លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាល​កំពុង​អភិវឌ្ឍវិស័យអប់រំ ដើម្បីឱ្យ​យុវជន​ទទួលបានការអប់រំប្រកបដោយគុណភាព

ភ្នំពេញ – ក្នុងសិក្ខាសាលាស្តីពី «ការផ្តល់ភាពអង់អាចដល់យុវជន ៖ ការអប់រំ ការងារ និងសុខភាព» នៅមជ្ឈមណ្ឌល​ម៉ានី (The Kampus) កាលពីដើមសប្តាហ៍នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) បានលើក​ឡើងថា រាជរដ្ឋាភិបាលបាន​និង​កំពុង​អភិវឌ្ឍវិស័យអប់រំ ក្នុង​គោល​បំណង​ឱ្យ​អ្នក​សិក្សាគ្រប់រូប ទទួលបានការ​អប់រំ​ប្រកបដោយ​គុណភាព សមធម៌ និង​បង្កើតកាលានុវត្តភាពសិក្សា​ពេញមួយ​ជីវិត ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំនូវគោលនយោបាយ​ស្តីពីការ​អភិវឌ្ឍយុវជន​កម្ពុជា​ឆ្នាំ​២០២២-២០២៦ ដោយ​ក្នុង​នោះ គឺមាន​លើក​កម្ពស់​ការអប់រំ ការបណ្តុះបណ្តាល និង​ការ​អភិវឌ្ឍសមត្ថភាព ដោយ​ជំរុញ​ និង​លើក​ទឹកចិត្ត​យុវជនឱ្យទទួលបាននូវការអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ សមស្រប ជាពិសេស យុវជនដែលពុំសូវមានឱកាសនិងយុវជនដែលងាយរងគ្រោះ។

គោលនយោបាយនោះ ក៏​បានដាក់ចេញនូវការ​ជំរុញកម្មវិធីបំណិនជីវិតដែលឆ្លើយតបទៅនឹងតម្រូវការជីវភាពរស់នៅរបស់យុវជន និងទីផ្សារពលកម្ម  រួមទាំងចូលរួមលើកកម្ពស់គុណភាពអប់រំបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងភាសាបរទេសនៅគ្រប់ភូមិសិក្សានៃប្រព័ន្ធអប់រំកម្ពុជាឱ្យស្របតាមតម្រូវការរបស់សង្គមជាតិ និងស្របតាមស្តង់ដាតំបន់ និងអន្តរជាតិ បង្កឱកាសដល់យុវជនកម្ពុជាទាំងអស់ឱ្យទទួលបាន និងបញ្ចប់ការសិក្សាយ៉ាងហោចណាស់ត្រឹមការអប់រំកម្រិតមូលដ្ឋាន និងបង្កើនអត្រាគង់វង្សនៅគ្រប់ភូមិសិក្សានៃប្រព័ន្ធអប់រំ។

ជាមួយគ្នានេះ ក៏​មាន​ការ​អភិវឌ្ឍមជ្ឈមណ្ឌលយុវជន និងមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ និងជំរុញលើកទឹកចិត្តយុវជនឱ្យចូលរួមយ៉ាងសកម្មក្នុងការសិក្សានិងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមសហគមន៍របស់ខ្លួន ។ មួយវិញទៀត ក៏​មានការ​ជំរុញគ្រឹះស្ថានសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រាសសាធារណៈនិងឯកជន និងអាជ្ញាធរពាក់ព័ន្ធចូលរួមលើកទឹកចិត្ត និងផ្ដល់ឱកាសឱ្យយុវជនចូលរួមក្នុងសកម្មភាពផ្សេងៗ ។ ក្នុងនោះ ក៏​មានការជំរុញការបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនដោយផ្សារភ្ជាប់ទៅនឹងឱកាសធ្វើជំនួញខ្នាតតូច មធ្យម និងធំ ឱ្យយុវជនចាប់ផ្ដើម និងពង្រីកមុខជំនួញ។

នៅ​ក្នុង​គោលនយោបាយអភិវឌ្ឍយុវជន​ ដែលដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ក៏​មាន​ការ​លើកកម្ពស់​ការ​បណ្តុះបណ្តាល​ជំនាញអាជីព ជំនាញប្រកបរបរចិញ្ចឹមជីវិត និងសម្របសម្រួលឱ្យ​អ្នកស្វែងរកការងារទទួលបានព័ត៌មានអំពីការងារ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។ ការលើកកម្ពស់ការពារយុវជនពីការកេងប្រវ័ញ្ចការងារ និងប្រាក់ចំណូល សុវត្ថិភាពនៅកន្លែងធ្វើការ និងការគាំពារផ្នែកសង្គមសម្រាប់គ្រួសារ​ក៏​ត្រូវ​បានគិតគូរផងដែរ។ 

រាជរដ្ឋាភិបាល ក៏នឹង​ផ្តល់ឱកាសសមស្របដល់យុវជនសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន និងទទួលបានការយកចិត្តទុកដាក់ស្មើភាពគ្នា និងសេរីភាពក្នុងការសម្ដែងអំពីកង្វល់របស់ខ្លួន ការចាត់ចែង និងចូលរួមនៅក្នុងសេចក្តីសម្រេចចិត្តដែលមានឥទ្ធិពលដល់ជីវិតរបស់គេទៀតផង។ មួយវិញទៀត ក៏​ជំរុញការគាំទ្រយុវជនឱ្យមានស្មារតី សហគ្រិនភាពក្នុងការចាប់ផ្តើមនិងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន និងផ្តល់សេវាគាំទ្រដល់យុវជនក្នុងមុខជំនួញឱ្យ​កាន់តែប្រសើរ និងមានការយល់ដឹងពីការប្រកួតប្រជែងក្នុងទីផ្សារ។

គួរ​បញ្ជាក់ដែរថា សិក្ខាសាលាស្តីពី «ការ​ផ្តល់ភាពអប់អាច​ដល់យុវជន ៖ ការអប់រំ ការងារ និងសុខភាព» ត្រូវបានរៀបចំ​ឡើងដោយ​សមាគមសភាកម្ពុជា​ដើម្បី​ប្រជារាស្រ្ត និង​ការ​អភិវឌ្ឍ ដោយ​មានការ​ចូលរួមពីសំណាក់សមាជិករដ្ឋសភា និង​ព្រឹទ្ធសភាកម្ពុជា, គណៈប្រតិភូ និង​សមាជិក នៃវេទិកាសភា​អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួង និង​ស្ថាប័នពាក់ព័ន្ធ វាគ្មិនជំនាញ និង​សិក្ខាកាមសរុប​ចំនួន១៥០រូប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...