អនុវត្តជំហានសាមញ្ញ ៣ ដើម្បីពង្រឹងការចងចាំ និងកាត់បន្ថយការពឹងផ្អែក Google

ប្រសិនបើអ្នកមានទំនោរពឹងផ្អែករាល់ព័ត៌មានទាំងអស់នៅលើ Google ឬអ៊ីនធឺណិត អ្នកនឹងប្រឈមនឹងបញ្ហាការចងចាំចុះខ្សោយ ព្រោះអ្នកអាងថា គ្រប់ទិន្នន័យគឺងាយស្រួលរក ហើយមិនមានទម្លាប់ប្រើខួរក្បាល ដើម្បីចងចាំ។ ទម្លាប់នេះ អាចធ្វើឱ្យអ្នកមានបញ្ហា ភេ្លចភ្លាំងឌីជីថល ឬ digital amnesia ។ នេះគឺជាការលើកឡើងរបស់លោក Cythia Borja អ្នកដឹកនាំនៅ The decision lab ដែលជាក្រុមអ្នកស្រាវជ្រាវ ពីរបៀបដែលមនុស្សធ្វើការសម្រេចចិត្ត។

អ្នកជំនាញរូបនេះ បានចែករំលែកនូវជំហានសាមញ្ញចំនួន ៣ ដើម្បីកាត់បន្ថយការពឹងផ្អែកលើ Google ហើយងាកមកពង្រឹងការចងចាំរបស់អ្នកឡើងវិញ។

១. ព្យាយាមរំលឹកព័ត៌មាន មុនពេលប្រើទូរស័ព្ទស្រាវជ្រាវ ៖ ព្រោះតែអ្នកមិនអាចនឹងឃើញអ្វីភ្លាមៗ មិនមែនមានន័យថា អ្នកមិនអាចរំលឹកព័ត៌មាននោះឡើងវិញនោះទេ។ មុនពេលស្រាវជ្រាវរកព័ត៌មាន ឬទិន្នន័យ ដែលអ្នកធ្លាប់ចងចាំពីមុន នៅលើ Google, អ្នកជំនាញរូបនេះ ណែនាំឱ្យចំណាយពេល ពីរ ទៅបីនាទី ដើម្បីរកនឹកចម្លើយជាមុនសិន។ អ្នកស្រីបន្ថែមថា បើទោះជាការអនុវត្តនេះ មិនដំណើរការនៅពេលដំបូងៗក៏ដោយ ប៉ុន្តែការអនុវត្តជាញឹកញាប់ នឹងធ្វើឱ្យការចងចាំរបស់អ្នកប្រសើរឡើងជាលំដាប់។

២. សរសេរអ្វីដែលអ្នកចង់ចងចាំ ៖ ប្រសិនបើទិន្នន័យ ឬព័ត៌មាននោះជាព័ត៌មានសំខាន់ ហើយអ្នកចង់រក្សាទុកវានៅក្នុងខួរក្បាលឱ្យបានយូរ សូមសរសេរវាទៅក្នុងសៀវភៅ ឬក្រដាស។ ការសរសេរដោយដៃ អាចជួយឱ្យខួរក្បាលរបស់អ្នករក្សាទុកព័ត៌មានបានប្រសើរជាងមុន។ លើសពីនេះ អ្នកក៏មានភាពសកម្មក្នុងការពង្រឹងសមត្ថភាពខួរក្បាលរបស់អ្នកដូចគ្នាដែរ។ មានមនុស្សជាច្រើន បាននិងកំពុងអនុវត្តទម្លាប់នេះ ដើម្បីពង្រឹងការចងចាំរបស់ពួកគេ ក្នុងនោះក៏មានលោក Bill Gate ម្នាក់ដែរ។ មហាសេដ្ឋីរូបនេះ ធ្លាប់លើកឡើងថា គាត់សរសេរ ឬកត់ចំណាំព័ត៌មានដោយដៃ ពេលអានសៀវភៅ ព្រោះទម្លាប់នេះ ជួយឱ្យគាត់ចងចាំព័ត៌មានបានច្រើន។

៣. កែប្រែទម្លាប់គិត ៖ រូបមន្តនេះ ចង់បង្ហាញថា ប្រសិនបើអ្នកបានឃើញព័ត៌មាន ទិន្នន័យ ឬមេរៀនថ្មី ដែលអ្នកចូលចិត្ត ហើយចង់រក្សាការចងចាំអំពីទិន្នន័យនេះបានយូរ ចូរធ្វើពុតថា អ្នកនឹងមិនអាចរកទិន្នន័យនេះ ឃើញទេនៅពេលក្រោយ។ ការធ្វើពុតបែបនេះ អាចជួយឱ្យអ្នកចងចាំរឿងរ៉ាវទាំងនោះបានល្អជាងមុន។

អ្នកស្រី Borja មានប្រសាសន៍ថា «មែនទែនទៅ វាមានសារៈសំខាន់ណាស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជាឧបករណ៍ជំនួយការរស់នៅរបស់យើង ប៉ុន្តែវារឹតតែសំខាន់ថែមទៀត ដែលយើងត្រូវមានវិធីក្នុងការជំរុញឱ្យខួរក្បាល និងគំនិតរបស់យើង មានភាពសកម្ម និងចងចាំបានល្អ។»

អ្នកជំនាញរូបនេះ បន្ថែមថា ការអនុវត្តទម្លាប់នេះ នឹងជំរុញឱ្យខួរក្បាលរបស់អ្នក ពង្រីកទីតាំងរក្សាទុកព័ត៌មានឱ្យកាន់តែធំជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...