប់​នូវប្រភេទ​អាហារ​មួយ​ចំនួន​ដូចជា ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេអ៊ីនច្រើន ដែល​មាន​នៅ​ក្នុង​តែ កាហ្វេ និង​ភេសជ្ជៈ​កំប៉ុង​ដែល​ខ្ចប់ស្រាប់ៗ កាត់​បន្ថយ​អាល់កុល អាហារ​មាន​ជាតិ​ស្ករ​ច្រើន អាហារ​កែច្នៃ អាហារ​ខ្លាញ់​ច្រើន ឬអាហារ​ផលិត​ឡើង​ដោយ​ការ​បំពង អាហារ​កែច្នៃ ឬអាហារ​ដែល​មិន​បាន​ចម្អិន​ល្អ និង​មាន​អនាម័យ​គ្រប់គ្រាន់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *